សន្តិសុខសង្គម
សមត្ថកិច្ច ឃាត់ខ្លួនមុខសញ្ញាលួចកាបូប នៅផ្សារដងទង់ដ៏សកម្មម្នាក់
កម្លាំងនគរបាល ប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់ដងទង់ សហការជាមួយនគរបាលអធិការនគរបាល ក្រុងខេមរភូមិន្ទ បានចាប់ឃាត់ខ្លួននារីម្នាក់ ដែលគេចោទថា ជាមុខសញ្ញាចោរលួចកាបូប ដ៏សកម្មមួយនៅក្នុងផ្សារដងទង់ និងនៅស្រុកមណ្ឌលសីមា។
លោក យស់ ចាន់វិចិត្រ អធិការនគរបាលក្រុងខេមរភូមិន្ទ បានឲ្យដឹងនៅព្រឹកថ្ងៃទី ២៥ ខែមករាថា តបតាមពាក្យបណ្ដឹង របស់អាជីវកម្មផ្សារដងទង់ ករណីលួចចូលលួចកាបូប នៅចំណុចតូបលក់ខោអាវស្ថិតក្នុងភូមិ ២ សង្កាត់ដងទង់ កាលពីម៉ោង ២ និង ៥០នាទីថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២២ កម្លាំងសមត្ថកិច្ចរបស់លោក បានបើកប្រតិបត្តិការបង្រ្កាប ស្រាវជ្រាវភ្លាមៗ។
លោកអធិការនគរបាលក្រុងខេមរភូមិន្ទ បានបន្ថែមថា ដោយបានការចង្អុលបង្ហាញ ពីលោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង បានស្វែងរកមុខសញ្ញាសង្ស័យ រហូតដល់វេលាម៉ោង ៦ និង៣០នាទី ថ្ងៃខែឆ្នាំដដែល ទើបកំណត់បានទីតាំងជនសង្ស័យលាក់ខ្លួន នៅស្ពានយោល ស្ថិតក្នុងភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ទើបបង្រ្កាបឃាត់ខ្លួន បានតែម្តង។
ជនសង្ស័យមានឈ្មោះ សោម ស្រីល័ក្ខ ភេទស្រី អាយុ ២០ឆ្នាំ សញ្ជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា មុខរបរកម្មកររោងចក្រ។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនបានធ្វើសកម្មភាព លួចកាបូបបានសម្រេចចំនួន ៩លើករួមមាន៖
លើកទី១ : កំឡុងខែកញ្ញា ឆ្នាំ ២០២០ បានធ្វើសកម្មភាព លួចកាបូប អាជីវករ។
លើកទី២ : កំឡុងខែកញ្ញា ឆ្នាំ ២០២០ បានធ្វើសកម្មភាព លួចកាបូបអាជីវករ នៅសួនច្បារមាត់សមុទ្រ ស្ថិតក្នុងភូមិ ១ សង្កាត់ស្មាច់មានជ័យ។
លើកទី៣ : ថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២១ បានធ្វើសកម្មភាព លួចកាបូបអាជីវករ នៅក្នុងផ្សារថ្មីចាំយាម ស្ថិតក្នុងភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ។
លើកទី៤ : ថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២១ បានធ្វើសកម្មភាព លួចកាបូបអាជីវករ ក្រោយមន្ទីរពេទ្យបង្អែកខេត្ត ស្ថិតក្នុងភូមិ ១ សង្កាត់ស្មាច់មានជ័យ។
លើកទី៥ : ថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២១ បានធ្វើសកម្មភាព លួចកាបូប ក្បែររោងចក្រធូប ស្ថិតក្នុងភូមិ ៣ សង្កាត់ដងទង់។
លើកទី៦ : ថ្ងៃ ២៦ ខែធ្នូ ឆ្នាំ ២០២១ បានធ្វើសកម្មភាព លួចកាបូប នៅសួនច្បារមាត់សមុទ្រ ស្តិតក្នុងភូមិ១ សង្កាត់ស្មាច់មានជ័យ។
លើកទី៧ : ថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២២ បានធ្វើសកម្មភាព លួចកាបូបនៅភូមិ ៤ សង្កាត់ដងទង់។
លើកទី៨ : ថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២២ បានធ្វើសកម្មភាព លួចកាបូបអាជីវករ នៅផ្លូប៤៨ ស្ថិតក្នុងភូមិ១ សង្កាត់ស្មាច់មានជ័យ។
លើកទី៩ : ថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២២ ដដែលបានធ្វើសកម្មភាព លួចកាបូបអាជីវករ នៅភូមិ២ សង្កាត់ដងទង់។
ចំពោះវត្ថុតាង ដែលដកហូត រួមមាន៖
•ម៉ូតូម៉ាកZoomerX ឆ្នាំ ២០១៨ ពណ៌ខ្មៅលាយក្រហម ស្លាកលេខភ្នំពេញ 1HH-9621 ១គ្រឿង (ម៉ូតូធ្វើសកម្មភាព)
•ខ្សែកលោហៈធាតុពណ៌លឿងចំនួន ២ខ្សែ
•ខ្សែដៃលោកហៈធាតុពណ៌លឿងចំនួន ២ខ្សែ
•បណ្តោងខ្សែកព្រះចំនួន ១
•បណ្តោងខ្សែកលោហៈធាតុចំនួន ១
•ជញ្ជៀនលោកហៈធាតុមានត្បូងពណ៌សចំនួន ១
•ប្រាក់រៀលចំនួន ៩៤៥,០០០៛ (ប្រាំបួនសែន បួនម៉ឺនប្រាំពាន់រៀល)
•កាបូបស្ពាយពណ៌ខ្មៅចំនួន ១ និងឯកសារមួយចំនួន។
ករណីនេះកម្លាំងជំនាញ បានកសាងសុំណុំរឿងបញ្ជូន ទៅការិយាល័យជំនាញ ចាត់ការបន្ត តាមនីតិវិធី៕
អត្តបទ៖ សិរី វឌ្ឍន:








-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់