Connect with us

សន្តិសុខសង្គម

សមត្ថកិច្ចបំភ្លឺ ក្រោយគណនីហ្វេសប៊ុកមួយថា ឃាត់រថយន្ត ដោយគ្មានបទល្មើសអ្វីទាំងអស់

បានផុស

នៅ

សមត្ថកិច្ចរាជធានីភ្នំពេញ បានចេញសេចក្ដីបំភ្លឺ និងបដិសេធ ចំពោះការបង្ហោះនៅលើគណនីហ្វេសប៊ុក​មួយ ដែលថា មានការឃាត់រថយន្តមួយគ្រឿង ដោយមិនមានបទល្មើសអ្វីទាំងអស់។

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២២នេះ បានឲ្យដឹងថា បន្ទាប់បានឃើញគណនីហ្វេសប៊ុកមួយ បានចុះផ្សាយថា «ផ្លូវជាតិលេខ ៤ ខណ្ឌកំបូល ឡានមិនមានបទល្មើសអ្វីទាំងអស់ (ខ្សែក្រវ៉ាត់ក៏ពាក់ ទូរស័ព្ទក៏មិនបាននិយាយ) ប៉ុន្តែប៉ូលិសឃាត់ ដោយមិនបានប្រាប់ថា យើងខុសអីនោះទេ គឺហៅសួររកឯកសារឡាន និងប័ណ្ណបើកបរម៉ង»។

សមត្ថកិច្ចរាជធានីភ្នំពេញ បានបំភ្លឺថា តាមពិតជាក់ស្តែង ក្រោយពីសមត្ថកិច្ចធ្វើការស្រាវជ្រាវ​ និងសួរមន្ត្រីអនុវត្តតាមគោលដៅ​ គឺមិនមានករណីនេះកើតឡើងនោះទេ។ សមត្ថកិច្ច បានបន្តថា ការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក​ គឺអនុវត្តតាមច្បាប់ត្រឹមត្រូវ មិនមានការអនុវត្តន៍ លើសសេចក្តីណែនាំរបស់ច្បាប់ ក៏ដូចជាការណែនាំរបស់ថ្នាក់នាំឡើយ។

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានលើកឡើងថា ការចុះផ្សាយព័ត៌មានមិនពិតនេះ មានលក្ខណៈបំភ្លើស ក្នុងន័យបង្ខូចកិត្តិយសរបស់កងកម្លាំងអនុវត្តន៍ច្បាប់ ហើយពេលនេះសមត្ថកិច្ច កំពុងធ្វើការស្រាវជ្រាវរកគណនីហ្វេសប៊ុកខាងលើ ដើម្បីចូលមកបកស្រាយបំភ្លឺ លើករណីផ្សព្វផ្សាយព័ត៌មានមិនពិតនេះ​៕  

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៩ នាទីutes មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

ព័ត៌មានជាតិ១ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថាន ប្រកាសបន្តធ្វើបុណ្យកោងកាងសន្តិភាពរៀងរាល់ឆ្នាំ ដើម្បីរក្សាព្រៃកោងកាង និងបរិស្ថានកម្ពុជា

ព័ត៌មានជាតិ៣ ម៉ោង មុន

តើបាតុកម្មដែលរៀបចំដោយពលករមួយក្ដាប់តូចនៅកូរ៉េ អាចតំណាងឱ្យពលរដ្ឋខ្មែរនៅកូរ៉េដែរឬទេ?

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

Sokha Hotels

ព័ត៌មានពេញនិយម