សន្តិសុខសង្គម
ឃាត់ខ្លួនកូនសិស្សលោកវត្តកោះ ២ នាក់ ក្រោយរំលោភនារីម្នាក់ ក្នុងបន្ទប់ទឹកកុដិ
កូនសិស្សលោកវត្តកោះ ២ នាក់ ត្រូវបានប៉ូលិសឃាត់ខ្លួនពីបទរំលោភសេពសន្ថវៈក្រោយពីត្រូវរ៉ូវគ្នាបក់ដៃហៅចូលក្នុងបន្ទប់កុដិលោក។
សមត្ថកិច្ចខណ្ឌដូនពេញបានឲ្យដឹងថា ករណីរំលោភសេពសន្ថវៈ ដោយមានស្ថានទម្ងន់ទោសនោះបានកើតឡើងកាលពីថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២២ នៅចំណុចក្នុងវត្តកោះផ្លូវមុន្នីវង្ស កែងផ្លូវ ១៧៨ ភូមិ ៩ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ(ក្នុងបន្ទប់ទឹកក្រោយកុដិលេខ២)។
សមត្ថកិច្ចបានបន្តទៀតថា ជនរងគ្រោះឈ្មោះស.គ .រ ភេទស្រីអាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្សវិ ទ្យាល័យវត្តកោះ មានទីលំនៅផ្ទះនៅសង្កាត់ផ្សារថ្មី ២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ជនសង្ស័យទី១.ឈ្មោះ គា សីហា ភេទប្រុស អាយុ១ ៨ ឆ្នាំ ស្នាក់នៅក្នុងវត្តកោះកុដិលេខ ២ មុខរបរសិស្សលោក, ទី២.ឈ្មោះ ប៉ាត គឹមអ៉ី ភេទប្រុស អាយុ ២២ ឆ្នាំ ស្នាក់នៅក្នុងវត្តកោះកុដិលេខ ២៤ មុខរបរ សិស្សលោក។
ដោយកាលពីថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២២ វេលាម៉ោង ០៧ និង ០០ នាទី ជនរងគ្រោះបានមកលេងមុខកុដិលេខ ២ រហូតដល់ម៉ោង ១៨ និង ០០ នាទី ពេលនោះជនសង្ស័យឈ្មោះ គា សីហា បានប្រាប់ជនរងគ្រោះថា កុំដាក់រូបខ្ញុំក្នុងទូរស័ព្ទអី តែជនរងគ្រោះបានប្រាប់ថា(ខ្ញុំស្រលាញ់បងសីហា)បន្ទាប់មកជនសង្ស័យបានដើរឆ្ពោះទៅបន្ទប់ទឹក មិនទាន់ដល់បន្ទប់ទឹកផង ពេលនោះជនរងគ្រោះបានដើរតាមក្រោយ ដល់បន្ទប់ទឹកជនសង្ស័យឈ្មោះ ប៉ាត គឹមអ៉ី បានបើកទ្វារបន្ទប់ទឹកលើកដៃហៅសីហាឲ្យចូលក្នុងបន្ទប់ទឹក តែពេលនោះជនរងគ្រោះបានដើរចូលទៅមុនត្រូវបានជនសង្ស័យឈ្មោះ ប៉ាត គឹមអ៊ី ចាប់ឪបថើបតែជនរងគ្រោះបានប្រកែកថា អត់ឲ្យបងអ៉ីទេឲ្យតែបងសីហាទេ ពេលឮដូចនេះជនសង្ស័យឈ្មោះសីហា បានដើរទៅផ្សារអូឫស្សីទិញស្រោមអនាម័យមួយតម្លៃ១.០០០៛ត្រលប់មកវិញ បានធ្វើសកម្មភាពរំលោភបានសម្រេច (ដោយជនសង្យ័យឈ្មោះ ប៉ាត គឹមអ៉ី ឈរមើល)ពេលជនសង្ស័យឈ្មោះ សីហា រំលោភហើយដើរចេញ។ ជនសង្ស័យឈ្មោះ ប៉ាត គឹមអ៉ី បានធ្វើសកម្មភាពចាប់ជនរងគ្រោះរំលោភដែរ តែពុំបានសម្រេចទេ ដោយជនរងគ្រោះរើបម្រាស់ ហើយក៏ចេញទៅផ្ទះរៀងៗខ្លួន។
លុះដល់ថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២២ ទើបជនរងគ្រោះនិងម្តាយមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍បឹងរាំងចុះទៅឃាត់ជនសង្ស័យបានពីរនាក់មកសាកសួរ។ ក្រោយការសាកសួរជនសង្ស័យទាំងពីរបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពរំលោភបានសម្រេចប្រាកដមែន។ បច្ចុប្បន្នជនសង្ស័យ កំពុងកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋានបន្តតាមនីតិវិធីច្បាប់៕
អត្ថបទ៖ រស្មី
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?