សន្តិសុខសង្គម
បំពាក់ភ្លើងខុសបច្ចេកទេស និងដាក់អក្សរមិនសមរម្យ នៅលើផាសអេប ត្រូវសមត្ថកិច្ចឃាត់ឲ្យដកចេញ
សមត្ថកិច្ច បានឃាត់ខ្លួនបុរសម្នាក់ ជាម្ចាស់ផាសអេបមួយគ្រឿង ដែលបំពាក់ភ្លើងខុសបច្ចេកទេស និងដាក់អក្សរមិនសមរម្យ ហើយធ្វើដំណើរនៅតាមដងផ្លូវ។
លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មានប្រសាសន៍ប្រាប់កម្ពុជាថ្មី ឲ្យដឹងថា បន្ទាប់ពីមានការផ្សព្វផ្សាយ នៅលើបណ្ដាញសង្គមហ្វេសប៊ុក អំពីករណីមានផាសអេបមួយគ្រឿង បំពាក់ភ្លើងខុសបច្ចេកទេស និងដាក់អក្សរមិនសមរម្យនោះ គឺក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បានផ្ដល់ព័ត៌មាននេះ ទៅកម្លាំងសមត្ថកិច្ច នៅគ្រប់គោលដៅឲ្យឃាត់ ផាសអេបមួយគ្រឿងនេះ។

ក្រោយមក នៅយប់ថ្ងៃទី ៤ ខែមករា ឆ្នាំ ២០២២ កម្លាំងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ ក៏ប្រទះឃើញ និងការឃាត់ខ្លួន អ្នកបើកបរផាសអេបរូបនោះ ដោយឲ្យដកភ្លើង និងអក្សរនោះចេញ ព្រមទាំងបានធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យា ឲ្យបញ្ឈប់សកម្មភាពនេះ ផងដែរ។
លោកវរសេនីយ៍ឯក សាន សុខសីហា បានឲ្យដឹងបន្តថា ជារឿយៗ លោកឧត្ដមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ តែងតែនាំឲ្យដល់សមត្ថកិច្ចពាក់ព័ន្ធ ពិនិត្យមើលទាំងរថយន្ត និងផាសអេប ដែលបានបំពាក់ភ្លើងខុសបច្ចេកទេស និងដាក់អក្សរមិនសមរម្យជាដើម ហើយប្រសិនបើឃើញ ត្រូវឃាត់ដកចេញភ្លាម។
ជាមួយគ្នានេះ អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអំពាវនាវបន្ថែមដល់ម្ចាស់រថយន្ត និងផាសអេប ផ្សេងទៀត សូមកុំបំពាក់ភ្លើងខុសបច្ចេកទេស និងដាក់អក្សរមិនសមរម្យ ដូច្នេះតទៅទៀត៕
អត្ថបទ៖ ឃួន សុភ័ក្រ



-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
សន្តិសុខសង្គម១១ ម៉ោង ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម