សន្តិសុខសង្គម
ជប៉ុនប្រគល់រថយន្តពន្លត់អគ្គិភ័យ៤គ្រឿង ជូនរដ្ឋបាលរាជធានីភ្នំពេញ
រដ្ឋាភិបាលជប៉ុន នៅព្រឹកថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២២ នេះ បានប្រគល់ រថយន្តពន្លត់អគ្គិភ័យប្រើប្រាស់រួចចំនួន៤ គ្រឿង ជូនសាលារាជធានីភ្នំពេញ ដើម្បីបង្កើនសមត្ថភាពពន្លត់អគ្គិភ័យ ដែលរថយន្តនេះគឺជាការផ្តល់ជូន ក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន។

ពិធីប្រគល់-ទទួល ក្រោមវត្តមានលោកឃួង ស្រេងអភិបាល នៃគណ:អភិបាលរាជធានីភ្នំពេញ និងលោក មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI MASAHIRO) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នៅស្នងការនគរបាលរាជធានីភ្នំពេញ ភូមិឡកំបោ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ។
លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា គ្រោះអគ្គិភ័យបានបង្កនូវវិនាសកម្ម ធ្វើឱ្យបាត់បង់អាយុជីវិតប្រជាពលរដ្ឋ និងធ្វើឱ្យខូចខាតទ្រព្យ សម្បត្តិរដ្ឋ និងឯកជនជាច្រើន ហើយក្នុងពេលប្រតិបត្តិការ កងកម្លាំងពន្លត់អគ្គិភ័យក៏ ត្រូវបានជូបប្រទះនូវភាពស្មុគស្មាញ ប្រឈមទៅនឹងការលំបាកទាំងបច្ចេកទេស និងសមត្ថភាពជំនាញឯកទេស ជាពិសេសភាពប្រថុយប្រថានខ្ពស់ទៅនឹង គ្រោះថ្នាក់ដល់អាយុជីវិត ថែមទៀតផង។

របាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅក្នុងឆ្នាំ២០២១ កន្លងទៅនេះ សភាពការណ៍គ្រោះអគ្គិភ័យនៅរាជធានីភ្នំពេញ បានកើតមានឡើង ចំនួន ១៣០ លើក បណ្តាលឱ្យមនុស្សស្លាប់ចំនួន ១២ នាក់, របួសចំនួន ២៣ នាក់ និងបានបណ្ដាលឱ្យខូចខាតទ្រព្យ សម្បត្តិ ដូចជា ឆេះផ្ទះ ២៨ ខ្នង, ឃ្លាំង-រោចក្រ ១០ កន្លែង, បន្ទប់ស្នាក់នៅ ៣៦ បន្ទប់, រថយន្ត ៣៦ គ្រឿង, យានយន្ត គ្រឿងចក្រ និងសម្ភារ បរិក្ខារមានតម្លៃជាច្រើនទៀត។

លោក ឃួង ស្រេងបន្តថា ស្របពេលដែលរាជធានីភ្នំពេញកាន់តែមានភាពរីកចម្រើន មានវត្តមានទីក្រុងរណប អគារពាណិជ្ជកម្ម សំណង់បុរី ខុនដូ និងផ្សារទំនើប ត្រូវបានសាងសង់ឡើងជាបន្តបន្ទាប់នោះ ទីក្រុងភ្នំពេញ ក៏កំពុងប្រឈមទៅនឹងបញ្ហាថ្មី១ លើការងារបង្ការ និងពន្លត់អគ្គិភ័យ ដែលអាចកើតមានចំពោះសំណង់អគារខ្ពស់ៗ និង បណ្តាអាជីវកម្មដ្ឋានងាយឆាបឆេះ។ ដូច្នេះការផ្ដល់នូវជំនួយបច្ចេកទេស និងរថយន្តពន្លត់អគ្គិភ័យដែលមានសមត្ថភាព របស់មិត្តជប៉ុន សម្រាប់ការងារនេះ គឺពិតជាបានឆ្លើយតបទៅនឹងតម្រូវការចាំបាច់ចំពោះមុខរបស់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីធានាដល់ប្រសិទ្ធភាពនៃការអន្តរាគមន៍ពន្លត់អគ្គិភ័យក្នុងទីក្រុង បានទាន់ពេលវេលា និងកាន់តែប្រសើរឡើង។

លោកបន្តទៀតថា សម្រាប់រថយន្តពន្លត់អគ្គិភ័យ ដែលមិត្តជប៉ុនបានផ្ដល់ជូនរដ្ឋបាលរាជធានីភ្នំពេញនេះ ជាប្រភេទរថយន្ត ពន្លត់អគ្គិភ័យដែលប្រើប្រាស់រួច ក្រោមហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន នៃគម្រោងតូសាណូណិដែលមាន ចំនួនសរុប ៤ គ្រឿង ក្នុងនោះរួមមាន រថយន្តបូមទឹកពន្លត់អគ្គិភ័យចំនួន ២ គ្រឿង, រថយន្តពន្លត់អគ្គិភ័យបំពាក់ដោយ សារធាតុគីមីចំនួន ១ គ្រឿង និងរថយន្តពន្លត់អគ្គិភ័យបំពាក់ដោយជណ្តើរកម្ពស់ ៤០ ម៉ែត្រ ចំនួន ១ គ្រឿង ដែលរថយន្តទាំងនេះនឹងចូលរួមគាំទ្រ.បង្កើនសមត្ថភាព និងសម្រួលដល់ការបំពេញភារកិច្ចរបស់បងប្អូនកងកម្លាំងពន្លត់អគ្គិភ័យ កាន់តែប្រសើរឡើង។

លោកឃួង ស្រេងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន តាមរយៈស្ថានទូតជប៉ុន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់នូវអំណោយ ជារថយន្តពន្លត់អគ្គិភ័យ និងការបណ្ដុះបណ្ដាលបច្ចេកទេសជូនដល់អង្គភាពជំនាញរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលនេះមិនត្រឹមតែបានគាំទ្រដល់ការធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពពន្លត់ អគ្គិភ័យក្នុងរាជធានីភ្នំពេញ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកយ៉ាងសំខាន់ក្នុងការរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ កម្ពុជា-ជប៉ុន” ឱ្យកាន់តែរឹងមាំ និងស្ថិតស្ថេរគង់វង្សជានិច្ចនិរន្តរ៍។
លោក មិកាមិ ម៉ាសាហ៊ីរ៉ូ បានមានប្រសាសន៍លើកឡើងផងដែរថា រថយន្តពន្លត់អគ្គិភ័យចំនួន៤គ្រឿងនេះ បានបរិច្ចាគដោយ រដ្ឋាភិបាលក្នុងស្រុកនៃប្រទេសជប៉ុនតាមរយៈជំនួយឥតសំណងគម្រោងគូសាណូណិដោយមានកិច្ចសហប្រតិបត្តិការពី អង្គការ Society for Promotion of Japanese Diplomacy ក្នុងគោលបំណងរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម។
រថយន្តពន្លត់អគ្គិភ័យវានឹងអាចអនុវត្តការសង្គ្រោះ និងឆ្លើយតបបន្ទាន់ទៅនឹងអគ្គិភ័យនៅក្នុងអគារខ្ពស់ៗ ។លោកប្រាកដថា គម្រោងនេះនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការធ្វើឱ្យប្រសើរឡើងនូវ សុវត្ថិភាព និងជួយការពារទ្រព្យសម្បត្តិរបស់ប្រជាជន ដែលរស់នៅក្នុងតំបន់ ព្រមទាំងភ្ញៀវទេសចរណ៍ និងអ្នកជំនួញដែលធ្វើដំណើរមកពីជុំវិញពិភពលោកផងដែរ៕
អត្ថបទ៖ ស្រីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ