សន្តិសុខសង្គម
អាជ្ញាធរថៃចាប់ខ្លួនអាជីវករខ្មែរម្នាក់ ពាក់ព័ន្ធបទល្មើសរំលោភកម្មសិទ្ធិបញ្ញា
អាជីវករខ្មែរលក់ដូរនៅផ្សាររោងគ្លឿម្នាក់លួចលក់ស្បែកជើងល្មើសកម្មសិទ្ធិបញ្ញាអ្នកដ៏ទៃត្រូវនគរ បាលខេត្តស្រះកែវ ប្រទេសថៃ ចុះស៊ើបអង្កេតរកឃើញព្រមទាំងរឹបអូសវត្ថុតាងទំនិញល្មើសកម្ម សិទ្ធបញ្ញា ក្នុងនោះមានស្បែកជើងគ្មានស្លាកសញ្ញា យីហោ ណៃ គី ចំនួន៦០គូរ ស្បែកជើង យីហោ VANS ចំនួន១០៣ គូរ ស្បែកជើងយីហោ ខន វេរិ ស ចំនួន៥២គូរ និងស្បែកជើង យីហោ អាឌី ដាស ចំនួន១១៣ គូរ សរុបទាំងអស់ ចំនួន៣២៨ គូរ នេះបើយោងការចុះផ្សាយតាមគេហទំពរ័ក្នុងស្រុក របស់ថៃ ។

ការឃាត់ខ្លួនអាជីវករខ្មែរលក់ដូរនៅផ្សាររោងគ្លឿបានធ្វើឡើងកាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ ក្នុងផ្សាររោងគ្លឿតែម្តង។
នគរបាលខេត្តស្រះកែវ បានបញ្ជាក់ឲ្យដឹងបន្តទៀតថា អាជីវករខ្មែរលក់ដូរនៅផ្សាររោងគ្លឿនោះមានឈ្មោះ ធៀម ស៊ីម៉ា អាយុ៣២ឆ្នាំ ជនជាតិខ្មែរ នៅក្នុងផ្សារទេសបាល៣ អាគារហ្វាបន្ទប់ V 113 ឃុំអារញ្ញ ស្រុកអារញ្ញ ខេត្តស្រះកែវ ។

តាមសមត្ថកិច្ចថៃបានឲ្យដឹងថា ការឃាត់ខ្លួនអាជីវករខ្មែរនេះ គឺមានសេចក្ដីរាយការណ៍របស់កម្លាំង ស៊ើបការណ៍សម្ងាត់របស់ថៃថា មានការលួចចែកចាយទំនិញល្មើសកម្មសិទ្ធិបញ្ញានៅក្នុងផ្សាររោង គ្លឿ ដោយបញ្ជូនលក់ទៅឲ្យម៉ូយតាមប្រៃសនីយ៍ ទើបសមត្ថកិច្ចថៃដឹកនាំកម្លាំងចុះទៅចាប់ខ្លួនបាន នៅក្នុងតូបលក់ ព្រមទាំងភស្តុតាងការទាក់ទងលក់ – ទិញ តាមអនឡាញ និងពិនិត្យរកឃើញ វត្ថុតាងយ៉ាងច្រើនទើបសម្រេចឃុំខ្លួន និងចោទប្រកាន់ពីបទរក្សាទុក និងចែកចាយទំនិញល្មើសកម្ម សិទ្ធិបញ្ញាមុនហ្នឹងនាំខ្លួន ព្រមទាំងវត្ថុតាងបញ្ជូនទៅឲ្យជំនាញ ខ្លងលឹក ខេត្តស្រះកែវ ដើម្បីចាត់ការ តាមច្បាប់បន្តទៀត៕
អត្ថបទ៖ វ៉ាន់ ណាង


-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក