សន្តិសុខសង្គម
បុរសម្នាក់ ត្រូវឃាតកដាក់ខ្នោះដៃទៅក្រោយ ហើយចាក់សម្លាប់រួចយកទៅកប់ដីចោល
សាកសពបុរសម្នាក់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញកប់ក្នុងដី ដោយមិនដឹងមូលហេតុ។ ករណីនេះបានកើតមានឡើងនៅម៉ោងប្រមាណ ៩ ព្រឹកកាលពីថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២១ ស្ថិតនៅខាងក្រោយតំបន់ឆាយណាថោន ក្នុងភូមិសាស្ត្រក្រុម ៨ ភូមិ ៦ សង្កាត់លេខ ៤ ក្រុង/ខេត្តព្រះសីហនុ។
សាកសពបន្ទាប់ពីក្រុមសមត្ថកិច្ចជំនាញជីកគាស់ចេញពីក្នុងដី សពមានសភាពស្អុយហើមរលួយមើលមុខលែងស្គាល់។ សកម្មភាពចុះស្រាវជ្រាវរុករកវត្ថុតាងករណីមនុស្សឃាតនេះ ដឹកនាំនិងមានការសម្របសម្រួលនីតិវិធីដោយលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារង បានចុះធ្វើការត្រួតពិនិត្យទីតាំងកន្លែងកើតហេតុ។ សមត្ថកិច្ចបានឲ្យដឹងថា យោងតាមការពិនិត្យនិងធ្វើកោសល្យវិច័យរបស់ក្រុមសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានសន្និដ្ឋានជាជំហានដំបូងថា សាកសពភេទប្រុសនេះ មាន អាយុប្រហែល៣៧ឆ្នាំ ដល់៤៥ឆ្នាំ ស្លាកខោខ្លី ដោះអាវ រំកម្រាលពួក មានស្នាមមុតត្រង់លើដោះទាំងសងខាង នឹងមានស្លាកស្នាមមួយចំនួនទៀត រីឯដៃជាប់ខ្នោះព័ទ្ធទៅក្រោយ។
សមត្ថកិច្ច បានឲ្យដឹងទៀតថា ករណីនេះ កម្លាំងជំនាញកំពុងធ្វើការស្រាវជ្រាវបន្ត ដើម្បីឈានទៅកំណត់អត្តសញ្ញាណជនរងគ្រោះ និងស្វែងរកជនសង្ស័យដែលពាក់ព័ន្ធករណីមនុស្សឃាតនេះ៕
អត្ថបទ៖ ស៊ុយ ចាន់ធា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
សុខភាព១៣ ម៉ោង ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
ចរាចរណ៍៣ ថ្ងៃ ago
អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វព្រៃជិតផុតពូជបំផុតជាច្រើនប្រភេទ បង្ហាញវត្តមាននៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ
-
ចរាចរណ៍៤ ថ្ងៃ ago
មួយថ្ងៃទី៩ធ្នូនេះ មានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍៤នាក់ និងរបួស៧នាក់