Connect with us

សន្តិសុខសង្គម

ផ្ដន្ទាទោសប្ដី ជាប់ពន្ធនាគារ ១០ ឆ្នាំ ករណីជះទឹកអាស៊ីតដាក់ប្រពន្ធ

បានផុស

នៅ

ប្ដីកំណាចម្នាក់ ដែលបានជះទឹកអាស៊ីតដាក់ប្រពន្ធ បណ្ដាលឲ្យរលេះរលួយពេញផ្ទៃមុខ ដោយសារ​ភ្លើងប្រច័ណ្ឌ ត្រូវបាន​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ប្រកាស​សាលក្រម​សម្រេច​ផ្ដន្ទាទោស​ដាក់ពន្ធនាគារ​កំណត់​ ១០ ​ឆ្នាំ ក្រោម​ការចោទប្រកាន់​ពីបទ « ទារុណកម្ម​ និង​អំពើ​ឃោរឃៅ​ដោយ​ប្រើ​ទឹក​អាស៊ីត​ខ្លាំង » ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនជាប់ចោទ​ជា​ប្ដី​កំណាច​ឈ្មោះ ហេង ចាន់​ឌី អាយុ​ ៤៣ ​ឆ្នាំ មានមុខរ​បរជា​អ្នករត់ម៉ូតូឌុប មាន​ទីលំនៅ​ភូមិ​ ២ ឃុំ​កំពង់ទ្រាស ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ។ តាម​អង្គហេតុ​នៃ​រឿង​ជននេះ ​បាន​ចុះចោល​ប្រពន្ធ​ទៅ​មាន​ស្រី​ថ្មី​រយៈពេល​ ៥ ​ឆ្នាំ​មកហើយ បន្ទាប់មក​បានមក​សុំ​រួមរស់ជាមួយ​ប្រពន្ធ​វិញ ប៉ុន្តែ​ប្រពន្ធ​មិន​ព្រម​ទើប​ធ្វើ​ឲ្យ​មាន​អំពើ​ឃោរឃៅ​កើតឡើង ។​

ដោយនៅ​យប់​ថ្ងៃទី ​២៨ ខែមីនា ឆ្នាំ​ ២០២០ ខណៈដែល​ជនរងគ្រោះ ឈ្មោះ លី រ៉ានី ដើរ​ចេញពី​យាម​រោងចក្រ​ទៅ​ក្បែរ​ជណ្ដើរ​ផ្ទះជួល​ ដែល​គាត់​ស្នាក់នៅ ក្នុងភូមិ​ត្រពាំង​ថ្លឹង​១ សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ប្ដី​នោះ​ក៏បាន​ធ្វើ​សកម្មភាព​ជះ​ទឹក​អាស៊ីត​ដាក់​ បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់ធ្ងរ​ពេញ​ផ្ទៃមុខ​និង​ខ្លួនប្រាណ។​

ក្រោយមក​សមត្ថកិច្ច​បា​ន​តាម​ទៅ​ចាប់ខ្លួន​ជន​កំណាច​នោះ ​ដល់​ខេត្តកំពង់ចាម​ដាក់​ឃុំខ្លួន​រហូតដល់​ថ្ងៃទី ២៨ ខែ​ធ្នូ ឆ្នាំ ​២០២១ ​ទើប​បើកសវនាការ​កាត់ទោស និង​ប្រកាស​សាលក្រម​ផ្ដន្ទាទោស​នៅ​ថ្ងៃទី ១២​ ខែមករា ឆ្នាំ​ ២០២២ ​នេះ៕

អត្ថបទ៖ មករា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេចតេជោ ថា ត្រាំ ក្លាហានចេញដឹកនាំពិភពលោក ប្រឆាំងព័ត៌មានក្លែងក្លាយ ដោយផ្តើមពីស្ថាប័នដែលអាមេរិកផ្ដល់ថវិកាជាមុន

ព័ត៌មានជាតិ២ ម៉ោង មុន

លោក រដ្ឋមន្ត្រី នេត្រ ភក្រ្តា ៖ ការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ពីបណ្តាប្រទេសជាមិត្តភក្ដិ ជាការចូលរួមអភិវឌ្ឍមូលធនមនុស្សនៅកម្ពុជា

ព័ត៌មានជាតិ៣ ម៉ោង មុន

រោងចក្រ​ច្នៃ​ដំណាប់​ស្វាយ​មួយ​កន្លែង ​ត្រូវ​មន្ទីរ​បរិស្ថាន​ខេត្តប៉ៃលិន​ចាត់​វិធាន​ការណ៍ ក្រោយ​បញ្ចេញ​​កាក​សំណល់​កខ្វក់​ចូលប្រភពទឹកសាធារណៈ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងបរិស្ថានគាំទ្រ TotalEnergies កាត់បន្ថយការបញ្ចេញកាបូននៅកម្ពុជា និងការវិនិយោគលើថាមពលកកើតឡើងវិញ

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រោយ​ភ្លៀងលាយឡំ​ខ្យល់​កន្ត្រាក់​បំផ្លាញ​ផ្ទះ​ពលរដ្ឋ​ សមត្ថកិច្ច​ចេញ​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​ភ្លាម​ៗ

ធនាគារឯកជន
សន្តិសុខសង្គម១០ ម៉ោង មុន

ឃាត់ខ្លួនមនុស្ស៥នាក់ពាក់ព័ន្ធករណីលួចលុយពីធនាគារឯកជនមួយក្នុងទំហំទឹកប្រាក់ខ្ទង់លានដុល្លារ

ព័ត៌មានជាតិ១៤ ម៉ោង មុន

អ្នកនាំពាក្យការពារជាតិច្រានចោលព័ត៌មានដែលថាថៃបំពានដែនអាកាសកម្ពុជា

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

សមាជិក​សភាបារាំង ទាមទារ​ឲ្យ​អាមេរិក​ប្រគល់​រូប​សំណាក​សេរីភាព​មកវិញ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

អ៊ុយក្រែន ធ្វើតេស្តជោគជ័យ នូវមីស៊ីលដ៏ខ្លាំង ដែលអាចបាញ់ដល់មូស្គូ និងត្រៀមដាក់ប្រយុទ្ធលើសមរភូមិ

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នកនាំពាក្យ ថា កម្ពុជានៅតែសកម្មក្នុងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន

Sokha Hotels

ព័ត៌មានពេញនិយម