សន្តិសុខសង្គម
Update ៖ ករណីជនញៀនថ្នាំដណ្ដើមកាំភ្លើងពីសមត្ថកិច្ចបាញ់តដៃជាច្រើនគ្រាប់មានអ្នករងរបួស៣នាក់
ករណីជនញៀនថ្នាំដណ្ដើមកាំភ្លើងពីកម្លាំងសមត្ថកិច្ចហើយបាញ់ឡើងលើជាច្រើនគ្រាប់ និងបាញ់តដៃជាមួយសមត្ថកិច្ចឈានដល់មានអ្នករងរបួសនោះ គឺផ្ដើមចេញពីការចុះបង្ក្រាបគ្រឿងញៀននៅតំបន់គោកបញ្ជាន់ ភូមិថ្មគោល៣ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
ក្នុងហេតុការណ៍បង្ក្រាបគ្រឿងញៀនរហូតមានការផ្ទុះអាវុធនេះ គឺបណ្ដាលឲ្យរងរបួសពលរដ្ឋពីរនាក់ដែលនៅក្បែរនោះ និងកម្លាំងសមត្ថកិច្ចបង្ក្រាបគ្រឿងម្នាក់ផងដែរ។

ជនរងគ្រោះក្នុងហេតុការណ៍នេះមានឈ្មោះ ទេព សាវឿន ភេទស្រី អាយុ៦៧ឆ្នាំ រស់នៅកន្លែងកើតហេតុ របួសត្រូវស្មាស្តាំ ។ និងឈ្មោះ វ៉ា ចាន់សេរីរ័ត្ន ភេទស្រី អាយុ១៨ឆ្នាំ មុខរបរសិស្ស រស់នៅកន្លែងកើតហេតុ។ ចំណែកកម្លាំងសមត្ថកិច្ចដែលរងរបួសនោះនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ព្រោះបន្ទាប់ពីកើតហេតុភ្លាមៗនាំគ្នាបើករថយន្ដចេញអស់តែម្ដង។

តាមប្រជាពលរដ្ឋបានឲ្យដឹងថា តំបន់គោកបញ្ជាន់នាពេលបច្ចុប្បន្ន ក្នុងខណ្ឌពោធិសែនជ័យ ជាប់ចំណាត់ថ្នាក់ល្បីខាងជក់ លក់ គ្រឿងញៀន មិនចាញ់បឹងឈូក មុខមន្ទីរពេទ្យលោកសង្ឃដែលបង្ក្រាបកន្លងមកនោះទេ។ ខណៈដែលកម្លាំងសមត្ថកិច្ច បង្ក្រាបគ្រឿងញៀន អគ្គស្នងការនគរបាលជាតិ មួយក្រុម៥ទៅ៦នាក់ ចុះទៅបង្ក្រាបគ្រឿងញៀននៅចំណុចខាងលើ ភ្លាត់ស្នៀត ត្រូវបានជនសង្ស័យគ្រឿងញៀនម្នាក់ឈ្មោះ ជីវ៉ា ភេទប្រុស អាយុ៣៥ឆ្នាំ វាយតដៃដណ្តើមកាំភ្លើងពីដៃសមត្ថកិច្ច បាញ់សំដៅលើសមត្ថកិច្ច១គ្រាប់ និងបាញ់ជាច្រើនគ្រាប់ទៀត បណ្តាលឲ្យត្រូវចំទ្វារដែកធ្លាយរបួសស្ត្រីម្នាក់កំពុងនៅក្នុងផ្ទះ និងត្រូវចំនារីម្នាក់កំពុងអង្គុយនៅមុខផ្ទះ រីឯជនសង្ស័យត្រូវបានសមត្ថកិច្ចចាប់ខ្លួន ដណ្តើមយកកាំភ្លើងបានវិញ ។

ពលរដ្ឋបន្តទៀតថា ក្រោយពីចាប់ខ្លួនជនសង្ស័យដណ្តើមយកកាំភ្លើងបានវិញ សមត្ថកិច្ចនាំឡើងរថយន្តនាំគ្នាបើកយកចេញទៅអស់ បន្សល់ទុកតែប្រជាពលរដ្ឋរងរបួស២នាក់ ត្រូវបានក្រុមគ្រួសារដឹកយកទៅពេទ្យរៀងខ្លួន ស្ត្រីចំណាស់ដឹកតាមម៉ូតូកង់បីយកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត្រ ចំណែកនារីរងគ្រោះត្រូវបានដឹកតាមម៉ូតូកង់បីយកទៅមន្ទីរពេទ្យបង្អែកពោធិចិនតុង ។

ហេតុការណ៍ផ្ទុះអាវុធ ផ្តើមចេញពីកម្លាំងសមត្ថកិច្ចចុះទៅបង្ក្រាបគ្រឿងញៀន ត្រូវបានជនសង្ស័យតដៃដណ្តើមបានកាំភ្លើងបាញ់រះខាងលើ សមត្ថកិច្ចមូលដ្ឋានបានចុះទៅសាកសួរដល់ទីតាំងកើតហេតុ រួចបន្តទៅតាមសាកសួរជនរងគ្រោះនៅមន្ទីរពេទ្យ រីឯកម្លាំងមួយក្រុមដែលពលរដ្ឋអះអាងថា នគរបាលប្រឆាំងគ្រឿងញៀន អគ្គស្នងការនគរបាលជាតិ ក្រោយពីឃាត់បានជនសង្ស័យនាំគ្នាចាកចេញទៅបាត់អស់៕
អត្ថបទ៖ សុខា




-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ