សន្តិសុខសង្គម
មនុស្ស៣នាក់របួសធ្ងន់ស្រាល ខណៈរថយន្ត២គ្រឿងបុកគ្នា
រតនគិរី ៖ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត២គ្រឿងបុកគ្នាពេញទំហឹងក្នុងទិសដៅបញ្ច្រាសគ្នា បណ្តាលឲ្យមានមនុស្ស៣នាក់រងរបួសធ្ងន់និងស្រាល។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១៩និង៥៣នាទី ថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ តាមផ្លូវក្រាលកៅស៊ូ ត្រង់ចំណុចមុខផ្ទះជាងនីន ស្ថិតនៅក្នុងភូមិសមុទ្រក្រោម ឃុំសេដា ស្រុកលំផាត់។
យោងតាមរបាយការណ៍ពីនគរបាលបានឲ្យដឹងថា រថយន្តវេអងកាច់ចង្កេះ៥ភ្លៅ ដឹកដំឡូងមី ពណ៌លឿង ពាក់ស្លាកលេខក្បាល ត្បូងឃ្មុំ3A-1779 សណ្តោងរ៉ឺម៉ក ពណ៌ខៀវ ពាក់ស្លាកលេខត្បូងឃ្មុំ 4A-0957 បើកបរពីកើតទៅលិច បុកនិងរថយន្តឡិចស៊ីស១បាំងកន្លះ ពណ៌ស្លែ ពាក់ស្លាកលេខ កណ្តាល2A-0277 បើកបរពីលិចទៅកើត។
របាយការណ៍បញ្ជាក់ថា អ្នកបើកបររថយន្តឡិចស៊ីស១បាំងកន្លះ សង្ស័យបង្កឈ្មោះ ចេក ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងជួសជុលឡាន មានទីលំនៅភូមិគ្លិក ឃុំសើង ស្រុកបរកែវ ខេត្តរតនគិរី របួសធ្ងន់បាក់ភ្លៅឆ្វេង ឈាមចេញតាមច្រមុះ មាត់ ត្រចៀកនិងសន្លប់ឈឹង។
អ្នករួមដំណើរ២នាក់ ១-ឈ្មោះ ភ័ក្រ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកូនជាងជួសជុលឡាន មានទីលំនៅភូមិគ្លិក ឃុំសើង ស្រុកបរកែវ ខេត្តរតនគិរី របួសធ្ងន់ឈាមចេញតាមមាត់ ច្រមុះនិងសន្លប់។ ២-ម្នាក់ទៀតមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ភេទប្រុស អាយុប្រហែលម្ភៃឆ្នាំជាង ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិគ្លិក ឃុំសើង ស្រុកបរកែវ ខេត្តរតនគិរីរបួសស្រាល។
រីឯអ្នកបើកបររថយន្តវេអង មានឈ្មោះ ឈៀង ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកបើកបរ មានទីលំនៅខេត្តត្បូងឃ្មុំ ក្រោយកើតហេតុបានរត់គេចខ្លួនបាត់ បន្សល់ទុករថយន្តនៅនិងកន្លែងកើតហេតុ។
មូលហេតុសង្ស័យរថយន្តបង្កឡិចស៊ីស១បាំងកន្លះបើកបរមិនប្រកាន់ស្តាំបានជ្រុលចង្កូតចូលទៅកន្លងផ្លូវរបស់រថយន្តវេអង។
ក្រោយកើតហេតុអ្នករងរបួសត្រូវបានសមត្ថកិច្ចដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យស្រុកបរកែវ ដោយរថយន្តឯកជន។
បច្ចុប្បន្ន មធ្យោបាយទាំង២គ្រឿងសមត្ថកិច្ចមូលដ្ឋានបានរឹបអូសយកមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលឃុំសេដា ដើម្បីចាត់ការបន្តតាមនីតិវិធី៕
ដោយ ៖ វុទ្ធឦសាន

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ