Connect with us

សន្តិសុខសង្គម

ឆ្លងចរន្តអគ្គិសនី ឆេះផ្ទះមួយខ្នង នៅកណ្តាលក្រុងបាត់ដំបង ទាំងព្រលឹម

បានផុស

នៅ

លំនៅឋានរបស់ប្រជាពលរដ្ឋមួយខ្នង ត្រូវបានអគ្គិភ័យឆាបឆេះទាំងព្រលឹមអុរ បង្កការភ្ញាក់ផ្អើល តែ​ត្រូវបាន​កម្លាំង​ការិយាល័យ​ជំនាញ​ចុះ​ទប់ស្កាត់​ទាន់ពេល​ដោយ​មិន​មានការ​រាលដាល​ទៅផ្ទះ​អ្នកដទៃ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ករណីនេះ​បានកើត​ឡើង នា​ថ្ងៃទី ២៥ ខែមករា ឆ្នាំ​ ២០២២ នៅវេលា​ម៉ោង ៦ និង ៤០ ​នាទី​ព្រឹក ស្ថិតនៅ​ចំណុច​ផ្ទះ​លេខ​ ៨១ ក្រុមទី​ ០១ ភូមិ​រំចេក ​៤ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ។​

អគ្គិភ័យ​នេះ​បណ្តាល​ឲ្យ​ឆេះ​ផ្ទះ ០១​ ខ្នង ទំហំ​ ៨ ​ម​x២០​ ម (​ឆេះ​ទាំងស្រុង​១​បន្ទប់​) ធ្វើ​អំពី​ថ្ម ដំបូល​ប្រក់​ស័ង្កសី របស់​ម្ចាស់​ឈ្មោះ ស៊ី​វន ខេមរិន្ទ ភេទ​ប្រុស អាយុ​ ៥៥ ​ឆ្នាំ រស់ក្នុង​ភូមិ សង្កាត់​កើតហេតុ​ខាងលើ​។​

តាម​ការសន្និដ្ឋាន​បឋម​របស់​សមត្ថកិច្ច​ជំនាញ​បានឲ្យ​ដឹងថា មូលហេតុ គឺ​ឆ្លង​ចរន្តអគ្គិសនី (​ឆេះ​ចេញពី​ពិ​ដាន​ផ្ទះ​) ដែល​បង្ក​ឲ្យ​សម្ភារៈខូចខាត​រួមមាន ឆេះ​បន្ទប់ ០១ ​បន្ទប់ ទាំងស្រុង ឆេះ​សម្ភារ​:​ប្រើប្រាស់​ក្នុង​បន្ទប់​ទាំងស្រុង បើ​សរុប​គិត​ជា​ទឹកប្រាក់​អស់​ប្រហែល ២ ៧០០ ​ដុល្លារ (​ពីរពាន់​ប្រាំពីរ​រយ​ដុល្លារ​)​។​

នៅក្នុង​ហេតុការណ៍​ទាំង​ព្រឹក​ព្រលឹម​នេះ លោក គឹម ប៊ុនធឿន នាយការិយាល័យ​បង្ការ​-​ពន្លត់អគ្គិភ័យ​បាន​បញ្ជាក់ថា ភ្លាមៗ​នោះ កម្លាំង​បានចេញ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន ៤​ គ្រឿង ទៅកាន់​ទីតាំង​កើតហេតុ ដើម្បីពន្លត់​និង​ទប់ស្កាត់​មិន​ឲ្យ​ឆេះ​រាលដាល​បន្ត៕

អត្ថបទ៖ សោ និយម​រ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ១ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ២ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ២ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

ព័ត៌មានជាតិ៣ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម