Connect with us

សន្តិសុខសង្គម

Update៖ ករណីឆ្លងចរន្ដឆក់បុរសម្នាក់លើបង្គោលភ្លើង គឺជាអ្នកឡើងលួចកាត់ខ្សែភ្លើង

បានផុស

នៅ

រឿង​ដ៏​គួរឲ្យ​ហួសចិត្ត​មួយ គឺ​បុរស​ម្នាក់បាន​ឡើងលើ​បង្គោល​ភ្លើងធ្វើ​សកម្មភាព​លួច​កាត់​ខ្សែភ្លើង​ទាំង​កណ្តាល​ថ្ងៃ​ចែស ប៉ុន្តែ​សំណាងអាក្រក់ ខណៈ​ពេល​កំពុង​កាត់​នោះត្រូវ​ចរន្ត​ភ្លើង​ឆក់បណ្តាលអោយ​ដួល​ជាប់​នៅលើ​បង្គោល​ភ្លើង​តែម្តង បង្កអោយមាន​ការភ្ញាក់ផ្អើល​ជាខ្លាំងកាលពីវេលាម៉ោង១១និង​៣០​នាទី ​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០២២ នៅតាម​បណ្តោយ​ផ្លូវ​លេខ​៣៧១ ហៅ​ផ្លូវ​សឡា ក្នុងភូមិ​ទ្រា​១ សង្កាត់​ស្ទឹងមានជ័យ​ទី​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។ ជនសង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ គ្រាន់​តែ​ដឹងថា មាន​វ័យ​ប្រមាណ​ជាង​៣០​ឆ្នាំ សម្បុរ​ខ្មៅ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាម​ប្រភពព័ត៌មាន​អោយដឹងថា នៅ​មុនពេល​កើតហេតុ គេ​ឃើញ​ជនសង្ស័យ​ខាងលើ និង​បក្ខពួក​ម្នាក់ទៀតបាន​ដើរ​សំដៅ​ទៅកាន់​បង្គោល​ភ្លើង​ចំណុចកើតហេតុ។ ភ្លាមនោះ រូបគេបាន​ជាន់​ធុងសម្រាម​ក្បែរ​នោះ​តោង​បង្គោល​ភ្លើង​ឡើងទៅ​លើដើម្បី​កាត់​ខ្សែភ្លើង ដោយ​ម្នាក់ទៀតឈរ​នៅ​ខាងក្រោម។ លុះ​កំឡុងពេល​ឡើងទៅ​កាត់​នោះ ស្រាប់តែ​កាត់​ត្រូវ​ខ្សែភ្លើង​ដែលមាន​ចរន្ត​បណ្តាល​អោយ​ឆក់​ហើយ​ដួល​ជាប់​នៅលើ​បង្គោល​ភ្លើង​ដ៏​ធំ​តែម្តងទៅ ។ ពេលនោះ បុរស​ម្នាក់ទៀត ជា​បក្ខពួក​បាន​រត់គេច​ខ្លួន​បាត់ស្រមោល ។

បន្ទាប់ពី​ប្រទះឃើញ​ដូច​នោះ ពលរដ្ឋ​នៅក្បែរ​តំបន់នោះ បាន​រាយការណ៍​ជូន​សមត្ថកិច្ច​មូលដ្ឋាន ដើម្បី​សុំ​កិច្ច​អន្តរាគមន៍​សង្គ្រោះ ។ ភ្លាមៗ​នោះកម្លាំង​សមត្ថកិច្ច​ចម្រុះបាន​ចុះ​ដល់ទី​តាំង​កើតហេតុ និង​បាន​ជួយ​ទំនាក់ទំនង​ទៅកាន់​ខាង​អគ្គិសនី​កម្ពុជា ដើម្បី​អោយទៅ​បិទ​ចរន្ត​ភ្លើង រួច​ក៏​ដាក់​ជណ្តើរ​ឡើងទៅ​សង្គ្រោះ​ជនសង្ស័យ​ខាងលើ ពីលើ​បង្គោល​ភ្លើង​ចុះទៅ​ក្រោម ។ ក្រោយ​ការសង្គ្រោះ ចុះ​មកដល់​ក្រោម​ហើយ​នោះ ឃើញថា រូបគេមិនទាន់បាន​បាត់បង់​អាយុជីវិត​នោះទេ បើទោះបីជា​ត្រូវ​ចរន្ត​ភ្លើង​ឆក់​ជាប់នៅលើ​បង្គោល​ភ្លើង ប្រហែល​១​ម៉ោង​រួចមក​នោះ ។ យ៉ាងណាមិញក្រោយ​ការ​សង្គ្រោះ ហើយ​នៅ​រស់រានមានជីវិត រូបគេត្រូវបាន​ដឹក​តាម​រថយន្ត​សា​ម៉ុ​យ​យកទៅ​កាន់​មន្ទីរពេទ្យ​ដើម្បីធ្វើការ​ព្យាបាល​ផងដែរ ។​

សូមបញ្ជាក់ថា បើតាម​ប្រភពពី​ពលរដ្ឋ​ដែល​បានឃើញ​ហេតុការណ៍បាន​បញ្ជាក់ថា ដំបូង​ឡើយ គិត​ស្មានតែ​បុរស​ខាងលើនេះ និង​បក្ខពួក​ម្នាក់ទៀត​ដែល​រត់គេចខ្លួន គឺជា​ជាង ឬ​ភ្នាក់ងារ​ខាង​អគ្គិសនី ឡើងទៅ​កាត់​ខ្សែភ្លើង​ប៉ុណ្ណោះ ដល់ពេល​មាន​ហេតុការណ៍​ឆក់​បែបនេះ ហើយ​ក្រុម​អាជ្ញាធរ ក៏ដូចជា​ភ្នាក់ងារ​ខាង​អគ្គិសនី​ពុំដែល​បាន​ស្គាល់​ទៀតផង​នោះ ទើប​ដឹងថា ជា​ចោរ​ឡើង​កាត់​ខ្សែភ្លើង​ទាំង​កណ្តាល​ថ្ងៃ​ចែស​ទៅវិញ​នោះ ។

គួរបញ្ជាក់​បន្ថែមថា នៅ​ទីតាំង​កើតហេតុ គឺមាន​បន្សល់ទុក​កន្ត្រៃ​សម្រាប់​កាត់​ខ្សែភ្លើង​ចំនួន​០១ និង​ខ្សែភ្លើង​ដែល​រូបគេ​បានធ្វើ​សកម្មភាព​កាត់ជាច្រើន​ផងដែរ ។ បើតាម​ប្រភពពី​សមត្ថកិច្ច បញ្ជាក់ថា ក្រោយ​ការសង្គ្រោះ​អោយ​ជា​សះ​ពីរ​បួស​ហើយ​នោះ ជន​ខាងលើក៏​នឹងត្រូវ​ឃាត់ខ្លួន ដើម្បី​បន្ត​នីតិវិធី​ច្បាប់​ផងដែរ ពាក់ព័ន្ធ​នឹង​អំពើ​លួច ៕

អត្ថបទ៖ លី​ហេង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

ប្រធាន​វិទ្យាស្ថាន​មួយ​របស់​ប្រទេសអូស្ត្រាលី សន្យាជួយបណ្ដុះបណ្ដាល​បច្ចេកទេស​យានយន្ត​ដល់​ប្រជាជនកម្ពុជា

ព័ត៌មានជាតិ៥ ម៉ោង មុន

ពលរដ្ឋ​នៅ​ខណ្ឌមានជ័យ​សំណូមពរផ្ទាល់មាត់១៥បញ្ហា ដើម្បី​ឱ្យ​រដ្ឋបាល​រាជធានី​ជួយ​ដោះស្រាយរឿងលូ ផ្លូវថ្នល់ និង​ភ្លើង​បំភ្លឺ

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រុមសហជីពធំៗនៅកម្ពុជាថា របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពបានចូលរួមយ៉ាងសំខាន់ក្នុងការលើកកម្ពស់សុខមាលភាព និងជីវភាពរបស់កម្មករនិយោជិត

សន្តិសុខសង្គម៧ ម៉ោង មុន

បែកធ្លាយសារសំឡេងចៅសង្កាត់ចោមចៅទី២ ចចារលុយកាក់ជាមួយអ្នកពាក់ព័ន្ធគ្រឿងញៀន

សេដ្ឋកិច្ច៨ ម៉ោង មុន

សម្ដេចនាយករដ្ឋមន្ត្រីឱ្យរៀបចំគោលការណ៍ លើកលែងពន្ធសម្រាប់អ្នកទិញលំនៅឋានជាលក្ខណ:បុរីលើកទី១ តម្លៃក្រោម ២១ ម៉ឺនដុល្លារ

ជីវិតកម្សាន្ដ១១ ម៉ោង មុន

អស្ចារ្យណាស់! ចាប៉ីខ្មែរជាង100ចាប៉ី ផ្ដុំគ្នាប្រគំភ្លេង បុរាណលាយសម័យក្នុងបទ(សែកមន្ត) ដើម្បីអបអរសាទរគម្រប់ខួប8ឆ្នាំនៃការចុះបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ

ជីវិតកម្សាន្ដ១៨ ម៉ោង មុន

ភ្នាក់ងារឆ្លើយ​តប​នឹង​ជម្លោះ​រឹបអូស​ផ្ទះ​វីឡា របស់តារាចម្រៀង ​Psy

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កាន់តែក្តៅ! អឺរ៉ុប ៥ប្រទេស ប្រកាសរួមដៃគ្នាសម្រុកផ្តល់ជំនួយយោធាដល់ អ៊ុយក្រែន

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

លោក ត្រាំ គំរាម​ដំឡើង​ពន្ធ​​លើ​ប្រទេស​ចំនួន​៣ ពេល​ឡើង​កាន់​តំណែង

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អាជ្ញាធរសម្រុកស៊ើបអង្កេតនាយក Icon ២ រូប លួចបាញ់លុយឲ្យម្ដាយអ្នកនយោបាយថៃ

Sokha Hotels

ព័ត៌មានពេញនិយម