សន្តិសុខសង្គម
រថយន្ត២គ្រឿងបុកគ្នាក្រឡាប់ធ្លាក់ចូលក្នុងប្រឡាយគរលើគ្នា
រថយន្តដឹកស៊ីម៉ងត៍បេីកលឿនជ្រុលបុករថយន្តដឹកស៊ីម៉ងត៍ដូចគ្នាបណ្តាលឱ្យក្រឡាប់ធ្លាក់ចូលប្រឡាយគរលេីគ្នារងការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង ៤ ទៀបភ្លឺ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ នៅតាមផ្លូវជាតិលេខ ៣ ចំណុចភូមិស្រែញរ៍ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

តាមប្រភពនៅកន្លែងបានឱ្យដឹងថា មុនកើតហេតុ រថយន្តដឹកសុីម៉ងត៍ ម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ កំពត 3A-0688 បើកបរតាមបណ្តោយជាតិលេខ៣ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ ក៏បានឈប់ចតចិញ្ចើមផ្លូវ អ្នកបើកបរចុះបត់ជើង ស្រាប់តែមានរថយន្តបង្ក ដឹកសុីម៉ងត៍ដូចគ្នា ម៉ាកហុីយ៉ាន់ ពណ៌ក្រហម ពាក់ស្លាកលេខ ព្រះសីហនុ 3A-2768 សណ្តោងរុឺម៉ក ស្លាកលេខ ព្រះសីហនុ 4A-2124 បើកពីត្បូងទៅជើង សង្ស័យអ្នកបើកបរងងុយដេក ទើបជ្រុលចង្កូតទៅបុកពីក្រោយ បណ្តាលឱ្យក្រឡាប់ធ្លាក់ចូលក្នុងប្រឡាយទឹកទាំង២គ្រឿងគរលើគ្នា សំណាងល្អ មនុស្ស២នាក់ ប្រុស១នាក់ ស្រី១នាក់ ខាងរថយន្តបង្ក មិនមានរងរបួស លូនចេញ ហើយឡើងជិះម៉ូតូឌុបចាកចេញទៅបាត់។

ក្រោយកើតហេតុ មកដល់ព្រឹកថ្ងៃដដែល ទើបឃើញថៅកែរថយន្តសងខាង មកពិនិត្យមើលជាក់ស្តែង និយាយគ្នា ដោយខាងរថយន្តបង្កចេញសងថ្លៃខូចខាត ទាំងសុីម៉ងត៍ ទាំងរថយន្ត រួចស្ទូចលើកយករថយន្តចេញ ដោយមិនឱ្យសមត្ថកិច្ចខ្វល់ឡើយ៕

អត្ថបទ៖ សុខា

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ