សន្តិសុខសង្គម
ចុះត្រួតពិនិត្យមជ្ឈមណ្ឌលកែសម្ផស្សផ្ការំដួល ឃាត់ខ្លួនពេទ្យនិងជំនួយការ៤នាក់
ភ្នំពេញ ៖ គណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានចុះត្រួតពិនិត្យមជ្ឈមណ្ឌលកែសម្ផស្សផ្ការំដួល ដែលមានទីតាំង ស្ថិតនៅក្នុងតំបន់បឹងកក់ ផ្លូវលេខ R8 សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ក្នុងការចុះត្រួតពិនិត្យនេះ បានធ្វើការឃាត់ខ្លួនពេទ្យនិងជំនួយការទាំង៤នាក់នេះ នាវេលាម៉ោង៧យប់ ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ តាមពាក្យបណ្ដឹងរបស់ជនរងគ្រោះដែលបានមកកែសម្ផស្សកន្លងមក។
សូមបញ្ជាក់ថា នៅក្នុងការចុះឃាត់ខ្លួននេះ ក៏ឃើញមានវត្តមាន មេធាវីជាច្រើនរូប ចុះមកដល់ទីតាំងបង្ក្រាប និងត្រួតពិនិត្យ ដើម្បីធានាខ្លួនបុគ្គលិកទាំងអស់នៅក្នុងទីតាំង មជ្ឈមណ្ឌលកែសម្ផស្ស យីហោ ផ្ការំដួល ដោយមានការមិនឯកភាពគ្នា ទើបពន្យារពេលក្នុងការបន្តនីតិវិធី។
លុះដល់វេលាម៉ោង០៧យប់ថ្ងៃដដែល ទើបមានការសម្របសម្រួលគ្នា រវាងកម្លាំងនគរបាលគណៈកម្មាធិការ ប្រយុទ្ធ ប្រឆាំងផលិតផលក្លែងក្លាយរបស់ក្រសួងមហាផ្ទៃ និងមេធាវី ដោយឃាត់ខ្លួនតែមនុស្សប្រុសស្រីចំនួន០៤នាក់(ប្រុស០២នាក់) ប៉ុណ្ណោះដែលជា ពេទ្យនិងជំនួយការ ដើម្បីបញ្ជូនខ្លួនទៅក្រសួងមហាផ្ទៃធ្វើការសាកសួរ។
ចំពោះបុគ្គលិកនារីៗជាង១០នាក់បន្ថែមទៀត ត្រូវបានក្រុមមេធាវីធ្វើការធានាខ្លួនឲ្យស្នាក់នៅទីតាំងមជ្ឈមណ្ឌលកែសម្ផស្ស យីហោ ផ្ការំដួល ជាបណ្ដោះអាសន្នដើម្បីបន្តនីតិវិធី៕
កែសម្រួលដោយ ៖ នាគព័ន្ធ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា