សន្តិសុខសង្គម
មកដឹងមូលហេតុ ដែលសមត្ថកិច្ចចុះបង្ក្រាបទីតាំងមជ្ឈមណ្ឌលកែសម្ផស្សផ្ការំដួល
កាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ(គ.ប.ផ.ក.) សហការជាមួយស្ថាប័នជំនាញពាក់ព័ន្ធ ដោយមានការ សម្របសម្រួលនីតិវិធី ពីស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បាន បើកប្រតិបត្តិការបង្ក្រាប ទីតាំងមជ្ឈមណ្ឌលកែសម្ផស្សផ្ការំដួល ស្ថិតនៅអគារ One Park Building #B01 ផ្លូវលេខ០៨ សង្កាត់ស្រះចក ខ័ណ្ឌដូនពេញ រាជធានីភ្នំពេញ។

នៅក្នុងប្រតិបត្តិការបង្ក្រាបទីតាំងនេះធ្វើឡើងតាមពាក្យបណ្តឹង របស់ជន រងគ្រោះមួយចំនួន។ ក្រោយពីការត្រួតពិនិត្យ និងឆែកឆេរ កម្លាំងចម្រុះរបស់គណៈកម្មាធិការបានរកឃើញ៖

ទី១- គ្រូពេទ្យជាជនបរទេស (ជនជាតិចិន) ដែលកំពុងបម្រើការងារផ្នែកវេជ្ជសាស្ត្រនៅក្នុងមជ្ឈមណ្ឌលកែសម្ផស្ស ផ្ការំដួល សុទ្ធតែជាគ្រូពេទ្យដែលពុំមានការទទួលស្គាល់ពីក្រសួងសុខាភិ បាល នៃព្រះរាជាណាចក្រកម្ពុជា។

២-គ្រូពេទ្យជាអ្នកបច្ចេកទេសបានបង្ករបួស ដោយចេតនាដល់ជនរងគ្រោះជាច្រើននាក់ ដោយបានបំពានលើ កាតព្វកិច្ចប្រុងប្រយ័ត្នដែលច្បាប់តម្រូវ។
៣-នាំចូល ស្តុកទុក ប្រើប្រាស់ ផលិតផលឱសថ(ឱសថក្លែងក្លាយ) និងឧបករណ៍សម្ភារៈបរិក្ខារពេទ្យពុំមានចុះ លេខប្រវេទន៍ ឬលេខបញ្ជិកាពីក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា។

៤-ស្តុកទុក និងប្រើប្រាស់ឱសថគ្មានគុណភាព(ហួសសុពលភាព ឬក្លែងក្លាយ)ប្រើប្រាស់។
ដោយមានគោលការណ៍ឯកភាពពី សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្តី រដ្ឋមន្តីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ បានអនុញ្ញាតឲ្យគណៈកម្មាធិការប្រយុទ្ធប្រឆាំង ក្លែងក្លាយ(គ.ប.ផ.ក.) បន្តអនុវត្តការងារឲ្យមានប្រសិទ្ធភាពខ្ពស់ ដូចមានខាងក្រោម៖
១- បន្តអនុវត្ត ប្រកាសរួម រវាងក្រសួងមហាផ្ទៃ និងក្រសួងសុខាភិបាល ចុះថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៥។
២- បន្តស្រាវជ្រាវស៊ើបអង្កេត និងជនប្រព្រឹត្តបទឧក្រិដ្ឋឱសថសាស្ត្រ និងវេជ្ជសាស្ត្រខុសច្បាប់ក្នុងព្រះរាជា ណាចក្រកម្ពុជា។

៣- សហការជាមួយក្រសួងសុខាភិបាល និងអាជ្ញាធរមានសមត្ថកិច្ចនានា ដើម្បីចុះផ្សព្វផ្សាយអប់រំណែនាំដល់បណ្តាសេវាសុខាភិបាល អោយគោរពតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។

៤- បន្តធ្វើសកម្មភាព និងប្រតិបត្តិការ ដើម្បីសន្តិសុខសុវត្ថិភាពសុខាភិបាល សុខភាពសាធារណៈ ដើម្បីជាគុណប្រយោ ជន៍សម្រាប់ប្រជាពលរដ្ឋកម្ពុជា។

ដោយឃើញថា ទីតាំងខុសច្បាប់នេះមានកំហុស និងមិនអនុលោមតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ព្រះរាជអាជ្ញា សម្រេចឲ្យផ្អាកអាជីវកម្មជាបណ្ដោះ អាសន្ន និងបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យចំនួន០៤រូប (ក្រុមគ្រូពេទ្យ ជន ជាតិចិន) ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។ ចំពោះជនដែលពាក់ព័ន្ធផ្សេងទៀត សមត្ថកិច្ច នឹងបន្តស្រាវជ្រាវ និងស្វែងរក ដើម្បីចាប់មកផ្តន្ទាទោសតាមច្បាប់។ ព្រឹត្តិការណ៍នេះជាការបង្ក្រាបទីតាំងមជ្ឈមណ្ឌលក សម្ផស្សដ៏ធំជាលើកទី២ របស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ។

គួររំលឹកថា កន្លងមកមានជនខិលខូចមួយចំនួនកំពុងបើកអាជីវកម្មខាងផ្នែកកែសម្ផស្ស ដែលមិនបានគោរពតាម ច្បាប់របស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យប្រជាពលរដ្ឋដែលទៅទទួលសេវាគ្មានគុណភាព រងការប៉ះពាល់ដល់សុខភាព និងគ្មានសុវត្ថិភាពដល់អាយុជីវិតផងដែរ គណៈកម្មាធិការនឹងបន្តតាមដានស្រាវជ្រាវលើកិច្ចការ នេះបន្ថែមទៀត ដោយសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
ដោយ ៖ កោះកែវ





-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១១ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១៧ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ