សន្តិសុខសង្គម
អធិការស្រុកគីរីវង់ ៖ ការដាំដំណាំកញ្ឆានៅស្រុកគីរីវង់ មានការថយចុះមិនដូចមុនទេ
មួយរយៈចុងឆ្នាំ២០២១ និងដើមឆ្នាំ២០២២នេះ សមត្ថកិច្ចជំនាញហាក់បានធូរដៃធូរជើងក្នុងការរុករកដំណាំកញ្ឆាដែលជនខិលខូចលួចលាក់ដាំតាមជ្រលងដងភ្នំនៅភូមិសាស្ត្រស្រុកគីរីវង់ ដែលទាំងនេះអាចជាការស្បើយឈប់ដាំដំណាំកញ្ឆាពីសំណាក់ជនខិលខូចឬយ៉ាងណា។

ពលរដ្ឋជាច្រើនរស់នៅក្បែរជើងភ្នំស្រុកគីរីវង់បានបង្ហើបថា ដំណាំកញ្ឆាដែលដាំនៅតាមជើងភ្នំនិងខ្នងភ្នំមួយចំនួនក្នុងភូមិសាស្ត្រស្រុកនេះ គឺមិនងាយបង្ក្រាបអស់នោះទេ ព្រោះជាទីតាំងអំណោយផលល្អ ទាំងធម្មជាតិ ទាំងស្ថានភាពភូមិសាស្ត្រក៏ស្មុគស្មាញងាយស្រួលលាក់បាំងពីភ្នែកសមត្ថកិច្ច ពិសេសងាយស្រួលក្នុងការជួញដូរផងដែរ។ ដោយឡែកតាមការបង្ហើបពីពលរដ្ឋផងដែរ រឿងដាំដំណាំកញ្ឆានេះមិនមែនគ្រប់គ្នាសុទ្ធតែដាំបាននោះទេ គឺដាំបានតាមខ្សែក្រឡុះ មិនចឹងទេមិនបាច់ដល់កូនកញ្ឆាដោតដាំដល់ដី សូម្បីតែធ្វើរងរៀបចំដីដាំ គឺត្រូវសមត្ថកិច្ចបង្ក្រាបបាត់ទៅហើយ។

ជុំវិញដំណាំកញ្ឆានេះ លោក យុគ សារ៉ាត់ អធិការនគរបាល ស្រុកគីរីវង់បានឲ្យដឹងថា ដំណាំនេះនៅតែមានជនខិលខូចលួចដាំ តែការដាំដុះមានការថយចុះមិនដូចពីមុននោះទេ គឺនៅសេសសល់ប្រហែល៣០ភាគរយប៉ុណ្ណោះ ព្រោះអ្នកដាំគេដូរទីតាំងទៅដាំនៅខេត្តផ្សេងៗខ្លះហើយ។

ពលរដ្ឋជាច្រើនក្នុងខេត្តតាកែវ រង់ចាំមើលថា តើដំណាំកញ្ឆាដែលជាជំងឺរ៉ាំរ៉ៃបង្ក្រាបមិនចេះអស់រាប់ឆ្នាំ រាប់ខែមកហើយនេះ នឹងលុបបំបាត់ទាំងស្រុងក្នុងអាណត្តិលោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ ដែលទើបនឹងឡើងកាន់ដំណែងថ្មីៗនេះដែរឬយ៉ាងណា ! ៕
អត្ថបទ៖ វីរៈ



-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២១ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?