សន្តិសុខសង្គម
ផ្ទុះអាវុធ៣គ្រាប់នៅក្រោយមន្ទីរពេទ្យលោកសង្ឃ
ស្នូផ្ទុះអាវុធចំនួន៣គ្រាប់ទាំងកណ្តាលរាត្រីបង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋនិងសមត្ថកិច្ចកាលពីវេលាម៉ោង១២និង៣០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ នៅចំណុចខាងក្រោយពេទ្យលោកសង្ឃ តាមបណ្ដោយផ្លូវ២៦៥ ស្ថិតក្នុងសង្កាត់ទឹកល្អកទី២ ខណ្ឌទួលគោករាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញជនសង្ស័យជាខ្មាន់កាំភ្លើងម្នាក់ជិះម៉ូតូមួយគ្រឿងមិនស្គាល់ម៉ាកបានធ្វើដំណើរទៅតាមបណ្តោយផ្លូវ២៦៥ ទិសដៅពីត្បូងទៅជើងលុះមកដល់ចំណុចកើតហេតុ ដោយមិនដឹងថាមានរឿងអ្វីនោះទេ ជនសង្ស័យជាបានដកកាំភ្លើងបាញ់ឡើងលើចំនួន៣គ្រាប់ បង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្បែរកន្លែងកើតហេតុនាំគ្នាចេញមកមើលដោយមិនដឹងថាជាករណីអ្វី។ ឯខ្មាន់កាំភ្លើងបានជិះម៉ូតូគេចខ្លួនបាត់។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានពិនិត្យជាក់ស្ដែងនៅកន្លែងកើតហេតុនិង បានប្រមូលវត្ថុតាងសំបកគ្រាប់ចំនួន៣គ្រាប់យកទៅរក្សាទុកដើម្បីធ្វើការស្រាវជ្រាវតាមចាប់ជនសង្ស័យយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕
អត្ថបទ៖ សុខា


-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត