សន្តិសុខសង្គម
យករំសេវផាវច្នៃបោកត្រី ភ្លាត់ស្នៀតផ្ទុះបែកប្រអប់ដៃខ្ទេច
បុរសម្នាក់ រងរបួសយ៉ាងធ្ងន់ធ្ងរ ក្រោយយករំសេវផាវមកកែច្នៃទុកបោកត្រី ហើយភ្លាត់ស្នៀតបណ្ដាលឲ្យផ្ទុះឡើងតែម្ដង។
ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២២ វេលាម៉ោង ១ និង ៣០ នាទីរសៀល ចំណុចថ្មជ្រួញ ស្ថិតក្នុងស្ទឹងចម្លងគួយ ភូមិអូររំចេកក្រោម ឃុំអូរសំរិល ស្រុកសំឡូត ខេត្តបាត់ដំបង។
យោងតាមប្រភពពីប្រជាពលរដ្ឋបានបញ្ជាក់ថា មុនកើតហេតុ មានពលរដ្ឋម្នាក់ឈ្មោះ តុន គង់គា ភេទប្រុស អាយុ ៣១ ឆ្នាំ រស់នៅភូមិអូររំចេកក្រោម បានយករំសេវផាវមកច្នៃដើម្បីបោកត្រី ដោយនៅពេលនោះដែរ គេបានចុះទៅដល់មាត់ស្ទឹងទៅហើយ។
ប្រភពដដែលបានបន្តថា ពេលនោះសង្ស័យការច្នៃខុសបច្ចេកទេស ទើបបណ្ដាលឲ្យផ្ទុះឡើង បង្កឲ្យរបួសត្រង់កដៃខាងស្តាំខ្ទេច ត្រូវក្រុមគ្រួសារនាំគ្នាដឹកជនរងគ្រោះបញ្ជូនទៅមន្ទីរពេទ្យខេត្តបាត់ដំបងដើម្បីសង្គ្រោះ៕
អត្ថបទ ៖ សោ និយមរ័ត្ន

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ