សន្តិសុខសង្គម
សមត្ថកិច្ចចម្រុះបង្ក្រាបគោយន្តកន្ត្រៃដឹកឈើមួយគ្រឿងយកមករក្សាទុក
នៅវេលាម៉ោង២៣និង០០នាទីយប់ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកអន្លង់វែង ដឹកនាំដោយលោក អនុសេនីយ៍ត្រី នេត្រ សុឃឿង ជំនួយការមូលដ្ឋានអាវុធហត្ថស្រុកអន្លង់វែង សហការណ៍ជាមួយកម្លាំងប៉ុសិ៍រដ្ឋបាលឃុំថ្លាត កម្លាំងរដ្ឋបាលព្រៃឈើស្រុក ដឹកនាំរួមដោយលោក វុន ប៊ុនធឿន នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុក ចុះការបង្ក្រាប ការដឹកជញ្ជូនផលអនុផលព្រៃឈើគ្មានច្បាប់ (ឈើលេខ២) ស្ថិតនៅភូមិស្វាយចេក ឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

ជាលទ្ធផលឃាត់បានគោយន្តកន្ត្រៃ០១គ្រឿងដឹកឈើ(ប្រភេទឈើលេខ២) ចំនួន៤,៨១៥ម៉ែត្រគូប ម្ចាស់បានរត់គេចខ្លួន ចំណែកវត្ថុតាង បានយកមករក្សាទុកនៅសាលាស្រុកអន្លង់វែង ដើម្បីចាត់ការតាមនីតិវិធី៕
អត្ថបទ៖ ចាន់ ធី




-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៥ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ