សន្តិសុខសង្គម
ផ្ទះប្រជាពលរដ្ឋ៣ខ្នង ត្រូវភ្លើងឆេះខ្ទេចអស់ បណ្តាលមកពីផ្ទុះសេគុបភ្លើង ខូចខាតទ្រព្យសម្បត្តិខ្ទង់សែនដុល្លារឯណោះ!
បន្ទាយមានជ័យ ៖ ផ្ទះប្រជាពលរដ្ឋចំនួន៣ខ្នងត្រូវភ្លើងឆេះខ្ទេចអស់ បណ្តាលមកពីផ្ទុះសេគុបភ្លើង ការខូចខាតទ្រព្យសម្បត្តិខ្ទង់សែនដុល្លារឯណោះ។

រឿងរ៉ាវឆ្លងឆេះផ្ទះនេះ កើតឡើងនៅម៉ោង៤ល្ងាច ថ្ងៃទី២៥ ខែមករាឆ្នាំ២០២២ នៅភូមិឈូក សង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ក្រោយផ្ទះប្រជាពលរដ្ឋត្រូវភ្លើងឆេះនោះ លោកអ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ ត្រី ប៊ុន ផេង ស្នងការរង ទទួលផែនការងារ គ្រប់គ្រងអាវុធជាតិផ្ទុះ ជាតិពុលនិងអគ្គិភ័យ លោកហ៊ឹល រ៉ាយ៉ា អភិបាលក្រុង សិរីសោភ័ណ មន្ត្រីអាជ្ញាធរ កងកម្លាំង និងអ្នកភូមិជួយអន្តរាគមន៍ពន្លត់ជាមួយនឹងរថយន្តពន្លត់អគ្គីភ័យរបស់អធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ និងស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងស្រុកស្វាយចេក បានចុះជួយអន្តរាគមន៍ពន្លត់ភ្លើងបានរលត់ជាស្ថាពរនៅម៉ោងជិត៥ល្ងាចដដែល ហើយមិនបង្កឲ្យរាលឆេះទៅផ្ទះជិតខាងគ្នានោះបន្តទៀត ។

លោកអ៊ុ រាត្រី បានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា ផ្ទះដែលត្រូវភ្លើងឆាបឆេះ១/ឈ្មោះ មិច ប៉ា ភេទប្រុស អាយុ៥២ឆ្នាំ ជាងមាស ផ្ទះទំហំ៧មគុណ៨ម ធ្វើអំពីឈើលើថ្មក្រោម ឆេះអស់ទាំងស្រុង ខូចខាតសម្ភារៈទ្រព្យសម្បតិ្ត មានមាស ១០តម្លឹង ប្រាក់ថៃ៧០ម៉ឺនបាត,ប្រាក់អាមេរិក៧ម៉ឺន៨ពាន់ ដុល្លា,ប្រាក់ខ្មែរ២០លានរៀល ២/ផ្ទះរបស់ឈ្មោះវុន អួន ភេទប្រុសអាយុ៧៤ឆ្នាំ ទំហំ៧មគុណ៨ម ធ្វើអំពីឈើលើថ្មក្រោម ទាំងស្រុង ខូចខាតសម្ភារៈទ្រព្យសម្បតិ្ត មានមាស៩ជី,ប្លាទីន៥ជី,ប្រាក់ខ្មែរ៨០ម៉ឺនរៀល,ប្រាក់ថៃ២,៥០០បាត។ ទី៣ផ្ទះរបស់ឈ្មោះ ឃ្លឿម ទូច ភេទស្រី អាយុ៥២ឆ្នាំ ទំហំ៧មគុណ៦ម ធ្វើអំពីឈើលើថ្មក្រោម ខូចខាតជញ្ជាំង១ចំហៀង។
លោកបានបញ្ជាក់បន្ថែមឲ្យដឹងបន្តទៀតថា តាមការបំភ្លឺពីប្រជាពលរដ្ឋនៅទីនោះ ដំបូងភ្លើងបានឆាបឆេះចេញពីផ្ទះរបស់ឈ្មោះ មិច ប៉ា នៅជាន់លើ ដោយសារទុស្សេខ្សែភ្លើងដាច់ធ្លាក់ចំពូក ដោយម្ចាស់នៅក្រោមផ្ទះកំពុងធ្វើត្រីប្រហុក មិនបានដឹង ទាល់តែភ្លើងឆាបឆេះសន្ធោសន្ធៅ ទើបមានការភ្ញាក់ផ្អើល បន្ទាប់មកបានរាលដាលទៅផ្ទះទី២ឈ្មោះវុន អួន ទាំង២ផ្ទះនេះឆេះទាំងស្រុង និងទី៣ឈ្មោះ ឃ្លឿម ទូច ឆេះអស់ជញ្ជាំង១ចំហៀង។
ក្នុងករណីភ្លើងឆេះនេះ រថយន្តពន្លត់អគ្គីសភ័យចំនួន៥គ្រឿង ក្នុងនោះបាញ់ទឹកអស់ចំនួន៤គ្រឿង ដោយគ្រប់គ្រង់ស្ថានការណ៍បានទាំងស្រុងនៅម៉ោងជិត៥ល្ងាចដដែល ហើយមិនបង្កឲ្យរាលឆេះទៅផ្ទះជិតខាងគ្នានោះបន្តទៀតនោះទេ៕
ដោយ ៖ វ៉ាន់ ណាង









-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៤ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ