Connect with us

សន្តិសុខសង្គម

អគ្គិភ័យឆេះរោងចក្រដេរកាបូបនៅស្រុកអង្គស្នួល កាលពីព្រឹកមិញ(មានវីដេអូ)

បានផុស

នៅ

ឃ្លាំងរោងចក្រដេកាបូបមួយកន្លែងនៅស្រុកអង្គស្នួល ត្រូវបានអគ្គិភ័យលេបត្របាក់បណ្ដាល​ឲ្យខូច​ខាត​សម្ភារៈ​សរុប​ទឹក​ប្រាក់​អស់ប្រហែល៣ម៉ឺនដុល្លារ​ បន្ទាប់​ពីជាងផ្សារដែក​ខ្វះ​បច្ចេកទេសធ្លាក់​កម្ទេចភ្លើង ប៉ះ​វត្ថុ​ងាយ​ឆេះ។

ករណីគ្រោះអគ្គិភ័យនេះ បានកើតឡើងកាលពីវេលាម៉ោង០៨និង១៥នាទី ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០២២ ស្ថិតក្នុងភូមិ​ទួល​ត្នោត ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្ដាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមរបាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់​រោងចក្រឈ្មោះ CHEN ZHENGFEI ជនជាតិ​ចិន ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរថៅកែ​រោងចក្រ ។ ឆេះឃ្លាំង​ធ្វើអំពី​ដែក ​ប្រក់​ស័ង្កសី ​មាន​ទំហំ ៣០​ម៉ែត្រ​×៦០​ម៉ែត្រ ។ និងខូចខាតវត្ថុធាតុដើម អំបោះ​ដេរ កំណាត់​ទ្រនាប់​ស្បែក​កាបូប ឆ្អឹង​ជរ័​ស្នោរ អេ​ប៉ុង​ស្តើងៗ​សម្រាប់​ផលិត​ជា​បូ​ប និង​សម្ភារៈ ផ្សេងៗ​មួយចំនួនទៀត​ដែលមានតម្លៃ​សរុប​ប្រហែល​០៣​ម៉ឺន​ដុល្លារ។

ក្នុងរបាយការណ៍បានបញ្ជាក់ថា មូលហេតុដែលបណ្ដាលឲ្យមានករណីអគ្គិភ័យនេះ គឺបណ្ដាល​មក​ពី​ជាងផ្សារដែក​ខ្វះ​បច្ចេកទេស ផ្សារ​ដែក​បណ្តាលអោយ​ក​ម្ទេ​ច​ភ្លើង ប៉ះ​វត្ថុ​​ងាយនឹង​ឆេះ​បង្ក​ជា​អគ្គិភ័យ​តែម្តង តែមិនបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់​មនុស្ស​នោះទេ ។

ក្នុងប្រតិបត្តិការជួយអន្តរាគមន៍ កម្លាំងសមត្ថកិច្ច​បានប្រើប្រាស់​រថយន្ត​ពន្លត់អគ្គិភ័យ​របស់​ការិយា​ល័យ​ខេត្ត​ចំនួន​០១​គ្រឿង រថយន្ត​ពន្លត់អគ្គិភ័យ​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល​ ចំនួន​០២​គ្រឿង ប្រើប្រាស់​ទឹក​អស់​ចំនួន​០៣​រថយន្ត រលត់​ជា​ស្ថាពរ​នៅវេលា​ម៉ោង​០៩និង២០​នាទី៕

អត្ថបទ៖ សុខុម​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៧ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៧ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៩ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម