Connect with us

សន្តិសុខសង្គម

តុលាការសម្រេចឃុំខ្លួន ចោរលួចយ៉ាងសកម្មម្នាក់ ដាក់ពន្ធនាគារបណ្តោះអាសន្ន

បានផុស

នៅ

លោក អឿង វណ្ណា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីកាឃុំខ្លួន ជនសង្ស័យជាមុខសញ្ញាលួច និងធ្លាប់ជាប់ពន្ធនាគារ ដាក់ពន្ធនាគារបណ្តោះអាសន្នពីបទ «លួច» តាមមាត្រា ៣៥៣ និង៣៥៦ នៃក្រមព្រហ្មទណ្ឌ ដែលប្រព្រឹត្តនៅថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២២ វេលាម៉ោង១១ និង៣០នាទី នៅចំណុចផ្ទះទុកចោលភូមិព្រែកសំរោង ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនត្រូវចោទឈ្មោះ  កែវ យ៉ត ហៅម៉ៅ  ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅម្តុំវាលខ្សាច់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបររើសអេដ៏ចាយ។ ជនសង្ស័យធ្លាប់ជាប់ពន្ធនាគារចំនួន ១ឆ្នាំ ករណីប៉ុនប៉ងលួច។

បើតាមសមត្ថកិច្ច បានប្រាប់ឲ្យដឹងថា កាលពីវេលាកើតហេតុខាងលើ ជនសង្ស័យបានដើរចូលទៅក្នុងដីឡូតិ៍ទំនេរ មានផ្ទះទុកចោលគ្មានមនុស្សនៅ។ បន្ទាប់មកបានលួចគាស់ ដែកចម្រឹងទ្វា និងសន្លឹកទា្វរបាន ៣ផ្ទាំង និងកំទេចដែកមួយចំនួន ហើយបានលីចេញមកក្រៅ ក៏បានជួបកម្លាំងប៉ុស្តិ៍តាខ្មៅ កំពុងល្បាតហៅសាកសួរ ហើយក៏ឃាត់ខ្លួនបញ្ជូនទៅកាន់អធិការដ្ឋាន នគរបាលក្រុងតាខ្មៅ ចាត់ការតាមនិតិវិធីតែម្តង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ បានឆ្លើយថា ខ្លូនគាត់ពិតជាបានចូលទៅលួចដែកទ្វា នៅផ្ទះទុកចោលគ្មានមនុស្សនៅខាងលើ ប្រាកដមែន ដើម្បីយកទៅលក់អោយអេដ៏ចាយ យកលុយទិញបាយហូប ព្រោះអត់បាយ ៣ថ្ងៃហើយ៕

អត្ថបទ៖ ឆៃ យ៉ា  

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ១១ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ១១ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ១៣ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម