Connect with us

សន្តិសុខសង្គម

សមត្ថកិច្ចចាប់ខ្លួនអ្នកញុះញង់ឲ្យមានការតវ៉ាខុសច្បាប់ នៅមុខក្រុមហ៊ុនណាហ្គា បានហើយ

បានផុស

នៅ

នៅល្ងាចថ្ងៃទី ៤ ខែមករា ឆ្នាំ ២០២២នេះ កម្លាំងសមត្ថកិច្ចរាជធានីភ្នំពេញ បានចាប់ខ្លួនអ្នកញុះញង់ឲ្យមានការប្រមូលផ្ដុំតវ៉ា ដោយខុសច្បាប់រយៈពេលជិត ២សប្ដាហ៍ នៅមុខក្រុមហ៊ុនណាហ្គាវើលដ៍ (Naga World)។ អ្នកញុះញ៉ង់ ដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួននេះ មានឈ្មោះ កញ្ញា ឈឹម ស៊ីថរ។  

លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មានប្រសាសន៍ប្រាប់កម្ពុជាថ្មីថា ឈ្មោះ ឈឹម ស៊ីថរ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួនបានហើយ នៅល្ងាចថ្ងៃទី ៤ ខែមករានេះ តាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់តុលាការ។

សូមជម្រាបថា តុលាការរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យចាប់ខ្លួនឈ្មោះ ឈឹម ស៊ីថរ ក្រោមការចោទប្រកាន់ពីបទ «ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម» តាមមាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌព្រះរាជាណាចក្រកម្ពុជា។

គិតមកដល់ពេលនេះ គឺកម្លាំងសមត្ថកិច្ចរាជធានីភ្នំពេញ បានចាប់ខ្លួនអ្នកពាក់ព័ន្ធ ដែលញុះ​ញង់ឲ្យមានការប្រមូលផ្ដុំតវ៉ា ដោយខុសច្បាប់ នៅមុខក្រុមហ៊ុនណាហ្គាវើលដ៍ (Naga World) ចំនួន ៩នាក់មកហើយ។ ពួកគេទាំងនោះ សុទ្ធសឹង​តែមានដីកាបង្គាប់ឲ្យចាប់ខ្លួន ពីស្ថាប័នតុលាការ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៤ នាទីutes មុន

វេទិកា JASTIP របស់ជប៉ុននឹងជួយកម្ពស់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅកម្ពុជា

កីឡា១៥ នាទីutes មុន

មកដឹងពានរង្វាន់ទាំង ៩ មានប្រាក់រង្វាន់ច្រើនបំផុតរដូវកាលនេះ ខណៈ UCL ឈរលេខ៣

ជីវិតកម្សាន្ដ២១ នាទីutes មុន

តារាល្បីៗដែលគេរំពឹងថា នឹងចូលរួមពិធីមង្គលការរបស់មហាសេដ្ឋី Jeff Bezos

ព័ត៌មានជាតិ២៣ នាទីutes មុន

មន្ត្រីជាន់ខ្ពស់ ប.ស.ស ជំរុញអ្នកធ្វើការតាមផ្ទះចុះឈ្មោះចូលជាសមាជិក ប.ស.ស បន្ថែម ដើម្បីទទួលបានការគាំពារពីសង្គម

ព័ត៌មានជាតិ៣៥ នាទីutes មុន

អ្នកនាំពាក្យ ៖ គិតត្រឹមម៉ោងនេះពុំទាន់មានព័ត៌មានថាពលករខ្មែររងគ្រោះ ដោយគ្រោះរញ្ជួយដីនៅថៃនៅឡើយទេ

Sokha Hotels

ព័ត៌មានពេញនិយម