Connect with us

សន្តិសុខសង្គម

ឃាត់ខ្លួនក្រុមបង្ហោះម៉ូតូ៤នាក់ក្នុងចំណោមបក្ខពួក១០នាក់នៅក្រុងតាខ្មៅ

បានផុស

នៅ

កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានចុះឃាត់ខ្លួនក្រុមក្មេងទំនើងមួយក្រុម​ចំនួន៤នាក់ ក្នុងចំណោមបក្ខពួក១០នាក់ ដែលបង្ហោះម៉ូតូបង្កភាពអនាធិបតេយ្យ​នៅលើដងផ្លូវជាតិ​លេខ​២១B ចំណែកបក្ខពួក៦នាក់កំពុងគេចខ្លួន។

ការចាប់ខ្លួននេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ នៅលើដងផ្លូវ​ជាតិ​លេខ​២១B ត្រង់ចំណុច​ភូមិ​ព្រែក​សំរោង​៣ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា បន្ទាប់ពី​មានការរាយការណ៍ពីប្រជាពលរដ្ឋករណីមាន​ក្រុម​ក្មេងទំនើងបង្ហោះ​ម៉ូតូ​តាម​ដងផ្លូវ​ជាតិ​លេខ​២១B បង្កភាពអនាធិបតេយ្យភ្លាមនោះ ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឈឿន សុចិត្ត ស្នងការ​នគរបាល​ខេត្តកណ្ដាល បាន​បញ្ជា​ឲ្យ​កម្លាំង​ជំនាញ​ចរាចរណ៍ សហការ​ណ៍ជាមួយ​កម្លាំង​នគរបាលក្រុង​តាខ្មៅ​ ចុះ​ចាប់​ក្រុម​ក្មេង​ទំនើង​បង្ហោះ​ម៉ូតូ​ទាំងនោះយកមក​ចាត់ការ​តាម​នីតិវិធី​ច្បាប់។

ក្នុងរបាយការណ៍បានបញ្ជាក់ថា យុវជនទាំង៤នាក់ដែលត្រូវឃាត់ខ្លួនមានឈ្មោះ ទី​១-​ឈ្មោះ​ ជា ចិត្រា ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ​ភូមិ​ព្រែក​ហូរ​កើ​ត សង្កាត់​ព្រែក​ហូរ ក្រុង​តា​ខ្មៅ ​ មុខរបរ​សិស្ស​វិទ្យាល័យ​ហ៊ុនសែន​តាខ្មៅ។ ទី​២-​ឈ្មោះ​ នឿន ផា​យុក ភេទ​ប្រុស អាយុ​១៦​ឆ្នាំ​ ជនជាតិខ្មែរ​ ទីលំនៅភូមិ​ព្រែ​ករាំង​១ សង្កាត់​កំពង់​សំណាញ់ ក្រុង​តាខ្មៅ ​មុខរបរនៅផ្ទះ។ ទី​៣-​ឈ្មោះ​ហ៊ុល លី​ហៀ​ង ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​ ជនជាតិខ្មែរ ទីលំនៅ​ភូមិ​ព្រែក​កាត់ សង្កាត់​តា​ក្តុល ក្រុង​តាខ្មៅ ​មុខរបរនៅផ្ទះ។ ទី​៤-​ឈ្មោះ​ ជួន សុ​បញ្ញា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិ​ព្រែ​ករាំង សង្កាត់​កំពង់​សំណាញ់ ក្រុង​តាខ្មៅ មុខរបរសិស្ស​អនុវិទ្យាល័យ​ខ្ពប​វែង​។ ទី​៥-​ឈ្មោះ គឹម សាន ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ​ភូមិ​ខ្ពប​វែង សង្កាត់​កំពង់​សំណាញ់ ក្រុង​តាខ្មៅ មុខរបសិស្ស​វិទ្យាល័យ​ហ៊ុនសែន​តាខ្មៅ ​(​គេចខ្លួន​) ​និង​ជនសង្ស័យ​៥​នាក់​ទៀត​មិន​ស្គាល់​អត្តសញ្ញាណ​(​គេចខ្លួន​)​។

ក្រោយឃាត់ខ្លួន សមត្ថកិច្ចបានដកហូតម៉ូតូហុងដាឌ្រីមសង់ចំនួន៣គ្រឿង និងទូរស័ព្ទ​ដៃ​ចំនួន​៣​គ្រឿង។​ បច្ចុប្បន្ន ក្រុម​ក្មេង​ទំនើង​និង​ម៉ូតូ​ត្រូវបាន​កម្លាំង​ជំនាញ​បញ្ជូនបន្ត​មកកាន់​អធិការដ្ឋាន​នគរបាល​ក្រុង​តាខ្មៅ​ដើម្បី​ធ្វើការសាកសួរ​តាម​នីតិវិធី៕

អត្ថបទ៖ សុខុម​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

តារាចិន វ័យ២៧ឆ្នាំ ស្លាប់ដោយសារជំងឺដូចគ្នាជាមួយ Barbie Hsu

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម១៨ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ១៤ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ១៧ ម៉ោង មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

ជីវិតកម្សាន្ដ១៩ ម៉ោង មុន

តាមពិតបាត់មុខយូរ តួជំនាន់ចាស់ Chintara ប្រាប់ថា ចាញ់បោកលុយក្នុងជំនួញនៅ ថៃ-ចិន

Sokha Hotels

ព័ត៌មានពេញនិយម