សន្តិសុខសង្គម
ឆេះរថយន្ដមួយគ្រឿង ខណៈកំពុងបើកឡើងកំពូលភ្នំបូកគោ(មានវីដេអូ)
រថយន្ដកាមរីបានឡែនមួយគ្រឿងត្រូវបានអគ្គិភ័យឆាបឆេះស្ទើរទាំងស្រុង ខណៈកំពុងបើកឡើងលើភ្នំបូកគោ ដែលបណ្ដាលមកពីឆ្លងចរន្ដភ្លើង។
ករណីនេះបានកើតឡើងកាលពីវេលាម៉ោង១៣និង១០នាទី ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ តាមបណ្តោយផ្លូវជាតិលេខ៣២ (ផ្លូវឡើងភ្នំបូកគោ) ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៥-១៦ ស្ថិតនៅភូមិរលួស សង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត ។
សមត្ថកិច្ចវបានឲ្យដឹងថា រថយន្ដដែលត្រូវភ្លើងឆេះនេះម៉ាកកាម៉ារីបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ ២S ៣៧៤៥ បើកបរដោយឈ្មោះ ចាប ផាង ភេទប្រុស អាយុ៦៤ឆ្នាំ រស់នៅភូមិឡូរី សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ (មិនមានរបួស) និងអ្នករួមដំណើរម្នាក់ឈ្មោះ ភឹម សាវុធ ភេទប្រុស អាយុ៦៥ឆ្នាំ រស់នៅភូមិសែនបន ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ (មិនមានរបួស) ។
សមត្ថកិច្ចបានបញ្ជាក់ថា មុនពេលកើតហេតុរថយន្ដនេះបានបើកទិសដៅពីក្រោមឡើងទៅលើភ្នំបូកគោ លុះដល់កន្លែងកើតហេតុបានឆ្លងចរន្ដភ្លើងបណ្ដាលអោយឆេះតែម្ដង ។
ក្នុងប្រតិបត្តិការជួយអន្ដរាគមន៍ រថយន្តពន្លត់អគ្គិភយ័របស់ក្រុមហ៊ុនអូតែលសុខា បានមកជួយបាញ់ពន្លត់ រួចក៏ត្រូវបានកម្លាំងជំនាញទាក់ទងរថយន្ដស្ទួច ដើម្បីស្ទួចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងបូគោ៕
អត្ថបទ៖ សុខុម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ