Connect with us

សន្តិសុខសង្គម

សមត្ថកិច្ចចុះ​បង្ក្រាប​ ទីតាំង​លក់ម៉ូតូ​អត់ពន្ធ​ ជាច្រើនកន្លែង

បានផុស

នៅ

កម្លាំងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង សហការជាមួយអធិការក្រុងស្ទឹងត្រែងដឹកនាំដោយព្រះរាជអាជ្ញាអមសាលាដំបូងខេត្តលោក ជា សុភ័ក្រ្តបានចុះបង្រ្កាបទីតាំងលក់ម៉ូតូអត់ពន្ធជិត ១០ កន្លែងនៅក្រុងស្ទឹងត្រែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ករណីបង្ក្រាបម៉ូតូអត់ពន្ធខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង ៨៖៣០ ព្រឹកថ្ងៃទី ៦ ខែមករាឆ្នាំ ២០២២ នៅចំណុចសួនច្បារក្រុងស្ទឹងត្រែង ស្ថិតក្នុងភូមិព្រែក សង្កាត់ក្រុងខេត្តស្ទឹងត្រែង។

សមត្ថកិច្ចបានឲ្យដឹងថា ទីតាំងម៉ូតូលក់អត់ពន្ធខាងលើនេះ ត្រូវបានសមត្ថកិច្ចចុះត្រួតពិនិត្យ នៅទីតាំងមួយកន្លែងៗរកឃើញម៉ូតូអត់ពន្ធចាប់ពី ៣ គ្រឿងទៅជិត ១០ គ្រឿង។

សមត្ថកិច្ចបានបន្តឲ្យដឹងទៀតថា​ ពេលនេះសមត្ថកិច្ចកំពុងតែចុះបន្តនីតិវិធីទៅតាមទីតាំងផ្សេងទៀតនៅក្នុងក្រុងស្ទឹងត្រែងដែលលក់ម៉ូតូអត់ពន្ធ។

បច្ចុប្បន្នម៉ូតូដែលពិនិត្យទៅឃើញថាពន្ធសមត្ថកិច្ចមិនទាន់បញ្ជាក់ថាមានចំនួនប៉ុន្មានគ្រឿងនោះទេ។ ម៉ូតូដែលបង្ក្រាបត្រូវបានធ្វើការដឹកជញ្ជូនតាមរថយន្តយកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងដើម្បីចាត់ការបន្តតាមនីតិវិធី៕

អត្ថបទ៖ ងិន លីម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជ័យ ចាប
ជីវិតកម្សាន្ដ១៩ ម៉ោង មុន

កវីនិពន្ធល្បីខាងកំណាព្យ​ បណ្ឌិត ជ័យ​ ចាប​ ​ធ្លាក់ខ្លួនឈឺធ្ងន់​ចូលសង្គ្រោះបន្ទាន់

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រៀម​ខ្លួនប្រគល់​ទឹក​ដី​ដូរ​យក​សន្តិភាពហើយ

ព័ត៌មានជាតិ២២ ម៉ោង មុន

ស្ពានឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ទៅ​ផ្លូវល្បឿន​លឿន​​ភ្នំពេញ-បាវិត​​ វឌ្ឍនភាព​​​សម្រេច​​​បាន​​ជាង ៥%

ព័ត៌មានជាតិ១២ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ត្រាំ ប្រាប់​ភ្នាក់ងារ​រដ្ឋាភិបាល​ថា «មុន​រើស​បុគ្គលិក​ម្នាក់ ត្រូវ​បញ្ឈប់​៤នាក់​​សិន»

Sokha Hotels

ព័ត៌មានពេញនិយម