Connect with us

សន្តិសុខសង្គម

រថយន្ត​កូរ៉េ​បើក​លឿន​ប៉ះ​ជា​មួយ​រថយន្ត​ដឹក​សំរាម ​រង​ការខូចខាត​យ៉ាងដំណំ

បានផុស

នៅ

ភ្នំពេញ​ ៖ បុរស​ម្នាក់​បើ​ក​រថយន្ត​កូរ៉េ​ក្នុង​ល្បឿន​លឿន​ប៉ះ​ជា​មួយ​រថយន្ត​ដឹក​សំរាម​បើក​ឆ្លងផ្លូវ​ពី​ចំហៀង​ពេញទំហឹង​ បណ្តាលឱ្យ​រង​ការខូចខាត​យ៉ាងដំណំ។

ហេតុការណ៍នេះ​កើតឡើង ​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់ ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០២១ នៅ​ចំណុច​មុខ​សាលា​ខណ្ឌដង្កោ តាម​បណ្តោយ​ផ្លូវ​លេខ​២១៧ ក្នុង​សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​គេ​បាន​ឃើញ​រថយន្ត​ដឹក​សំរាម​ក្រុមហ៊ុន​សិន​ទ្រី គ្មាន​ស្លាក​លេខ ធ្វើដំណើ​រ​តាម​បណ្តោយ​ផ្លូវ​លេខ​២១៧ ក្នុងទិសដៅ​ពី​ជើ​ង​ទៅ​ត្បូង ​ខណៈ​មកដល់​ចំណុច​កើត​ហេតុ​ក៏បាន​ទាញ​ចង្កូត​ឆ្លងផ្លូវ​បំណង​ត្រឡប់​ក្រោយ​វិញ​ភ្លាម​នោះ​ស្រាប់តែ​រថយន្ត​កូរ៉េ ពាក់​ស្លាក​លេខ​ភ្នំពេញ​2F 2720 បើ​កបរ​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​ប៉ះ​ជា​មួយ​រថយន្ត​ដឹក​សំរាម​ពី​ចំហៀង​ពេញទំហឹង​បណ្តាល​ឱ្យ​គាប​ជាប់​គ្នា​តែ​សំណាងល្អ​មិន​បណ្តាលឱ្យ​មនុស្ស​រងរបួស​នោះទេ​។

ក្រោយ​កើ​ត​ហេតុ​សមត្ថកិច្ច​មូលដ្ឋាន​ បាន​ចុះ​មកដល់​ចំណុច​កើត​ហេតុ​និង​ធ្វើការវាស់វែង​យក​រថយន្ត​ទាំង​២​គ្រឿង​យកទៅ​រក្សាទុក​រង់ចាំ​ដោះស្រាយ​ពេល​ក្រោយ​៕

ដោយ ​៖ ​សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ នាទីutes មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៣៤ នាទីutes មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៤២ នាទីutes មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ១ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

ព័ត៌មានជាតិ២ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម