Connect with us

សន្តិសុខសង្គម

នគរបាលម្នាក់​ និងបក្ខពួក​ ត្រូវតុលាការ​សម្រេចឃុំខ្លួន​បណ្ដោះអាសន្ន​ ក្រោយ​បាញ់​កាំភ្លើង​ពីរគ្រាប់​នៅថ្ងៃឆ្លងឆ្នាំ

បានផុស

នៅ

ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល អ្នកស្រី ពេជ ម៉ារ៉ែន នៅល្ងាចថ្ងៃទី២ ខែមករា ឆ្នាំ ២០២២ បានសម្រេច ចេញដីកាឃុំខ្លួននគរបាលម្នាក់ និងបក្ខពួក ដាក់ពន្ធនាគារបណ្ដោះអាសន្ន ពីបទ “កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត” តាមមាត្រា ៤៩០ នៃក្រមព្រហ្មទណ្ឌ និងមាត្រា២០ នៃច្បាប់ស្តីពី ការគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនត្រូវចោទទី១ឈ្មោះផាន់ ហ៊ុយហាក់ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរនគរបាល ទីលំនៅផ្ទះលេខ៨២ ភូមិដំណាក់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទី២ឈ្មោះម៉ៅ ជីវិន ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរ អាជីវករ មានទីលំនៅផ្ទះលេខ ២៩ ភូមិ ៦ សង្កាត់ទឹកល្អក់ ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

នៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២១ វេលាម៉ោង ២២៖ ៥០ នាទីយប់ នៅចំណុចមុខស្ថានីយប្រេងរបស់ ឈ្មោះម៉ាន់ ពិសី ភូមិផ្លូវត្រី ឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល ជនសង្ស័យទាំង ពីរនាក់បានធ្វើដំណើរតាមរថយន្តមួយគ្រឿងម៉ាកLexus ដោយឈ្មោះផាន់ ហ៊ុយហាក់ ជាអ្នកបើកបរ ពេលមកដល់ចំណុចកើតហេតុប្រជា​ពលរដ្ឋដែលជាម្ចាស់ស្ថាននីយប្រេង​បានឃើញរថយន្តជនសង្ស័យបាញ់កាំភ្លើងចំនួនពីរគ្រាប់ឡើងលើហើយក៏បានទូរស័ព្ទរាយការណ៍មកសមត្ថកិច្ចក្រោយទទួលបានព័ត៌មានសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកល្វាឯម បានដាក់កម្លាំងគ្រប់បណ្ដាប៉ុស្តិ៍ តាមដងផ្លូវ ដើម្បី​ឃាត់​រថយន្តមួយគ្រឿងរបស់ជនសង្ស័យនេះ។

ពេលរថយន្តជនសង្ស័យ មកដល់ចំណុចជិតស្ពានព្រែកដូនកឹមបានឃើញ រថយន្តស៊ីរ៉ែន របស់សមត្ថកិច្ចក៏បត់​រថយន្ត​ត្រឡប់ក្រោយវិញបើកគេច សមត្ថកិច្ចក៏បានបើក រថយន្ដដេញតាម រហូតមកដល់ចំណុចផ្លូវបេតុងក្នុងភូមិពាមតាឯកដល់ ផ្លូវទាល់ទើបរថយន្តជនសង្ស័យមិនអាចបន្តទៅ មុខរួចក៏ឈប់នៅទីនោះសមត្ថកិច្ចបានត្រួតពិនិត្យក្នុងរថយន្ត​ពុំឃើញ​អាវុធឡើយហើយបាននាំជនសង្ស័យមកសាកសួរនៅចំពោះមុខសម្ថកិច្ចជនសង្ស័យឈ្មោះ ម៉ៅ ជីវិន បានសារ​ភាព​ថាគេពិត ជាបានបាញ់អាវុធខ្លីចំនួន០២គ្រាប់ឡើងទៅលើចេញពីក្នុងឡាន​កំពុងបើកនៅចំណុច​មុខស្ថានីយ៍ប្រេង​អាវុធខ្លីនេះជាអាវុធរបស់ខ្លួនគេផ្ទាល់ដែបានទិញពីមនុស្សម្នាក់មិនស្គាល់ឈ្មោះ ហើយរថយន្ត​របស់គេបាន​បើកសំ​ដៅទៅកំពុងចម្លងអរិយក្សត្រ។

ក្នុងពេលនៅដែលបានពិនិត្យជាតិអាកុលទៅលើជនសង្ស័យឈ្មោះ ផាន់ ហ៊ុយហាក់ ដែលជាអ្នកបើករថយន្ត មានជាតិអាកុលចំនួន 0.092Mg/L៕

អត្ថបទ៖ ឆៃ យ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២០ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម