Connect with us

សន្តិសុខសង្គម

ឃាត់ខ្លួនយុវជនវៀតណាមម្នាក់ ពាក់ព័ន្ធនិងជំនួញគ្រឿងញៀន

បានផុស

នៅ

​យុវជន​វៀតណាម​ម្នាក់​ ដែល​ពាក់ព័ន្ធ ​និង​បទល្មើស​គ្រឿងញៀន ត្រូវបាន​តំណាង​អយ្យការ​អម​សាលាដំបូង​សម្រេច​ចោទប្រកាន់​ជា​ផ្លូវការ ​ដើម្បី​បញ្ជូន​ជន​ត្រូវ​ចោទ​ឲ្យ​ចៅក្រម​ស៊ើបសួរ​ចាត់​ការបន្ត​តាម​នីតិវិធី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភព​ព័ត៌មាន​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ​បានឲ្យ​ដឹងថា លោក​ សេង ហៀ​ង ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​បានសម្រេច​ចោទប្រកាន់​លើ​ឈ្មោះ អ៊ូច លីន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិ​វៀតណាម ពីបទ « រក្សាទុក ដឹកជញ្ជូន និង​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន » តាម​មាត្រា​ ៤០ ​នៃ​ច្បាប់​ស្ដីពី​ការត្រួតពិនិត្យ​គ្រឿងញៀន ហើយ​បញ្ជូន​ឲ្យ​ចៅក្រម​ចាត់​ការបន្ត​តាមច្បាប់ ។​

សូមបញ្ជាក់ថា សមត្ថកិច្ច​ជំនាញ​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បាន​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន ដោយ​ចាប់ខ្លួន​ជនសង្ស័យ ១​ នាក់ និង​រឹបអូស​គ្រឿងញៀន​ជិត ២៤ គីឡូក្រាម នៅ​រាជធានី​ភ្នំពេញ។​

នៅ​ថ្ងៃទី​ ២៨ ខែធ្នូ ឆ្នាំ​ ២០២១ វេលា​ម៉ោង​ ១៦:៣០​នាទី ដោយមាន​ការសម្របសម្រួល​ពី​លោក អ៊ុ សុភ​ក្តិ ព្រះរាជ​អាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន បង្ក្រាប នៅ​ចំណុច​ផ្លូវ​អូ​ស៊ី​អាយ​ស៊ី រង្វង់​មូល​នាង​មច្ឆា ជិត​ស្ពាន​ម៉ា​ឡេ ក្នុង​សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ។​

ជា​លទ្ធផល ៖ ឃាត់ខ្លួន​ជនសង្ស័យ​៖ ០១​នាក់ ឈ្មោះ អ៊ូច លីន ភេទ​ប្រុស អាយុ​ ១៨ ​ឆ្នាំ ជនជាតិ​វៀតណាម សញ្ជាតិ​ខ្មែរ ព្រមទាំង​បាន​ចាប់យក​វត្ថុតាង គ្រឿងញៀន​ប្រភេទ មេ​តំ​ហ្វេ​តា​មីន (ICE)​សរុប​រួម​ទម្ងន់ ២៣ គីឡូក្រាម ៧៣៨​ក្រាម។ យោងតាម​ការចោទប្រកាន់​របស់​តំណាង​អយ្យការ ជនជាប់ចោទ​ជៀស​មិន​ផុតពី​ការឃុំខ្លួន​ដើម្បី​រងចាំ​ការកាត់ទោស​នៅពេល​ក្រោយ៕

អត្ថបទ៖ មករា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ នាទីutes មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៣៣ នាទីutes មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៤១ នាទីutes មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ១ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

ព័ត៌មានជាតិ២ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម