Connect with us

សន្តិសុខសង្គម

រត់ចេញពីមណ្ឌលចត្តាឡីស័ក យកកាំបិតអារ.ក ខ្លួនឯង ដោយមិនដឹងមូលហេតុ​

បានផុស

នៅ

បុរស​ម្នាក់ ស្នាក់នៅ​ក្នុង​មណ្ឌល​ធ្វើ​ចត្តាឡីស័ក ក្បែរ​បន្ទាត់​ព្រំដែន​កម្ពុជា-ថៃ កំពុង​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ដើម្បី​សង្គ្រោះ បន្ទាប់ពី​ធ្វើ​អត្តឃាត​ដោយ​អារ​.​ក ខ្លួនឯង ស្ទើរតែ​ដង្ហើម​ចង្រិត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៩ និង ៣០ នាទី​ព្រឹក ថ្ងៃ​ទី ៨ ខែ​មករា ឆ្នាំ ២០២២ ចំណុច​មុខ​មណ្ឌល​ចត្តាឡីស័ក​គីឡូ ៩ ក្នុង​ភូមិ​អូរ​ល្វា ឃុំ​ជ្រៃ​សីមា ស្រុក​សំពៅ​លូន ខេត្ត​បាត់ដំបង។

ជនរងគ្រោះ​ឈ្មោះ ហួន ខាំ​ឈូ ភេទ​ប្រុស អាយុ ៤០ ឆ្នាំ មាន​ទីលំនៅ​ភូមិ​គោក​លុន ឃុំ​ជប់​វ៉ា​រី ស្រុក​ព្រះនេត្រព្រះ ខេត្ត​បន្ទាយមានជ័យ មុខរបរ​កម្មករ។ បច្ចុប្បន្ន​ជនរងគ្រោះ​កំពុង​សម្រាក​ព្យាបាល​នៅ​មណ្ឌល​ចត្តាឡីស័ក​គីឡូ ៩។

តាម​ការ​បំភ្លឺ​ពី​សាក្សី​ឈ្មោះ ឃន សុខុន ភេទ​ប្រុស អាយុ ៣៥ ឆ្នាំ មាន​ទីលំនៅ​ភូមិ​អូរ​ល្វា ឃុំ​ជ្រៃ​សីមា បាន​ឲ្យ​ដឹង​ថា វេលា​ម៉ោង​ជាង ៩ ព្រឹក ពេល​ខ្លួន​កំពុង​ដេក​លើ​អង្រឹង​ក្នុង​រោង​ចម្ការ​របស់​ខ្លួន​ដើម្បី​មើល​ពលករ​កាប់​ដំឡូង​ឲ្យ​ខ្លួន​នៅ​ក្នុង​ដី​ចម្ការ ភ្លាម​នោះ ស្រាប់តែ​ឃើញ​បុរស​ម្នាក់ រត់​ចេញពី​មណ្ឌល​ចត្តាឡីស័ក ដោយ​ឃើញ​នៅ​ដៃ​ទាំងសងខាង​កាន់​កាំបិត​រត់​មក​ត្រង់​ដីចម្ការ​របស់​ខ្លួន ប្រហែល ២០០ ម៉ែត្រ ពី​មណ្ឌល។

សាក្សី​បន្ត​ថា ពេលនោះ ជនរងគ្រោះ បាន​យក​កាំបិត​ដែល​កាន់ (​កាំបិត​ស​) ចាក់​ទៅ​លើ​ពោះ តែ​មិន​មុត ទើប​ប្រើ​កាំបិតកញ្ចែត អារ​.​ក ខ្លួន​បណ្ដើរ​ស្រែក​បណ្ដើរ​។ ក្នុង​នោះ ដោយ​ឃើញ​សភាព​ដូចនេះ​ខ្លួន(សាក្សី) ​ក៏បាន​ស្រែកហៅ​ពួក​ប្រុសៗ​ដែល​កំពុង​កាប់​ដំឡូង​ឲ្យ​មក​ជួយ​ឃាត់ តែ​ពេល​ពួក​ខ្លួន​ទៅ​ជិត​ដល់​គ្មាន​នរណា​ហ៊ាន​ចូល​ទៅ​ឃាត់​ទេ ទើប​ធ្វើ​ឲ្យ​ជនរងគ្រោះ អារ​.​ក ខ្លួនឯង​រហូត​ដាច់​បំពង់ខ្យល់ បណ្ដាល​ឲ្យ​ដេក​ដួល​នៅ​លើ​ដីចម្ការ​នោះ​តែម្ដង។

សាក្សី បន្ត​ទៀត​ថា ភ្លាមៗ​នោះ ខ្លួន​ក៏​បាន​ឃើញ​សមត្ថកិច្ច និង​គ្រូពេទ្យ​បើក​រថយន្ត​មក​ជួយ​សង្គ្រោះ​និង​នាំ​ជនរងគ្រោះ​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ស្រុក​សំពៅ​លូន។

បច្ចុប្បន្ន​ជនរងគ្រោះ ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​បាត់ដំបង​ហើយ​។ ចំណែក​មូលហេតុ​នៅ​មិនទាន់​ដឹង​នៅឡើយ ដោយ​គ្រាន់តែ​ឮ​ប្រជាពលរដ្ឋ​ខ្លះ​បាន​និយាយ​ថា គេ​គឺជា​មនុស្ស​មិនសូវ​គ្រប់៕

អត្ថបទ ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

អាជ្ញាធរខេត្តកំពត ចែក​ប័ណ្ណកម្មសិទ្ធិដីធ្លី​២៩០៩ប័ណ្ណ ជូន​ពលរដ្ឋ​រស់​នៅ​ក្នុង​ឃុំព្រៃ​ទន្លេ ស្រុក​បន្ទាយមាស

ម៉ៅ ចំណាន
ជីវិតកម្សាន្ដ៦ ម៉ោង មុន

សមាគមសិល្បករខ្មែរ ស្នើឱ្យបញ្ឈប់នូវការលេងសើចជ្រុល នាំឱ្យប៉ះពាល់ធ្ងន់ធ្ងរផ្លូវចិត្ត និងសេចក្តីថ្លៃថ្នូរស្ត្រីខ្មែរ

ជីវិតកម្សាន្ដ៦ ម៉ោង មុន

តាមពិត ឆឹង ច័ន្ទមុនីរស្មី ជាម្ចាស់ផេក “ដើរលេង” និងជាតួឯកស្រីដ៏លេចធ្លោក្នុងភាពយន្តអប់រំខ្លី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឥណ្ឌា ​គ្រោង​រៀបចំទិវាម្ហូបអាហារ នៅ​តំបន់​ផ្លូវ​ថ្មើរជើង​មុខវត្តឧណ្ណាលោម

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួង​ការងារ​ ត្រួតពិនិត្យ​ការ​អនុវត្ត​កម្មវិធី​បណ្តុះបណ្ដាល​វិជ្ជាជីវៈ​ខេត្តត្បូងឃ្មុំ ជា​ពិសេស​កម្មវិធី TVET 1.5M

Sokha Hotels

ព័ត៌មានពេញនិយម