សន្តិសុខសង្គម
UPDATE៖ ផ្ទុះហ្គាសនៅស្ថានីយជិតសួនច្បារដំរីស សមត្ថកិច្ចថា ជាការធ្វេសប្រហែសរបស់បុគ្គលិកលក់ ដូរប្រេងឥន្ធនៈ
ករណីផ្ទុះហ្គាសចំនួន ៦៨ ធុង ដោយសារឆ្លងចរន្តអគ្គិសនី នៅក្នុងដេបូស្ថានីយលក់ប្រេងឥន្ធនៈតេលាមួយកន្លែង នៅជិតសូនច្បារដំរីស ក្នុងភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង កាលពីព្រឹកថ្ងៃទីខែ ២៩ ខែធ្នូ សមត្ថកិច្ចបញ្ជាក់ថា គឺជាការធ្វេស ប្រហែសរបស់បុគ្គលិកលក់ដូរប្រេងឥន្ធនៈ សំណាងហើយដែលគ្មានគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ។

លោកឧត្តមសេនីយ៍ត្រី លុយឌីណា ស្នងការរងនគរបាលខេត្តនៅល្ងាចថ្ងៃទី ៣០ ខែធ្នូនេះ បានឲ្យដឹងថា តាមការស្រាវជ្រាវនិងត្រួតពិនិត្យរបស់មន្ត្រីជំនាញបានឲ្យដឹងថា មុនពេលកើតហេតុមានបុគ្គលិកលក់ដូរម្នាក់កំពុងប្រើម៉ូទ័រអគ្គិសនីបូមបញ្ចូលពីធុងធំមកធុងតូច ខណៈកំពុងបញ្ចូលនេះ ពេលមានអតិថិជនចាក់សាំងរថយន្តផ្សេង ១ គ្រឿងទៀតនោះបុគ្គលិករូបនេះ ក៏បានទុកម៉ូទ័រដែលកំពុងបញ្ចូលហ្គាសពីធុងចូលធុងតូចនៅចោល ដោយរវល់ទៅចាក់សាំងឲ្យរថយន្តមួយគ្រឿងទៀត។ ខណៈនោះធុងហ្គាសតូចបានចូលពេញហួសកំណត់ធ្វើឲ្យធំនោះផ្ទុះតែម្ដងហើយបានរាលដាលឆេះទៅធុងហ្គាស់តូចធំដទៃទៀតចំនួន ៦៨ ធុង ផ្ទុះឆេះជាបន្តបន្ទាប់ទោះបីស្ថានីយប្រេងឥន្ធនៈនេះមានបំពង់ពន្លត់អគ្គិភ័យហើយក៏ដោយ ក៏បុគ្គលិកនោះគ្មានស្មារតីចូលពន្លត់ធុងហ្គាស ដែលកំពុងផ្ទុះឆេះសន្ធោសន្ធៅនោះបានឡើយ ។

លោកស្នងការរងបានបន្តថា នៅក្នុងករណីខាងលើនេះ អគ្គិភ័យបានឆាប់ឆេះហ្គាសធំតូចចំនួន ៦៨ ធុង ក្នុងនោះស៊ីទែនផ្ទុកប្រេងម៉ាស៊ូតចំណុះ ១២០០០ លីត្រក៏ត្រូវបានឆាប់ឆេះអស់ទាំងស្រុងផងដែរ ។ ប៉ុន្តែពិតជាសំណាងល្អដែរ ស៊ីទែនប្រេងម៉ាស៊ូតនៅជិតនោះ ក៏មានស៊ីទែនប្រេងសាំងនិងហ្គាស មានចំណុះ ១២០០០វីតដូចគ្នា ២ស៊ីទែនទៀតដែលមិនបានឆ្លងរាលដាលផ្ទុះឆេះ។ ប្រសិនបើឆ្លងឆេះស៊ីទែនទាំង២នេះទៀត ការអន្តរាគមន៍សង្គ្រោះករណី នេះរបស់នគរបាលជំនាញ ពិតជាលំបាកយ៉ាងខ្លាំងជាមិនខាន ។
ដោយឡែកគិតមកដល់ល្ងាចថ្ងៃទី ៣០ ខែធ្នូនេះ ទំហំការខូចខាតក្នុង ករណីគ្រោះអគ្គិភ័យខាងលើនេះ សមត្ថកិច្ចមិនទាន់បានបូកសរុបជាផ្លូវការនៅឡើយទេ ព្រោះតែម្ចាស់ស្ថានីយប្រេងឥន្ធនៈជាប់មានការងារនៅខេត្តព្រះសីហនុនៅឡើយ។ ប៉ុន្តែតាមការត្រួតពិនិត្យជាក់ស្ដែងរបស់សមត្ថកិច្ចថា ការខូចខាត គឺឆេះអស់ហ្គាសតូចធំចំនួន ៦៨ ធុង និងឆេះស៊ីទែនប្រេងម៉ាស៊ូត ១ស៊ីទែនចំណុះ ១២ ០០០លីត្រ ក្រៅពីនេះក៏នៅមានការឆេះខូចខាត ប្រាក់ដុល្លារនិងប្រាក់រៀល មួយចំនួនធំទៀត ដែលមិនទាន់ដឹងពីចំនួនសរុបនៅឡើយ ក្រោយពីសមត្ថកិច្ចបានជួយអន្តរាគមន៍បាញ់ពន្លត់អស់ទឹក ១៣ រថយន្ត ។


ទោះបីយ៉ាងណា សមត្ថកិច្ចក៏នៅបានសម្ដែងការព្រួយបារម្ភថា សព្វថ្ងៃនេះកន្លែងបូមទឹកចល័តក្នុងក្រុមកំពង់ឆ្នាំងសម្រាប់រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្ត មានចំនួន ៧ កន្លែង ។ ប៉ុន្តែក្បាលទុយយោសម្រាប់បូមទឹកបញ្ចូលក្នុងរថយន្តពន្លត់អគ្គិភ័យនោះមានទំហំ ៤ ហ៊ុនកន្លះ តែប៉ុណ្ណោះ ដែលត្រូវបូមទឹកដាក់រថយន្តមួយគ្រឿង ត្រូវចំណាយរយៈពេល ២០ នាទីទើបពេញ១រថយន្ត។ ករណីនេះសមត្ថកិច្ចធ្លាប់បានស្នើសុំខាងរដ្ឋករទឹកនៃមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្តឲ្យជួយប្ដូរទុយយោបូម ដែលមានទំហំ ១ តឹកវិញ ទើបអាចបូមក្នុងរយៈពេលតែ ១ ០នាទីប៉ុណ្ណោះ គឺពេញមួយរថយន្តហើយ ទើបងាយស្រួលក្នុងការបូមដាក់រថយន្ត ពេលចេញអន្តរាគមន៍ពន្លត់គ្រោះអគ្គិភ័យ។ ប៉ុន្តែការស្នើសុំខាងលើនេះ មិនត្រូវបានមន្ត្រីជំនាញខាងរដ្ឋករទឹកជួយដោះស្រាយឲ្យឡើយ ដូចនេះសមត្ថកិច្ចនគរបាលពន្លត់អគ្គីភ័យ គោរពស្នើសុំឯកឧត្តមអភិបាលអភិបាល ខេត្តកំពង់ឆ្នាំង មេត្តាជួយសម្របសម្រួលដោះស្រាយឱ្យផងចុះ ដើម្បីការចេញអន្តរាគមន៍បាញ់ពន្លត់អគ្គិភ័យមានប្រសិទ្ធភាពខ្ពស់ ៕
អត្ថបទ៖ ឈៀង ថារិទ្ធ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី