សន្តិសុខសង្គម
ខឹងស្ដីបន្ទោសរឿងចូលបន្ទប់ទឹកយូរ ទាញដំបងឈើជ្រុងវាយសម្លាប់
បុរសជាជនដៃដល់ម្នាក់ ត្រូវបានកម្លាំងអាវុធហត្ថស្រុកអង្គរជុំធ្វើការឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពវាយសម្លាប់បុរសម្នាក់ទៀត ដោយសារខឹងស្ដីបន្ទោសរឿងចូលបន្ទប់ទឹកយូរ។
ករណីឃាតកម្មនេះ បានកើតឡើងកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ នៅចំណុចភូមិរាជជន្ទល់ ឃុំស្រែខ្វាវ ស្រុកអង្គរជុំ ខេត្តសៀមរាប។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ សឿយ អឿយ ភេទប្រុស អាយុ៣៨ឆ្នាំ នៅភូមិទឹកថ្លា ឃុំស្រែខ្វាវ ស្រុកអង្គរជុំ ខេត្តសៀមរាប។ ចំណែកជនដៃដល់ឈ្មោះ ផាន់ សូយ ភេទប្រុស អាយុ៣៤ឆ្នាំ នៅភូមិកើតហេតុខាងលើ មុខរបរកម្មករ។
តាមរបាយការណ៍បានបញ្ជាក់ថា នៅម៉ោង៤និង៥០នាទីរសៀលថ្ងៃកើតហេតុ ជនដៃដល់ជាឃាតកត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកអង្គរជុំ ឃាត់ខ្លួនពេលរត់គេចខ្លួនក្រោយធ្វើសកម្មភាពវាយសម្លាប់បុរសម្នាក់នៅចំណុចភូមិរលំ ឃុំស្រែខ្វាវ ខាងត្បូងកន្លែងកើតហេតុប្រមាណ៤គីឡូម៉ែត្រ។
ក្រោយសាកសួរជនដៃដល់បានសារភាពថា រូបខ្លួនពិតជាបានយកដំបងឈើវាយសម្លាប់ជនរងគ្រោះពិតប្រាកដមែន ដោយសារជនរងគ្រោះខឹងខ្លួននិងស្ដីបន្ទោសឲ្យរូបគេ រឿងចូលបន្ទប់ទឹកយូរ ហើយពេលខ្លួនចេញពីបន្ទប់ទឹក ជនរងគ្រោះបានទាញដំបងឈើរកវាយមកលើរូបខ្លួន ទើបខ្លួនទាញដំបងឈើជ្រុងប្រវែងប្រហែល១០០សង់ទីម៉ែត្រ វាយតបទៅលើជនរងគ្រោះចំនួន៤ដំបង (ត្រូវក្បាល១ដំបងនិងស្មា០៣ដំបង)។
ក្រោយចាប់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានបញ្ជូនមកការិយាល័យជំនាញអនុវត្តន៍តាមនីតិវិធីច្បាប់៕
អត្ថបទ៖ សុខុម
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ