Connect with us

សន្តិសុខសង្គម

លោកស្នងការរាជធានី ណែនាំឲ្យមន្ត្រីនគរបាល ដែលទទួលបានមុខតំណែងថ្មី ត្រូវបម្រើពលរដ្ឋឲ្យបានល្អ

បានផុស

នៅ

លោកឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ និងលោកឧត្តមសេនីយ៍ឯក​ ហុក​ ថាវណ្ណ​ អនុប្រធាននាយកដ្ឋានបុគ្គលិក​ នៅព្រឹកថ្ងៃទី ៦ ខែមករា ឆ្នាំ ២០២២នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសផ្ទេរភារកិច្ច​ និងតែងតាំងមុខតំណែង​ ជូនមន្ត្រីនគរបាលជាតិ​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​។

ក្នុងនោះដែរ ក៏មានការរៀបចំកិច្ចប្រជុំប្រចាំខែធ្នូ​ និងទិសដៅការងារប្រចាំខែមករា​ ឆ្នាំ២០២២​ ដោយមានការចូលរួមពីលោក​-លោកស្រីស្នងការរង​ លោកនាយការិយាល័យជំនាញ​ លោកអធិការនគរបាលខណ្ឌទាំង ១៤​ ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ផងដែរ​។

នៅក្នុងពិធីនោះ លោកឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ បានផ្តាំផ្ញើ​ និងណែនាំដល់មន្ត្រីនគរបាល ដែលទើបទទួលបាន ការតែងតាំងមុខតំណែងថ្មី ត្រូវយកចិត្តទុកដាក់ខ្ពស់ លើការបំពេញភារកិច្ចរបស់ខ្លួន​ ជាពិសេសត្រូវតែបម្រើប្រជាពលរដ្ឋឲ្យបានល្អ​។

ម្យ៉ាងវិញទៀត ផ្នែកជំនាញផ្សេងៗទៀត ដូចជា៖ ចរាចរណ៍​ និងសណ្តាប់ធ្នាប់​ជាដើម ត្រូវអនុវត្តឲ្យបានត្រឹមត្រូវតាមច្បាប់​ ដោយមានកាយវិការ​ និងសម្ដីឲ្យបានសមរម្យ ជាមួយប្រជាពលរដ្ឋ​។ ចំពោះការងាររក្សាសន្តិសុខសុវត្ថិភាព​ គ្រប់កងកម្លាំងចំណុះនៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ​ទាំងអស់​ ត្រូវតែពង្រឹងការល្បាត​ ដើម្បីបង្ការ​ ទប់ស្កាត់បទល្មើសនានា កុំឲ្យកើតមានឡើង៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម