សន្តិសុខសង្គម
តុលាការសម្រេចឃុំខ្លួនអ្នកសារព័ត៌មានរហស្សនាម« ស្អែកស្លាប់» ពីបទកំហែងយក
លោក ប៉ូ ចាន់នី ជាអ្នកសារព័ត៌មាន១រូប ដែលមានរហស្សនាម «ស្អែកស្លាប់ ស្អែកស្លាប់» ត្រូវបានចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្ដោះអាសន្នពីបទ ( កំហែងយក ) ។ នេះបើយោងតាមដីកាបង្គាប់ឱ្យឃុំខ្លួនរបស់លោក ឯក ប៉ូលីហ្វីល ចៅក្រមស៊ើបសួរ នៃសាលានៃសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២២។

ជនត្រូវចោទឈ្មោះ ប៉ូ ចាន់នី ភេទប្រុសអាយ៤៣ឆ្នាំ រហស្សនាម”ស្អែកស្លាប់ស្អែកស្លាប់” ត្រូវបានឃាត់ខ្លួននៅភូមិទ្រា១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សូមជម្រាបថា ជនត្រូវចោទឈ្មោះ ប៉ូ ចាន់នី រហស្សនាម”ស្អែកស្លាប់ស្អែកស្លាប់” ជាអ្នកសារព័ត៌មាន១រូប ដែលពុំសូវសរសេរអត្ថបទផ្សាយតាមវិជ្ជាជីវៈនោះទេ ជាក់ស្ដែងគេឃើញតែលោកដើរឡាយព័ត៌មានរិះគន់ជេរប្រមាថ ដោយប្រើពាក្យសម្ដីមិនសមរម្យជាអ្នកសារព័ត៌មាន ចោទប្រកាន់គ្មានមូលដ្ឋានច្បាស់លាស់។

ក្នុងនោះដែរ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ កន្លងទៅឈ្មោះ ប៉ូ ចាន់នី រហស្សនាម”ស្អែកស្លាប់ស្អែកស្លាប់” ក៏ធ្លាប់ត្រូវបានចាប់ខ្លួននៅខេត្តកណ្ដាលផងដែរ ពីបទកំហែងយក និងជេរប្រមាថជាសាធារណៈ៕

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ