Connect with us

សន្តិសុខសង្គម

ឃាត់ខ្លួន​ អ្នក​សារព័ត៌មាន​ ៣ នាក់​ ពីបទញុះ​ញង់ឱ្យប្រជាពលរដ្ឋតវ៉ាទាម​ទារដីតំបន់ ៣ ស្រុក​កំពង់លែង

បានផុស

នៅ

សមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី ០៨ ខែមករា ឆ្នាំ២០២២ បានឲ្យដឹងថា បុរសចំនួន៥​នាក់ក្នុងនោះជាអ្នកសារព័ត៌មានចំនួន ៣នាក់ និងមិត្តភ័ក្តិកចំនួន ២នាក់ទៀតត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលពីថ្ងៃ ទី០៦ និងថ្ងៃទី០៧ ខែមករា ឆ្នាំ២០២២ ដោយបានចោទប្រកាន់ពីបទញុះញ៉ុងឲ្យប្រជាពលរដ្ឋតវ៉ាទាមទារដីតំបន់៣ នៅក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកសារព័ត៌មានទាំង៣នាក់ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនរួមមាន៖

១.ឈ្មោះ សាំង ចាន់ថន (ហៅសាំង សុង) ភេទប្រុស អាយុ៤៦ឆ្នាំ អង្គភាពសារព័ត៌មាន MCTV មានអាស័យដ្ឋានរស់នៅរាជធានីភ្នំពេញ។

២. ឈ្មោះ អ៊ុក ប៉ារ៉ាឌី ភេទប្រុស អាយុ ៣៤ ឆ្នាំ អង្គភាពសារព័ត៌មាន ក្រៀល Hot News មានអាស័យដ្ឋានរស់នៅរាជធានីភ្នំពេញ។ ត្រូវបានចាប់ខ្លួននៅចំណុចទំនប់អូរត្រាវនិងទំនប់ខ្នាយទោល នៅក្នុងភូមិគុយ និងភូមិប្រាសាទ ឃុំដារ ស្រុកកំពង់លែង។

៣. ឈ្មោះ កែវ ហួ ភេទប្រុស អាយុ ៥៤ឆ្នាំ ជាអ្នកសារព័ត៌មាន SBT POST មានអាស័យដ្ឋាន រស់នៅភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំង ក្រុងកំព ង់ឆ្នាំង ត្រូវបានឃាត់ខ្លួននៅក្នុងក្រុងកំពង់ឆ្នាំងនីព្រឹកថ្ងៃទី ០៧ ខែមករាឆ្នាំ២០២២ បន្ទាប់ពីបានឡាយព័ត៌ មាននូវសកម្មភាពប្រជាពលរដ្ឋនៅ ក្នុងឃុំច្រណូក តវ៉ាទាមទារដីតំបន់ ៣ នៅក្នុងស្រុកកំពង់លែង។

ចំណែកជនសង្ស័យ ២នាក់ទៀត ជាបក្ខពួកដែលបានរងការចោទ ប្រកាន់ពីបទញុះញ៉ុងដូចគ្នា គឺ១ ឈ្មោះ ប្រាក់សង្ហារ និង ២ឈ្មោះ ឈួន គង់តារា។

ជនសង្ស័យទាំង ៥ នាក់ខាងលើត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនរួម និងអាវុធខ្លី១ដើមផងដែរ ទៅកាន់សាលាដំបូងខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី ៨ ខែមករា ឆ្នាំ២០២២នេះ ដើម្បីបន្តនិតិវិធីច្បាប់៕

អត្ថបទ៖ ឈៀងថារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កម្មកររោងចក្រ
ព័ត៌មានជាតិ៥ វិនាទី មុន

រដ្ឋមន្ត្រីការងារ ចុះជួបកម្មកររោងចក្រ ដែលត្រូវ​អគ្គិភ័យ​​​ឆាបឆេះក្នុងខណ្ឌដង្កោ

ព័ត៌មានជាតិ១ នាទីute មុន

NBC នឹងបន្តរក្សា​អត្រាប្រាក់បម្រុងកាតព្វកិច្ចត្រឹមតែ ៧% ​ដើម្បីជំរុញសកម្មភាពសេដ្ឋកិច្ច​

ព័ត៌មានជាតិ១ នាទីute មុន

ស្ពានឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ទៅ​ផ្លូវល្បឿន​លឿន​​ភ្នំពេញ-បាវិត​​ វឌ្ឍនភាព​​​សម្រេច​​​បាន​​ជាង ៥%

ខេម
ជីវិតកម្សាន្ដ១៦ នាទីutes មុន

ខេម ដឹកនាំក្រុមតារាបាល់ទាត់កម្ពុជា ទៅចូលរួមសន្និសីទនៅប្រទេសថៃ ខណៈការប្រកួតមិត្តភាព ខិតជិតមកដល់

ព័ត៌មានអន្ដរជាតិ១៨ នាទីutes មុន

កូរ៉េ​ខាង​ជើង ថ្កោលទោស​ផែនការ​ហ្គាហ្សា​របស់​លោក ត្រាំ ថា​ជា​ទង្វើ​គួរ​ឲ្យ​អស់​សំណើច

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

សន្តិសុខសង្គម២ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រឹម​២០ថ្ងៃ​សោះ លោកត្រាំ​ចេញ​បទ​បញ្ជាប្រតិបត្តិ​​​លើស​ប្រធានា​ធិបតី​មុន​ៗ​ «ហៅ​មិនឮ»​​

Sokha Hotels

ព័ត៌មានពេញនិយម