សន្តិសុខសង្គម
ឆេះកុដិមួយទាំងព្រឹក ខណៈពេលលោកនិមន្តចេញទៅបិណ្ឌបាត
កុដិព្រះសង្ឃមួយខ្នង ដែលសង់ឡើងអំពីថ្ម ត្រូវបានអគ្គិភ័យឆាបឆេះទាំងព្រឹកគ្មានសល់ ខណៈដែលព្រះសង្ឃដែលគង់នៅក្នុងកុដិនេះ បាននិមន្តចេញទៅបិណ្ឌបាតនៅក្រៅទីអារាមអស់។
ហេតុការណ៍ដែលបង្កឲ្យមានការភ្ញាក់ផ្អើលនេះបានកើតឡើង នៅថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២២ វេលាម៉ោង ៩ និង ៣០ នាទីព្រឹក ស្ថិតនៅក្នុងវត្តអំពិលប្រាំដើម ក្នុងភូមិអំពិល ឃុំអំពិលប្រាំដើម ស្រុកបវេល ខេត្តបាត់ដំបង ។ ករណីអគ្គិភ័យ បណ្តាលឲ្យឆេះកុដិលោក០១បន្ទប់(ឆេះទាំងស្រុង) ទំហំ ៣.៥មx៥ម ធ្វើពីថ្ម ជញ្ជាំងឥដ្ឋ ដំបូលចាក់ប្លង់សេ របស់ព្រះសង្ឃព្រះនាម ជិន ទៀង ព្រះជន្ម ៥០វស្សា គង់នៅក្នុងភូមិ ឃុំកើតហេតុខាងលើ។
ក្រោយពេលពិនិត្យ និងសិក្សារួចមក សមត្ថកិច្ចបានសន្និដ្ឋានថា មូលហេតុគឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនី (ព្រះសង្ឃមិននៅ និមន្តបិណ្ឌបាត)។ សម្ភារខូចខាតបើសរុបជាទឹកប្រាក់អស់ប្រមាណ ៣ លានរៀល ដោយភ្លាមៗនោះដែរ រថយន្តពន្លត់អគ្គិភ័យ បានចេញប្រតិបត្តិការ ពន្លត់មិនឲ្យឆេះរាលដាលបន្ត៕
អត្ថបទ៖ សោ និយមរ័ត្ន
-
សន្តិសុខសង្គម១៣ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?