សន្តិសុខសង្គម
ឃាត់ខ្លួនក្រុមអ្នកញុះញង់ប្រមូលផ្ដុំ ២ នាក់ទៀត នៅមុខណាហ្គាវើលដ៍ តាមដីការតុលាការ
សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី០៤ បានឃាត់ខ្លួនមនុស្ស២នាក់ទៀតដែលពាក់ព័ន្ធនឹងការញុះញង់ឱ្យមានការប្រមូលផ្តុំតវ៉ាដោយខុសច្បាប់ នៅមុខក្រុមហ៊ុនណាហ្គាវើលដ៍ ទៅតាមដីការបស់តុលាការ។

បុរសទាំងពីរនាក់មាន ឈ្មោះ សុខ ណារិទ្ធ និងម្នាក់ទៀតឈ្មោះ សុខ គង្គា ពួកគេស្ថិតនៅក្នុងចំណោមមនុស្ស ៩នាក់ ដែលត្រូវបានអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ពីបទ «ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» តាមមាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌព្រះរាជាណាចក្រកម្ពុជា។
ក្នុងចំណោមជនត្រូវចោទ៩នាក់នោះ មាន៦នាក់ ត្រូវបានចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួន នៅថ្ងៃទី០៣ ខែមករា ម្សិលមិញ ខណៈសមត្ថកិច្ចកំពុងតាមស្វែងរកតាមចាប់ខ្លួន អ្នករៀបចំបាតុកម្មម្នាក់ទៀត ឈ្មោះឈឹម ស៊ីថរ។

លោកវរសេនីយ៍ឯក សាន សុខសីហា ជំនួយការស្នងការ និងជាអ្នកនាំពាក្យ នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា មុនពេលឈានដល់ការចាប់ខ្លួន ក្រុមអ្នកញុះញ៉ង់នេះ គឺរដ្ឋបាលរាជធានីភ្នំពេញ បានណែនាំជាច្រើនជាច្រើនសារ ឲ្យពួកគេបញ្ឈប់សកម្មភាពដោយខុសច្បាប់នេះជាបន្ទាន់ ដោយត្រឡប់មកធ្វើសកម្មភាព ដែលស្របច្បាប់ និងអនុវត្តតាមលិខិតបទដ្ឋានគតិយុត្ត ដែលមានជាធរមាននៅកម្ពុជា៕


-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២០ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?