Connect with us

សន្តិសុខសង្គម

Update៖ ករណីកាប់ប្ដីប្រពន្ធមួយគូដែលកំពុងដេកលើទូក សមត្ថកិច្ចឃាត់ខ្លួនជន​សង្ស័យ២នាក់ទៅសួរនាំ​

បានផុស

នៅ

រករណី​ប៉ុនប៉ង​មនុស្សឃាត​មកលើ​ជនរងគ្រោះ​ប្ដី​ប្រពន្ធ​ពីរ​នាក់​នៅ​ភូមិ​សេះ​ស្លាប់ ឃុំ​ឆ្នុកទ្រូ​ស្រុក​បរិបូណ៌​កាលពីយប់​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០២២ រងគ្រោះ​ត្រូវបាន​ជនល្មើស​លប​កាប់​នឹង​ពូថៅ​យ៉ាង​សាហាវ​បណ្ដាលឱ្យ​ជនរងគ្រោះ​ទាំងពីរ​នាក់​ប្ដី​ប្រពន្ធ​រងរ​បួស​ពេញ​ខ្លួន​។ ករណីនេះ សមត្ថ​កិច្ច​ជំនាញ​កំពុង​ចុះ​ស្រាវជ្រាវ​យ៉ាង​សកម្ម​ និងបានឃាត់ខ្លួនជនសង្ស័យ២នាក់យកទៅសួរនាំ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អៀម អុន មេភូមិ​សេះ​ស្លាប់​ ដែល​ត្រូវជា​ឪពុក​បង្កើត និង​ជា​ឪ​ពុក​ក្មេក​របស់​ជនរងគ្រោះ​នៅ​ល្ងាចថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០២២​នេះ​ បាន​​អោយ​​ដឹងថា នៅ​យប់​ថ្ងៃកើតហេតុ​កូនប្រុស​បង្កើត​គាត់ ឈ្មោះ អេង​ ថា អាយុ៣០ ឆ្នាំ​បាន​នាំ​ប្រពន្ធ​ឈ្មោះ អាត់ ​ស្រីមុំ អាយុ៣១ឆ្នាំ ទៅ​ដេក​លើ​ទូក​ចាំ​លើក​លប​នៅ​របាំង​លប​ចំណុច​ឆ្លែ​ង ដែលមាន​ចម្ងាយ​ប្រមាណ​១​គីឡូម៉ែត្រ​ពី​ភូមិ​សេះ​ស្លាប់​។​ នៅ​មុន​ពេល​កើតហេតុ​ប្រមាណ​ម៉ោង​១១ ឬ​១២​យប់ អ្នកដាក់មង​នៅ​ជិត​ចំណុចកើតហេតុ​បានឃើញ​កាណូតបា​ឡា​ស្មាច់​មួយគ្រឿង​បើក​សំដៅ​ទៅកាន់​ទូក​ជនរងគ្រោះ ប៉ុន្តែ​ប្រជាពលរដ្ឋ​ដាក់​មង​មិន​បាន​ចាប់​អារម្មណ៍​នោះទេ ។​

តាម​ការសន្និដ្ឋាន​ក្នុងពេល​កើត​ហេតុ​ ជនល្មើស​បាន​ប្រើ​ពូថៅ​លបចូល​កាប់​ជនរងគ្រោះ​ទាំងពីរ​នាក់​ប្ដី​ប្រពន្ធ​កំពុង​ដេកលក់​ក្នុង​ទូក​ ដែលមាន​ដំបូលកម្ពស់១ម៉ែត្រ​។ ហើយ​ក្នុង​ពេលធ្វើ​សកម្មភាព​ប្រើ​ពូថៅ​កាប់​លើ​ជនរងគ្រោះ គឺ​គេ​មិនអាច​លើក​ពូថៅ​ឲ្យ​បាន​ខ្ពស់​ដើម្បី​កាប់​ទៅលើ​ជន​រងគ្រោះ​ឡើយ​គឺអាច​ទើស​​ដំ​បូល​ទូក ដូចនេះហើយ​ទើប​មុខរបួស​ស្នាម​ពូថៅ​នៅលើ​ខ្លួន និង​លើ​ក្បាល​ជនរងគ្រោះ​ស្រាលៗ​ល្មម ទើប​មិន​បណ្ដាលឱ្យ​ជនរងគ្រោះ​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ ។​

ក្រុមគ្រួសារ​ជនរងគ្រោះ​បាន​ឲ្យ​ដឹង​ទៀតថា ក្រោយពេល​កើតហេតុ​ ស្ត្រីជា​ប្រពន្ធ​ដែលមាន​របួសធ្ងន់ តែ​នៅ​ដឹងខ្លួន​នោះ បាន​ទាញ​ទូរស័ព្ទ​ពីក្រោម​កន្ទេល​ដេកតេ​ប្រាប់​ក្រុមគ្រួសារ ទើប​ក្រុមគ្រួសារ​ចេញទៅ​ទទួលយក​ជនរងគ្រោះ​បញ្ជូនទៅកាន់​មន្ទីរពេទ្យ​លោកសង្ឃ​នៅក្នុង​ក្រុងភ្នំពេញ​ទាំងយប់ ។ ដោយឡែក​នៅ​ព្រឹក​ថ្ងៃទី​១៩ អ្នកស្រុក​ភូមិ​សេះ​ស្លាប់​ចំនួន១៥នាក់ ​បាន​ស្ម័គ្រចិត្ត​ជិះ​រថយន្ត​មួយ​គ្រឿងទៅកាន់​មន្ទីរពេទ្យ​លោកសង្ឃ​ ​ដើម្បី​ផ្ដល់​ឈាម​ជូន​មន្ទី​រពេទ្យដើម្បី​សង្គ្រោះ​ជីវិត​ជនរងគ្រោះ​ទាំងពីរ​នាក់ប្ដី​ប្រពន្ធ ដែល​មកដល់ពេលនេះ​ស្ថានភាព​របួស​មិនទាន់​ឆ្លង​ផុតពី​គ្រោះថ្នាក់​នៅឡើយ​ទេ​គឺ​ធ្ងន់ធ្ងរ​។​

ចំពោះ​ការស្រាវជ្រាវ​របស់​សមត្ថ​កិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ចំនួន​ពីរ​នាក់​ត្រូវបាន​សមត្ថកិច្ច​កង​រាជ​អាវុ​ធ​ហត្ថ​ស្រុក​បរិបូណ៌ហៅ​ទៅ​សួរនាំ​ ប៉ុន្តែ​មិនទាន់​ស្រាវជ្រាវ​រកឃើញ​បទល្មើស​នៅឡើយ​ទេ ។ប៉ុន្តែ​ប្រជាពល​រដ្ឋ​មានជំនឿថា មិនយូរ​មិនឆាប់​ជនល្មើស​នឹងត្រូវ​វែកមុខ​ជាមិនខាន​ក្នុង​រឿង​ប៉ុនប៉ង​ធ្វើ​មនុស្សឃាត​ខាងលើ​នេះ ៕

អត្ថបទ៖ ឈៀង​ថា​រិ​ទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរៀបចំសិក្ខាសាលាត្រីភាគីស្តីពី “បច្ចុប្បន្នភាពនីតិវិធីនៃការដោះស្រាយវិវាទការងារ”

ព័ត៌មានជាតិ៨ ម៉ោង មុន

វិទ្យាស្ថាន NPIC, Global Together និងវិទ្យាស្ថាន KOPO ចុះMoUរួមគ្នា ដើម្បី​ពង្រឹង​ការ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក សូ ណារ៉ូ ថាបទពិសោធន៍ហ្វីលីពីនអាចជួយដល់ការបណ្ដុះបណ្ដាលពលករជំនាញកម្ពុជា

លីម តិចម៉េង
ជីវិតកម្សាន្ដ១៣ ម៉ោង មុន

ព្រោះទេពកោសល្យច្រៀង! លីម តិចម៉េង ត្រូវអ្នកគាំទ្រជំរុញបន្ថែមរសជាតិសិល្បៈមួយទៀត ជាមួយចម្រៀងរ៉េប Hip Hop

ព័ត៌មានជាតិ១៣ ម៉ោង មុន

ជំនួបជាមួយសម្ដេចធិបតី, ប្រធានរដ្ឋសភាហ្វីលីពីន សរសើរពីការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម