Connect with us

សន្តិសុខសង្គម

ថៃ​បញ្ជូន​ពលករ​ខ្មែរ​ជាង​២០០​នាក់​ មក​ស្រុកកំណើត​វិញ​តាម​ច្រក់​តំបន់​អូរ​អន្លក់​ក្នុង​ខេត្តបាត់ដំបង

បានផុស

នៅ

ពលករ​ខ្មែរ​ចំនួន​២០៤​នាក់​ ត្រូវ​បាន​ភាគី​ថៃ​ចាប់បញ្ជូន​ត្រឡប់មក​ស្រុកកំណើត​វិញ​តាម​ច្រក​តំបន់​អូរ​អន្លក់ ស្ថិតក្នុង​ភូមិ​អូរ​អន្លក់ ឃុំ​តា​សែន ស្រុក​កំរៀង ខេត្ត​បាត់​ដំបង​នា​ថ្ងៃទី​៥ ខែ មករា ២០២២។ នេះ​បើ​យោងតាម​លោក សួន ស៊ីរ៉ា នាយការិយាល័យ​ផ្សព្វផ្សាយ​អប់រំ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង។

លោក សួន ស៊ីរ៉ា បាន​បញ្ជាក់​ថា ​បន្ទាប់ពី​ទទួល​ពលករ​ខ្មែរ​ឲ្យ​ចូលមក​ក្នុងប្រទេស​វិញ និង ធ្វើការ​អប់រំ​ណែនាំ​ពី​វិធានការ​ការពារ​ការឆ្លង​ជំងឺ​កូ​វី​-១៩​ទៅលើ​ពលករ​ចំនួន ២០៤​នាក់​ក្នុងនោះ​មាន​ស្ត្រី​ចំនួន​៨៤​នាក់​,​ក្មេងស្រី​ចំនួន​១៣​នាក់​រួចមក​ក្រុមគ្រូពេទ្យ​ជំនាញ​របស់​មន្ទីរ​សុខាភិបាល​ខេត្តបាត់ដំបង​បាន​យក​សំណាក​ធ្វើតេស្ត​រហ័ស​ទៅ លើ​ពលករ​ទាំងអស់​ជា​លទ្ធផល​គឺ​អវិជ្ជមាន​ជំងឺ​កូ​វីដ​១៩​ទាំងអស់គ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​សួន ស៊ីរ៉ា បាន​បន្តទៀត​ថា ​ក្នុងចំណោម​ពលករ​ចំនួន​២០៤​នាក់​គឺមាន​ពលករ​ចំនួន​១៥០​នាក់​ប៉ុណ្ណោះ​ដែលមាន​កាត​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩​បាន​ពេញលេញ​ក្នុង នោះ​មាន​ស្ត្រី​ចំនួន​៦១ នាក់​និង​ក្មេង​ចំនួន​២៥​នាក់ ។ ជាមួយនេះ​ក្រុមគ្រូពេទ្យ​ក៏បាន​ចាក់​វ៉ាក់សាំង​ឲ្យ​ក្មេង​ចាប់ពី​អាយុ​៦​ឆ្នាំ​ដល់​១២​ឆ្នាំ បាន​ចំនួន​១០​នាក់​ស្រី​៦​នាក់ ហើយ​ត្រូវបាន​ក្រុមគ្រូពេទ្យ​ជំនាញ​អនុញ្ញាត​ឲ្យ​វិលត្រឡប់​ទៅ​ស្រុកកំណើត​រៀងៗ​ខ្លួន​វិញ និង​ចំនួន ៥៤ នាក់ ស្ត្រី​២៣​នាក់ ក្មេង​៤​នាក់​ត្រូវបាន​បញ្ជូន​ទៅធ្វើ​ច​ត្តា​ឡី ស័ក​នៅ​មណ្ឌល​គីឡូ​៩ ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង។

លោកនាយ​ការិយាល័យ​ផ្សព្វផ្សាយ​អប់រំ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​បាន​ឲ្យ​ដឹង​ថា​ស្នងការ​ខេត្ត​តែងតែ​ដាក់​បទ​បញ្ជា​ឲ្យ​កម្លាំង​ក្រោម​ឱវាទ​ចុះ​ល្បាត​តាម​បណ្តោយ​ព្រំដែន​ដើម្បី​ការពារ​សន្តិសុខ​តាម​ខ្សែបន្ទាត់​ព្រំដែន កម្ពុជា ថៃ​ជាពិសេស​ទប់ស្កាត់​ពលករ​ឆ្លងដែន​ដោយ​ខុសច្បាប់​និង​ស្រាវជ្រាវ​រកមុខ​សញ្ញា​មេខ្យល់​នាំ​ពលករ​ចេញចូល​ក្នុងភូមិ​សាស្ត្រ​ខេត្តបាត់ដំបង​ដើម្បី​នាំខ្លួន​យកមក​ចាត់ការ​តាម​នីតិវិធី​នៃ​ច្បាប់​ឲ្យ​ខាង​តែ​បាន​ដើម្បី​សន្តិសុខ​សង្គម​ក៏ដូចជា​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ ជំងឺ​កូ​វីដ​១៩ ចូលក្នុង​សហគមន៍៕

ដោយ​ ៖​ ណា​រី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ នាទី មុន

អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ហោះហើរធ្វើតេស្តសាកល្បង​ត្រួតពិនិត្យឧបករណ៍បច្ចេកទេសឡើងវិញ ត្រៀមហោះហើរយន្តហោះខ្នាតតូច ចុងខែវិច្ឆិកាខាងមុខ

ព័ត៌មានជាតិ៤៩ នាទី មុន

ប្រជាពលរដ្ឋនាំគ្នាសម្រុកចេញពីភ្នំពេញ ទៅលេងស្រុកកំណើត នាឱកាសបុណ្យភ្ជុំបិណ្ឌ

ជីវិតកម្សាន្ដ១ ម៉ោង មុន

គំនូរវិចិត្រករកូរ៉េឆ្នាំ១៩៧១ ដេញថ្លៃបានលុយសុទ្ធជាង ៥.៩លានដុល្លារ លើទឹកដី ហុងកុង

សន្តិសុខសង្គម២ ម៉ោង មុន

មុននេះបន្តិច អគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ ចំណុចទល់មុខវិហារឥស្លាមគីឡូម៉ែត្រលេខ ០៩

ព័ត៌មានជាតិ៤ ម៉ោង មុន

ពលរដ្ឋជិះរថយន្តក្រុង​មិនគិតថ្លៃ​ ឱកាស​បុណ្យជាតិធំៗ កើនឡើង​ពី​ ១០ ទៅ ១៥ ភាគរយ ក្នុងមួយឆ្នាំ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

វៀតណាម​ខូច​ខាត​​៣,៣​ពាន់​លាន​ដុល្លារ​​ក្នុង​ព្យុះ​ទីហ្វុង​យ៉ាក់​ជី​​​​ (Yagi)

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បន្តវត្តមានជូនដំណើរបងប្អូនទៅស្រុកកំណើត និងចែកជូនភេសជ្ជៈកីឡាបំពេញជាតិទឹក វី អាកទីវ ដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៤ ម៉ោង មុន

ប្រជាជនកម្ពុជាហៅបឹងទន្លេសាប ជាកូនសមុទ្រទឹកសាប ខណៈ​ជា​បឹងទឹកសាបធំបំផុតនៅអាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៥ ម៉ោង មុន

រមណីយដ្ឋានឆ្មាបាត់នៅកោះកុង ត្រៀមខ្លួនរួចស្រេច ទទួលភ្ញៀវទេសចរនៅថ្ងៃបុណ្យភ្ជុំបិណ្ឌ

សន្តិសុខសង្គម២ ម៉ោង មុន

មុននេះបន្តិច អគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ ចំណុចទល់មុខវិហារឥស្លាមគីឡូម៉ែត្រលេខ ០៩

Sokha Hotels

ព័ត៌មានពេញនិយម