Connect with us

សន្តិសុខសង្គម

ឆ្នាំ ២០២១ បង្ក្រាបបទល្មើសព្រហ្មទណ្ឌ បានជាង ៣០០ លើក ឯគ្រោះថ្នាក់ចរាចរណ៍ថយចុះជាង ៥០០ ករណី

បានផុស

នៅ

​ក្នុ​ង​មួយឆ្នាំ​ ២០២១ ​កន្លងមកនេះ បទល្មើសព្រហ្មទណ្ឌ បានកើតមានឡើងតែជាង ៣០០ លើកប៉ុណ្ណោះ បើ​ប្រៀបធៀប​ឆ្នាំ​ ២០២០ បទល្មើស​នេះ​បាន​ថយចុះ​ជាង​ពាក់កណ្តាល។​ ចំណែកគ្រោះថ្នាក់ចរាចរណ៍ ក៏បានថយចុះជាង ៥០០ ករណី​ផងដែរ​។ ករណីនេះ​ទាំង​អាជ្ញាធរ​រាជធានី​ភ្នំពេញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ទទួលបាន​ការកោតសរសើ​រ​យ៉ាងខ្លាំង​ពី​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ។

​ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ លោក​ម៉ប់ សារិន ក្នុង​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​ ៣២ របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​ ១២ ខែមករា ​ឆ្នាំ​ ២០២២​ នេះ បាន​មានប្រសាសន៍​លើកឡើងថា អាជ្ញាធរ​រាជធានី​ភ្នំពេញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ ក្រៅពី​បាន​ពុះពារ​ជម្នះ​រាល់​ការលំបាក ទាំង​ការទប់ស្កាត់ ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ ប្រែក្លាយ​រាជធានី​ភ្នំពេញ​ពី​គ្រោះអាសន្ន​មកកាន់ ភាពកក់ក្តៅ ភាព​ញញឹម ដូច​សព្វថ្ងៃ ជាមួយនិង​ការដោះស្រាយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ បាន​ទាន់ពេលវេលា​ ដែល​បង្ក​មកពី​ទឹកជំនន់​ហើយ​នោះ អាជ្ញាធរ​និង​កងកម្លាំង​នូវ​រក្សាបាន​សន្តិសុខ​ល្អប្រសើរ​ថែមទៀត​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ជាក់ស្តែង​នៅក្នុង​ឆ្នាំ​ ២០២១ ​កន្លងមកនេះ បទល្មើស​ព្រហ្មទណ្ឌ​កើតមាន ៣២៨​ លើក​/៦៥៤​លើក ថយចុះ ៣២៦ ​លើក បង្ក្រាបបាន ៣១១ ​ករណី ស្មើនឹង ៩៤,៨១% ។​ ចំណែក​គ្រោះថ្នាក់​ចរាចរណ៍​មានការ​ថយចុះ ៥៦៤​ លើក។ ចំណុច​នេះ លោក​សូម​កោតសរសើរ​ចំពោះ​អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដែល​បាន​ខិតខំ​យកចិត្តទុកដាក់​អនុវត្តបាន​ល្អប្រសើរ ធ្វើឱ្យ​ប្រជាពលរដ្ឋ​មាន​ទំនុកចិត្ត​៕

អត្ថបទ៖ ​ស្រីរ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

សន្តិបណ្ឌិត នេត សាវឿន ស្នើ​សមត្ថកិច្ច​ការ​ពារ​សន្តិសុខ​ជូន​ប្រតិភូ​ថៃ​ ក្នុង​ព្រឹត្តិការណ៍​កីឡា​បាល់​ទាត់​មិត្តភាព

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

អ្នកស្រុកបាធាយ ខេត្តកំពង់ចាម ម្នាក់ទៀតហើយ ទទួលបានទឹកប្រាក់រង្វាន់ធំ ១២៥លានរៀល ពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ

កីឡា៣ ម៉ោង មុន

បឺត សង្ឃឹម ដណ្តើមខ្សែក្រវាត់ ISKA ជួបជើងខ្លាំងម្ចាស់ខ្សែក្រវាត់ ៩ ស្ថាប័ន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ខ្យល់ពុលបន្តកើនឡើងនៅក្នុងខេត្ត២៨របស់ ប្រទេស​ថៃ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

តុលាការ​រុស្សី​កាត់​​ទោស​បុរស​អង់គ្លេស​​ដាក់គុក​១៩​​ឆ្នាំ​​ពី​បទប្រយុទ្ធឲ្យអ៊ុយក្រែន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

រុស្ស៊ីបាញ់មីស៊ីលវាយប្រហារស្រុកកំណើត លោក​ ហ្សេលេនស្គី ចំពេលមេដឹកនាំអឺរ៉ុបជួបគ្នានៅ​ បែលហ្ស៊ិក

ព័ត៌មានជាតិ៥ ម៉ោង មុន

ករណីបែកធ្លាយវីដេអូអធិការស្រុករតនមណ្ឌលជុំគ្នាផឹកស្រាក្នុងឯកសណ្ឋានជានគរបាល ក្រសួងមហាផ្ទៃកំពុងស្រាវជ្រាវ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ក្តៅគគុក! ចិននិងអាមេរិក សុទ្ធតែប្រកាសត្រៀមខ្លួនរួចរាល់ ច្បាំងគ្នាក្នុងសង្គ្រាម

Sokha Hotels

ព័ត៌មានពេញនិយម