Connect with us

សន្តិសុខសង្គម

ឆក់​ខ្សែភ្លើង​ស្លាប់​ពេល​បិទ​តូប លុះ​ព្រឹក​ឡើង​ទើប​មានការ​ភ្ញាក់ផ្អើល

បានផុស

នៅ

បាត់ដំបង​ ៖ បុរស​ម្នាក់​ដែលមាន​មុខរបរ​ជាជាង​ជួសជុល​ទូរស័ព្ទ ត្រូវ​បាន​ចរន្តអគ្គិសនី​ឆក់​ស្លាប់​នៅក្នុង​តូប​ជួសជុល​ទូរសព្ទ​របស់​ខ្លួន ខណៈ​ពេល​ដែល​កំពុង​រៀបចំ​បិទ​តូប​។ ការ​ភ្ញាក់ផ្អើល​នេះ បានកើត​ឡើង នៅវេលា​ម៉ោង​៦ និង​៣០ នាទី ព្រឹក​ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០២២ ស្ថិតនៅ​ភូមិ​ព្រែក​មហាទេព សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង គឺ​នៅពេលដែល​ក្រុមគ្រួសារ​ទៅ​បើក​តូប​ដើម្បី​លក់ដូរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពពី​សមត្ថកិច្ច​បា​ន​ឲ្យ​ដឹង​ថា ជនរងគ្រោះ​ឈ្មោះ សេង ច​ន្ឌី ភេទ​ប្រុស អាយុ​៤២​ឆ្នាំ មាន​មុខរបរ​ជាជាង​ជួសជុល​ទូរស័ព្ទ រស់នៅ​ភូមិ សង្កាត់​កើតហេតុ​ខាងលើ​។

ជនរងគ្រោះ ត្រូវបាន​ក្រុមគ្រួសារ​ឲ្យ​ដឹង​ថា នៅពេល​ពួកគាត់​មក​បើក​តូប​លក់ដូរ ហើយក៏​មានការ​ភ្ញាក់ផ្អើល ពេល​បើក​តូប​ឡើង ឃើញ​ជនរងគ្រោះ​ដេកស្លាប់​នៅក្នុង​តូប​ម្នាក់ឯង។

នៅក្នុង​ហេតុ​ការណ៍​នេះ សាក្សី​ម្នាក់​ឈ្មោះ ងួន សុ​ផា បាន​និយាយ​ថា នៅ​ព្រឹក​នោះ ពេល​គាត់​កំពុង​រៀបចំ​ឥ​វ៉ាន់​ដើម្បី​លក់ដូរ គឺ​ក្មួយ​ស្រី​ជនរងគ្រោះ​បាន​ហៅ​ឲ្យ​ទៅ​ជួយ​បើក​តូប​របស់​ពូ (​តូប​ជនរងគ្រោះ​) ហើយ​ពេល​គាត់​គាស់​តូប​ឡើង ស្រាប់តែ​ឃើញ​ឈ្មោះ ច​ន្ធី ដេក​ស្លាប់​នៅក្នុង​តូប​លើ​ខ្សែ​ចរន្តអគ្គិសនី តែ​គាត់​មិនបាន​ដឹង​ពី​មូលហេតុ​នោះ​ទេ ទើប​មានការ​ភ្ញាក់ផ្អើល​តែម្ដង។

សមត្ថកិច្ច​ជំនាញ​បាន​សន្និដ្ឋាន​ថា ជនរងគ្រោះ​អាច​ស្លាប់​ដោយសារ​ខ្សែភ្លើង​ឆក់ ព្រោះ​មាន​ស្នាម​រលាក​ខ្លោច​នៅ​នឹង​បានដៃ ដោយ​បច្ចុប្បន្ន​សព ត្រូវ​បាន​ប្រគល់​ទៅ​ឲ្យ​ក្រុមគ្រួសារ​រៀបចំ​ធ្វើបុណ្យ​ហើយ៕

អត្ថបទ ៖ សោ និយម​រ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទីutes មុន

ស្រុកសំឡូត នៅមានតំបន់សក្តានុពល ៥ ផ្សេងទៀត ក្រៅពីរមណីយដ្ឋានដែលមានស្រាប់

ព័ត៌មានជាតិ៩ នាទីutes មុន

ប្រមុខការពារជាតិវាយតម្លៃចំពោះកិច្ចសហប្រតិបត្តិការរវាងសមាគមអតីតយុទ្ធជនកម្ពុជា និងថៃ

Brad Pitt ​
ជីវិតកម្សាន្ដ១០ នាទីutes មុន

Brad Pitt ​បង្ហាញ​ស្នាម​សាក់ជាអក្សរខ្មែរ ពេលកំពុងផ្សាយភាពយន្តថ្មី

NEA
ព័ត៌មានជាតិ១៤ នាទីutes មុន

រថយន្តការងារចល័តរបស់ NEA ដើម្បីផ្តល់ការងារថ្មី ជូនកម្មករនិយោជិត នៅមុខរោងចក្រដែលត្រូវអគ្គិភ័យឆាបឆេះ ក្នុងខណ្ឌដង្កោ

ព័ត៌មានអន្ដរជាតិ២២ នាទីutes មុន

ត្រាំ និង​ ពូទីន ត្រៀម​ជួប​មុខ​គ្នា​នៅ​អារ៉ាប៊ីសាអូឌីត និយាយ​ពី​សង្គ្រាម​នៅអ៊ុយក្រែន

ជ័យ ចាប
ជីវិតកម្សាន្ដ១៩ ម៉ោង មុន

កវីនិពន្ធល្បីខាងកំណាព្យ​ បណ្ឌិត ជ័យ​ ចាប​ ​ធ្លាក់ខ្លួនឈឺធ្ងន់​ចូលសង្គ្រោះបន្ទាន់

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រៀម​ខ្លួនប្រគល់​ទឹក​ដី​ដូរ​យក​សន្តិភាពហើយ

ព័ត៌មានជាតិ២២ ម៉ោង មុន

ស្ពានឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ទៅ​ផ្លូវល្បឿន​លឿន​​ភ្នំពេញ-បាវិត​​ វឌ្ឍនភាព​​​សម្រេច​​​បាន​​ជាង ៥%

ព័ត៌មានជាតិ១២ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ត្រាំ ប្រាប់​ភ្នាក់ងារ​រដ្ឋាភិបាល​ថា «មុន​រើស​បុគ្គលិក​ម្នាក់ ត្រូវ​បញ្ឈប់​៤នាក់​​សិន»

Sokha Hotels

ព័ត៌មានពេញនិយម