សន្តិសុខសង្គម
បង្គា និងគ្រឿងសមុទ្រជាង៦០០កេះ ជាប់ពាក់ព័ន្ធនឹងបទល្មើស ដែលជំនាញរឹបអូសពីឈ្មួញ ត្រូវធ្វើពិធីដុតកម្ទេចចោល
កំពត ៖ បង្គាដែលចាក់បញ្ចូលសារធាតុចាហួយ ព្រមទាំងគ្រឿងសមុទ្រជាច្រើនមុខ ដែលជំនាញចាត់ទុកជាបទល្មើស ដែលមានទម្ងន់ជាង១០តោន ដែលអាជ្ញាធរមានសមត្ថកិច្ចឃាត់បង្ក្រាបបានកាលពីយប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ ត្រូវធ្វើពិធីដុតកម្ទេច ដោយប្រើគ្រឿងចក្រជីរណ្តៅកប់ចោល កាលពីរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២។

លោក ង៉ែត សាវឿន ប្រធានច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាកបានបញ្ជាក់ថា ដោយមានការសម្របសម្រួលនីតិវិធី និងសហការជាមួយលោកព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពត និងមានការចូលរួមពីជំនាញពាក់ព័ន្ធនានា ក្រោយពីបង្ក្រាបបានបង្គាចាក់បញ្ចូលសារធាតុចាហួយនិងគ្រឿងសមុទ្រដែលល្មើសច្បាប់ សរុប ៦១០ កេះ ត្រូវធ្វើការដុតកម្ទេច រួចកប់ចោលទាំងអស់។

លោកបានបន្តថា ចាប់ពីពេលនេះតទៅ រាល់បទល្មើសទាំងឡាយណា ដែលចរាចរតាមច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក លោកនឹងសហការចាប់បង្ក្រាបមិនឲ្យសេសសល់នោះឡើយ ពិសេសបទល្មើសគ្រឿងសមុទ្រដែលដឹកពីប្រទេសជិតខាងនាំចូលមកស្រុកយើង។

សូមបញ្ជាក់ផងដែរថា បង្គាចាក់បញ្ចូលសារធាតុចាហួយ និងគ្រឿងសមុទ្រជាច្រើនមុខ ដឹកតាមរថយន្ត២គ្រឿង ដែលសមត្ថកិច្ចចម្រុះចាប់បង្ក្រាបបានកាលពីជិតម៉ោង១១អធ្រាត ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ ក្រោយពីរក្សាទុកនៅក្នុងអធិការដ្ឋាននគរបាលស្រុកកំពង់ត្រាច ២យប់ ២ថ្ងៃ ត្រូវបានជំនាញជួលមករដឹកទៅដុតចោលនៅដីឡូត៍មួយកន្លែងជិតភ្នំប្រាសាទ ដោយការដុតនេះត្រូវប្រើគ្រឿងចក្រជីករណ្តៅហើយដុតកម្ទេចរួចកប់ចោលតែម្តង។ ដោយឡែករថយន្តដឹកជញ្ជូនបទល្មើសត្រូវបានជំនាញពិន័យជាប្រាក់ ហើយធ្វើកិច្ចសន្យា រួចប្រគល់ជូនម្ចាស់វិញនៅថ្ងៃដដែល៕
ដោយ ៖ សេង ណារិទ្ធ







-
KPT+២ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
ព័ត៌មានជាតិ៧ ម៉ោង ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
ព័ត៌មានជាតិ៨ ម៉ោង ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង