Connect with us

សន្តិសុខសង្គម

ដឹកកញ្ឆាក្រៀមជិត២០គីឡូយកឲ្យម៉ូយ ឃើញសមត្ថកិច្ចផ្ដួលម៉ូតូរត់ចោល សមត្ថកិច្ចស្រាវជ្រាវដល់​កន្លែងដាំ

បានផុស

នៅ

កម្លាំងនគរបាលស្រុកសំឡូត បានធ្វើការស្រាវជ្រាវឃាត់ខ្លួនបុរសម្នាក់ បន្ទាប់ពីផ្ដួល​ម៉ូតូគេចខ្លួនពី​សមត្ថកិច្ច ខណៈកំពុងដឹកកញ្ឆាក្រៀមជិត២០គីឡូយកទៅឲ្យម៉ូយ។

ការឃាត់ខ្លួននេះបានធ្វើឡើងនៅពេលដែលកម្លាំងនគរបាលកំពុងជិះល្បាតការពារសុវត្តិភាពជូនព្រជាពលរដ្ឋក្នុងមូលដ្ឋាន កាលពីថ្ងៃទី​២១​ ខែមករា ឆ្នាំ​២០២២​ នៅ​ចំណុច​ក្រុមទី​១៤ ភូមិ​អូរ​ច្រាប ​ឃុំ​សំឡូត ស្រុក​សំឡូត ខេត្តបាត់ដំបង ខណៈដែលជនសងស្ស័យកំពុងជិះម៉ូតូដឹកកញ្ឆាក្រៀមចំនួន១៧គីឡូយកឲ្យម៉ូយ ហើយឃើញសមត្ថកិច្ចក៏ផ្ដួលម៉ូតូគេចខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនស្ស័យដែលឃាត់ខ្លួនមានឈ្មោះ រ៉ាន់ រឹម ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មាន​ទីលំនៅ​ក្នុងក្រុមទី​១៤ ភូមិ​អូរ​ច្រាប ​ឃុំ​សំឡូត ស្រុក​សំឡូត ខេត្តបាត់ដំបង។ ដកហូតបានកញ្ឆាក្រៀមចំនួនមួយការ៉ុង​(១៧គីឡូ) និងកាប់បំផ្លាញដើមកញ្ឆាស្រស់ចំនួន៧៥ដើមបន្ថែមទៀត។​

លោក​វរសេនីយ៍ទោ ម៉ែន រីម អធិការ នៃអធិការដ្ឋាននគរបាល​ស្រុកសំឡូត បានឱ្យដឹងថា នៅ​ថ្ងៃកើ​ត​ហេតុ​ក្នុងពេលដែល​មន្ត្រីនគរបាល​របស់លោក​ចុះ​បំពេញភារកិច្ច​ដូច​ធម្មតា ​ក៏​ស្រាប់តែ​បុរស​ខាង​លើ​ដែលកំពុងជិះ​ម៉ូតូដឹប​ការ៉ុង​បិទ​ជិត​ពីក្រោយ​ប្រទះ​ឃើញ​កម្លាំង​នគរបាល ​បុរសរូប​នោះបាន​ផ្តួល​ម៉ូតូ​​ចោល ​ហើយ​រត់​គេចខ្លួនបាត់។ ពេលឃើញដូចនេះ ដោយមានការ​សង្ស័យកម្លាំងនគរបាលបាន​ត្រួតពិនិត្យ​​ក្នុងកា​រ៉ុង​នោះ​ឃើញសុទ្ធតែ​កញ្ឆា​ក្រៀម ទើបយក​ម៉ូតូ​និង​កញ្ឆា​មកអធិការដ្ឋាន​ដើ​ម្បី​ស្រាវជ្រាវបន្ត ។

លោក​អធិការ​បន្តទៀតថា ក្រោយពីស្រាវជា្រវឃាត់ខ្លួនជនសង្ស័យបាន ជនសង្ស័យបានសារភាពថា ក្នុង​រយៈពេល​ថ្មីៗ​នេះ ​មាន​គេ​ទំនាក់ទំនង​តាម​ទូរស័ព្ទ​ឱ្យ​គាត់​ដាំ​កញ្ឆា ហើយពេល​បាន​ផល​យកទៅ​លក់​ឱ្យគេ ទើប​គាត់ទៅដាំដើ​មក​ញ្ឆា​នៅក្នុង​ដីព្រៃ​មួយកន្លែង​មិនមាន​ម្ចាស់។ ជនសងសង្ស័យបាន​បន្តថា ​កញ្ឆា​ក្រៀម​ចំនួន​១៧​គីឡូក្រាម​នេះ​ គឺខ្លួនដឹក​ឱ្យ​អ្នកទទួល​ទិញ​ជា​លើ​ក​ដំបូង នៅ​ស្រុក​សំពៅ​លូន តែ​ទៅ​មិន​ទន់​ដល់​ផង​ ក៏​ប្រទះ​ជាមួយ​សមត្ថកិច្ច​ធ្វើឲ្យខ្លួនភ័យ​ពេក​ ក៏​ផ្តួល​ម៉ូតូចោល​រត់​យករួចខ្លួន​សិន ​ព្រោះ​ដឹងថា ការ​ធ្វើអាជីវកម្ម​កញ្ឆា​ក្រៀម​របស់គាត់​ខុសច្បាប់​។

ក្រោយសួរនាំ សមត្ថកិច្ច​បាន​នាំ​ជនសង្ស័យឱ្យទៅ​បង្ហាញ​ទីតាំងដែលលួច​ដាំ​កញ្ឆា​នោះ ​និង​បាន​កាប់បំផ្លាញ​ដើ​ម​កញ្ឆា​ស្រស់​ចំនួន​៧៥​ដើមមន្ថែមទៀត។

ជនសងស្ស័យត្រូវបានកម្លាំងនគរបាល​ស្រុកសំឡូត ​កសាង​សំណុំរឿង​បញ្ជូនទៅការិយាល័យ​ជំ​នាញ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ ដើម្បីចាត់ការ​តាមផ្លូវ​ច្បាប់​៕

អត្ថបទ៖​ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរៀបចំសិក្ខាសាលាត្រីភាគីស្តីពី “បច្ចុប្បន្នភាពនីតិវិធីនៃការដោះស្រាយវិវាទការងារ”

ព័ត៌មានជាតិ៣ ម៉ោង មុន

វិទ្យាស្ថាន NPIC, Global Together និងវិទ្យាស្ថាន KOPO ចុះMoUរួមគ្នា ដើម្បី​ពង្រឹង​ការ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក សូ ណារ៉ូ ថាបទពិសោធន៍ហ្វីលីពីនអាចជួយដល់ការបណ្ដុះបណ្ដាលពលករជំនាញកម្ពុជា

លីម តិចម៉េង
ជីវិតកម្សាន្ដ៨ ម៉ោង មុន

ព្រោះទេពកោសល្យច្រៀង! លីម តិចម៉េង ត្រូវអ្នកគាំទ្រជំរុញបន្ថែមរសជាតិសិល្បៈមួយទៀត ជាមួយចម្រៀងរ៉េប Hip Hop

ព័ត៌មានជាតិ៨ ម៉ោង មុន

ជំនួបជាមួយសម្ដេចធិបតី, ប្រធានរដ្ឋសភាហ្វីលីពីន សរសើរពីការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម