សន្តិសុខសង្គម
ចាប់ឃុំខ្លួនមន្ត្រីយោធាផ្កាយ ៣ ម្នាក់ ពាក់ព័ន្ធក្លែងបន្លំឯកសារសាធារណៈ
អតីតមន្ត្រីយោធាពាក់ផ្កាយ ៣ ម្នាក់ ត្រូវនគរបាលចាប់ខ្លួន និងនាំមកបង្ហាញខ្លួននៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២២ នេះ ពាក់ព័ន្ធ បទល្មើស « ផ្តើមគំនិតក្នុងអំពើក្លែងបន្លំឯកសារសាធារណៈ » ។
ជនជាប់ចោទឈ្មោះ យី កុយ អាយុ ៧៣ ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ មុខរបរយោធា ស្នាក់នៅផ្ទះលេខ ២០៥B ដីឡូតិ៍លេខ ៥ ផ្លូវជាតិលេខ ២ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ លោក យី កុយ ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួននៅថ្ងៃទី ០៩ ខែមករា ឆ្នាំ ២០២២ វេលាម៉ោង ០៩:១០ នាទី
នៅចំណុចមុខសាលាសង្កាត់ចាក់អង្រែក្រោម ផ្លូវជាតិលេខ ២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីផ្តើមគំនិតក្នុងអំពើក្លែងបន្លំឯកសារសាធារណៈ ប្រព្រឹត្តនៅចំណុចភូមិក្រាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី ០៩ ខែឧសភា ឆ្នាំ ២០១៤ ។
សមត្ថកិច្ចបង្ហាញថា ការចាប់ខ្លួនលោក យី កុយ គឺអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួន-ឃុំខ្លួន របស់លោក ឃុន លាងម៉េង ប្រធានក្រុមប្រឹក្សាជំនុំជម្រះ សាលាឧទ្ធរណ៍ភ្នំពេញ។ ឥឡូវនេះសមត្ថកិច្ចបានខ្លួនជនជាប់ចោទមកបង្ហាញមុខនៅអយ្យការអមសាលាដំបូងហើយ ដើម្បីអនុវត្តតាមសេចក្ដីសម្រេចនៅក្នុងសាលដីការបស់សាលាឧទ្ធរណ៍៕
អត្ថបទ៖ មករា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ