Connect with us

សន្តិសុខសង្គម

តុលាការ​សម្រេច​ឃុំខ្លួន​នាយិកា​ក្រុមហ៊ុន ហុង​អន្តរជាតិ

បានផុស

នៅ

ភ្នំពេញ ៖ ចៅក្រម​សើ​សួរ​សាលាដំបូង​រាជធានី​ភ្នំពេញ នា​ល្ងាច​ថ្ងៃទី ០៦​មករា ឆ្នាំ​២០២២ លោក កេត សុជាតិ បានចេញ​ដីកា​សម្រេច​ឃុំខ្លួន​នាយិកា​ក្រុមហ៊ុន​ហុង​អន្តរជាតិ​ដែល​ពាក់ព័ន្ធ​និង​ការ​លួចលាក់​ផលិត​បារី​JET និង​បារី ៥៥៥ ក្លែងក្លាយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនជាប់ចោទ​ឈ្មោះ ង៉ូ​វ ម៉ុក ភេទ​ស្រី អាយុ ៧២​ឆ្នាំ ជា​នាយិកា​ក្រុមហ៊ុន ហុង​អន្តរជាតិ​ផលិត​បារី មាន​ទីលំនៅ​ផ្ទះ​លេខ ១៧​អឺ ផ្លូវ​លេខ​៣៣៨ ក្រុម​៤០ ភូមិ​៩ សង្កាត់​ទួល​ស្វាយព្រៃ​២ ខណ្ឌ​បឹង​កេងកង។

លោកស្រី ង៉ូ​វ ម៉ុក ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​ថ្ងៃទី ០៤​មករា ឆ្នាំ​២០២២ ហើយ​ត្រូវបាន​តំណាង​អយ្យការ​ចោទប្រកាន់​ពីបទ « ក្លែងបន្លំ ពាណិជ្ជសញ្ញា ម៉ាក​សមូហភាព ឬ ពាណិជ្ជ​នាម​របស់​សហគ្រាស​ណាមួយ​ដែល​បាន​ចុះបញ្ជី នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា » ប្រព្រឹត្ត​នៅ​រោងចក្រ​ផលិត​បារី ហុង​អន្តរជាតិ ផ្លូវ​អង្គ​តា​មិញ ភូមិ​ទ្រុងមាន់ សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ កាលពី​ថ្ងៃទី ០៤​មករា ឆ្នាំ​២០២២ តាម​មាត្រា ៦៤​នៃ​ច្បាប់​ស្ដីពី​ម៉ាក​ពាណិជ្ជ​នាម និង​ការប្រកួតប្រជែង​មិន​ស្មោះត្រង់ ។

យោងតាម​បទចោទប្រកាន់​នេះ តុលាការ​បានសម្រេច​ឃុំខ្លួន​លោកស្រី ង៉ូ​វ ម៉ុក ដាក់​ពន្ធនាគារ​ម​២ រហូតដល់​មានការ​សម្រេច​ជាថ្មី​ពី​តុលាការ។

លោកស្រី ង៉ូ​វ ម៉ុក ត្រូវ​បាន​រកឃើញថា បាន​លួចលាក់​ផលិត​បារី​ម៉ាក JET និង​បារី ៥៥៥ ក្លែងក្លាយ​យ៉ាងច្រើន​លក់​ចែកចាយ​លើ​ទីផ្សារ៕

ដោយ ៖ មករា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៦ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រាំ ផ្ដែផ្ដាំ​ទីប្រឹក្សា​​ថា បើ​អ៊ីរ៉ង់​ធ្វើ​ឃាត​លោក ត្រូវ​កម្ទេច​អ៊ីរ៉ង់​ឲ្យ​ម៉ត់​ដូច​ផេះ

រថយន្ដ FORD ​RAPTOR
សន្តិសុខសង្គម៤ ម៉ោង មុន

ទំនងឆ្លងចរន្ដ រថយន្ដ FORD ​RAPTOR មួយគ្រឿងត្រូវអណ្ដាតភ្លើងឆេះអស់មួយកំណាត់មុខ

សន្តិសុខសង្គម២៤ ម៉ោង មុន

ព័ត៌មានបន្ថែម៖ រកឃើញជនរងគ្រោះ៩នាក់ ក្នុងនោះ៤នាក់ស្លាប់ និង៥នាក់របួស

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

តើអ៊ុយក្រែន មានធនធានរ៉ែកម្រអ្វីខ្លះនិងសំខាន់ប៉ុនណា ទើបលោក ត្រាំ ចង់បាន?

Sokha Hotels

ព័ត៌មានពេញនិយម