Connect with us

សន្តិសុខសង្គម

ឆេះផ្ទះស្តុកក្រណាត់បោះដុំ សម្លាប់មនុស្សម្នាក់និងពីរនាក់ទៀតរងរបួស​​

បានផុស

នៅ

អគ្គិភ័យឆេះផ្ទះស្តុកក្រណាត់បោះដុំមួយល្វែងយ៉ាងសន្ធោសន្ធៅ បណ្ដាលឲ្យស្ត្រីម្នាក់ស្លាប់ និងពីរ​នាក់​ទៀតរងរបួស ខណៈជាប់នៅខាងក្នុង។

ករណីគ្រោះអគ្គិភ័យនេះ បានកើតឡើងកាលពីវេលា​ម៉ោង៣​និង៣០​នាទីទៀបភ្លឺ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ នៅចំណុចផ្ទះលេខ១C ផ្លូវបេតុង ភូមិបឹង​សាឡាង ក្រុម១ ជាប់បុរី​សម្បត្តិ សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ជនរងគ្រោះនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ​ទេ គ្រាន់តែដឹងថា ជាអាជីវករលក់ក្រណាត់ បោះ​ដុំនៅផ្សារអូឡាំពិក បច្ចុប្បន្នកំពុងសង្គ្រោះនៅមន្ទីរពេទ្យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅជិតខាងផ្ទះកើ​តហេតុបានប្រាប់អោយដឹងថា ផ្ទះ​ដែល​ឆេះ​គឺ​ស្តុក​ក្រ​ណាត់​ពេញក្នុងផ្ទះ ទុកសម្រាប់លក់បោះដុំនៅផ្សារអូឡាំពិក ហើ​យនៅមុនពេលកើ​ត ហេតុ ពេលល្ងាច គឺម្ចាស់ផ្ទះគាត់បានដុត​កម្ទេចក្រណាត់នៅមុខផ្ទះគាត់ តែត្រូវសមត្ថកិច្ចមូលដ្ឋាន ចុះទៅហាមឃាត់ ក៏ម្ចាស់ផ្ទះពន្លត់ភ្លើងវិញ។ លុះដល់ម៉ោងកើតហេតុស្រាប់តែមានអណ្ដាតភ្លើងឆេះ យ៉ាងសន្ធោសន្ធៅ នៅខាងក្នុងផ្ទះនិងខាងមុខផ្ទះឆេះរាលដាលដល់រថយន្តតូយ៉ូតាព្រូសមួយគ្រឿង បណ្តាលឲ្យខូចខាតទាំងស្រុងទើបបង្កការភ្ញាក់ផ្អើលដល់អ្នកជិតខាងនាំគោះទ្វារ និងស្រែកហៅ ម្ចាស់ផ្ទះ តែដោយសារភ្លើងឆេះខ្លាំងទៅហើយទើ​បអ្នកនៅខាងក្នុងមិនអាចចេញមកក្រៅ បានត្រឹម នាំគ្នារត់ទៅជាន់លើដំបូលគេចពីអណ្ដាតភ្លើង។

ប្រភពដដែលបានបន្តទៀតថា ភ្លាមៗនោះគាត់ក៏រាយការណ៍ ប្រាប់សមត្ថកិច្ចមូលដ្ឋានសុំរថយន្ដ ពន្លត់អគ្គិភ័យជាច្រើ​នគ្រឿងចេញអន្តរាគមន៍ជួយសង្គ្រោះ។

បន្ទាប់ពី​ទទួលបាន​ដំណឹង កម្លាំង​សមត្ថកិច្ច​នៃការិយាល័យបង្កា និងពន្លត់អគ្គីភ័យបានចេញរថយន្ត ពន្លត់អគ្គិភ័យជាច្រើនគ្រឿងចេញអន្តរាគមន៍​ជួយសង្គ្រោះ​អាយុជីវិតមនុស្សដែរជាប់នៅខាងក្នុង បានចំនួន០២​នាក់ គឺម្តាយនិងអ្នកស្នាក់នៅជាមួយគ្នា ចំណែកកូនស្រីម្ចាស់ឈ្លក់ផ្សែង និងរលាក សន្លប់ស្ដូកស្ដឹងនៅក្នុងផ្ទះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញចូលទៅសង្គ្រោះ និងបញ្ជូនទៅសង្គ្រោះ ភ្លាមៗផងដែរ តែជាអកុសលជនរងគ្រោះបានស្លាប់បាត់ទៅហើយ ។

សមត្ថកិច្ចបានបញ្ជាក់ថា ក្នុងករណីអគ្គិភ័យនេះ ធ្វើឲ្យខូចខាតសម្ភារៈនិងក្រណាត់ទាំងស្រុងនិង រថយន្ត​ម៉ាក​តូយ៉ូតា ព្រូស មួយគ្រឿង៕ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៣ នាទីutes មុន

ភ្នំពេញ​ក្រោន ប៉ះ ​វិសាខា ដណ្តើម​ជើង​ឯកលីគនារី​ នៅស្តាតចាស់

ព័ត៌មានជាតិ៦ នាទីutes មុន

៤ ប្រទេស ​ប្រើប្រាស់​ថ្នាល​ផ្ទៀងផ្ទាត់​ទិន្នន័យ Verify របស់​ខ្មែរ​ គ្រប​ណ្តប់​ប្រជាជន​ជាង ១៤០ លាន​នាក់

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

ពូទីន បណ្ដេញ​ប្រធាន​ក្រុមហ៊ុន​អវកាស​រដ្ឋ ជុំវិញ​ការ​បរាជ័យ​បេសកកម្ម​នៅ​ភព​ព្រះ​ចន្ទ

ព័ត៌មានជាតិ២០ នាទីutes មុន

ក្រសួងកិច្ចការនារី ប្រារព្ធទិវា៨មីនា ឆ្នាំនេះ ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្រ្តីនិងក្មេងស្រីគ្រប់រូប»

ជីវិតកម្សាន្ដ២៩ នាទីutes មុន

ផលិតកម្ម YG រងការចោទប្រកាន់ថា ធ្វើបាបក្រុម BLACKPINK ជាពិសេស Jisoo

ភ្នំសំពៅ
សន្តិសុខសង្គម៦០ នាទីutes មុន

ភ្លើងឆេះព្រៃលើភ្នំសំពៅ បង្ខំឲ្យព្រះសង្ឃជម្លៀសព្រះកាយចេញរកកន្លែងសុវត្ថិភាព

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម១៩ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ១៥ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ១៨ ម៉ោង មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

ជីវិតកម្សាន្ដ២០ ម៉ោង មុន

តាមពិតបាត់មុខយូរ តួជំនាន់ចាស់ Chintara ប្រាប់ថា ចាញ់បោកលុយក្នុងជំនួញនៅ ថៃ-ចិន

Sokha Hotels

ព័ត៌មានពេញនិយម