Connect with us

សន្តិសុខសង្គម

នាំខ្លួនអ្នកសារព័ត៌មានម្នាក់ មកសាកសួរ ករណីញុះញង់ពលរដ្ឋនៅតំបន់ ៣ បំពានលើព្រៃមច្ឆាជាតិ

បានផុស

នៅ

ការឃាត់ខ្លួនអ្នកសារព័ត៌មានម្នាក់ ខណៈដែលមុនការនាំខ្លួនជនបង្កកាលពីថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២២ នេះ ​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តបាត់ដំបង​ បានចេញ​ដីការ​បញ្ជា​ឲ្យ​ចូលខ្លួន ​ដើម្បី​សាកសួរ​នៅ​សាលាដំបូង​ខេត្ត​ ដោយ​យោងតាម​របាយការណ៍​របស់​មន្ទីរជំនាញ ​២ ​រួមគ្នា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការ​ចោទប្រកាន់​ទៅលើ​ជនបង្ក​មានឈ្មោះ ​សុខ សារ៉ាន់​ អាយុ​ជាង ​៥០ ​ឆ្នាំ ​ភ្នាក់ងារ​ព័ត៌មាន​គេហទំព័រ​កម្ពុជា​រាល់ថ្ងៃ ​ប្រចាំខេត្ត​បាត់ដំបង​។​ កាលពី​ថ្មីៗ​កន្លងមកនេះ​ លោក​ សុខ សារ៉ាន់​ បាន​ជួប​ជាមួយ​ប្រជាពលរដ្ឋ​ នៅ​ចំណុច​ព្រៃ​លិច​ទឹក​តំបន់​ ៣ ​ក្នុងភូមិ​ព្រែក​ហ្លួង​ ឃុំ​ព្រែក​ហ្លួង ​ស្រុក​ឯក​ភ្នំ​ ខេត្តបាត់ដំបង​ ផ្សាយ​ព័ត៌មាន​តាម​អន​ឡាញ​ញុះញង់​ឲ្យ​ពលរដ្ឋ​នាំគ្នា​តវ៉ា ​ឬ​ស្នើសុំ​ដល់​ថ្នាក់ដឹកនាំ​ឲ្យ​បាន​ដាំ​ដុះ​អាស្រ័យ​ផល​លើ​ដែនដី​ព្រៃ​លិច​ទឹក​តំបន់​ ៣ ​បន្តទៀត​។

​ពាក់ព័ន្ធ​ នឹង​ការនាំ​ខ្លួន​អ្នក​សារពត៌មាន​ខាងលើនេះ​ អ្នកនាំពាក្យ​សាលាដំបូង​ខេត្តបាត់ដំបង ​បាន​ប្រាប់​ឲ្យ​ដឹងថា​ តាម​នីតិវិធី​សំណុំរឿង​ខាងលើ ​បាន​បញ្ជូន​ដល់ដៃ​ចៅក្រម​ស៊ើបសួរ​ហើយ ​អាស្រ័យ​លើ​ការសាកសួរ​របស់លោក​ចៅក្រម​ទៅតាម​នីតិវិធី​ជាក់ស្តែង​នៃ​បទល្មើស​ដែល​បាន​ចោទប្រកាន់​ដូចខាងលើ​នេះ​៕

អត្ថបទ៖ ​សៅ សារិទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៧ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម៨ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ១០ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ១១ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម