Connect with us

សន្តិសុខសង្គម

ផ្ទុះហិង្សារវាងកម្មករនេសាទ ទាញដែកឆាបចាក់គ្នារងរបួស

បានផុស

នៅ

ផ្ដើមចេញពីករណីគំនុំ កម្មករនេសាទពីរនាក់ផ្ទុះហិង្សាដាក់គ្នា ម្ខាងទាញដែកឆាបចាក់ និងម្ខាងទាញ​ប៉ែល​វាយគ្នាទៅ​វិញទៅមកបណ្ដាលឲ្យរងរបួស ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនយកមកសួរនាំ។

ករណីហិង្សានេះ បានកើតឡើងកាលពីវេលាម៉ោង២០និង១០​នាទី ថ្ងៃទី៤ ខែមករា ឆ្នាំ២០២២ នៅ​ចំណុចផែ​ទិញ​ផល​នេសាទ ស្ថិតក្នុង​ភូមិ​នាង​កុក ឃុំប៉ាក់​ខ្លង ស្រុក​មណ្ឌលសីមា ខេត្តកោះកុង ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ចបានឲ្យដឹងថា ជនបង្កមានឈ្មោះ ផុង ឌៀប ភេទប្រុស​ អាយុ៣៧ឆ្នាំ​ មុខរបរ​កម្មករ​ទូក​ស្នាក់​នៅលើ​ទូក​នេសាទ។ ចំណែកជនរងគ្រោះមានឈ្មោះ អែម សុខគឹមនី ហៅ ពិន ដន ភេទ​ប្រុស​អាយុ៣០ឆ្នាំ​ មុខរបរកម្មករ​ទូក​ដូចគ្នា ស្នាក់នៅ​ផ្ទះជួល​ភូមិ១ ឃុំប៉ាក់​ខ្លង ស្រុក​មណ្ឌលសីមា ខេត្ត​កោះកុង។

ករណីនេះ ជនបង្កបានយកដែកឆាបចាប់លើជនរងគ្រោះត្រូវ​ឆ្អឹងជំនីខាងស្ដាំរងរបួស ហើយត្រូវជន​រងគ្រោះយក​ប៉ែល​ចូក​ត្រីវាយត្រូវដៃ និង​ក្បាលរងរបួស​វិញ ។​

ក្រោយ​កើតហេតុ កម្លាំង​សមត្ថកិច្ចបាន​បញ្ជូន​ជនរងគ្រោះ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត និង​ឃាត់​ខ្លួន​ជនបង្កឈ្មោះ​ ផុង ឌៀប ដើម្បី​កសាងសំណុំរឿង​ទៅ​ការិយាល័យ​ជំនាញ​ខេត្ត​ចាត់​ការបន្ត៕

អត្ថបទ៖ សុខុម​

​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣១ នាទីutes មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៤៣ នាទីutes មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៥១ នាទីutes មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ១ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

ព័ត៌មានជាតិ២ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម