សន្តិសុខសង្គម
ខឹងបងថ្លៃ ស៊ីលុយដាច់ ២០ ម៉ឺនរៀល គំរាមសម្លាប់ និងដុតផ្ទះ
ជនសង្ស័យម្នាក់ជាប្អូនថ្លៃ ត្រូវនគរបាលស្រុកកៀនស្វាយ ឃាត់ខ្លួន បន្ទាប់ពីគំរាមសម្លាប់បងថ្លៃ និងដុតផ្ទះ ដុតឡាន ដោយសារខឹង បងថ្លៃ ស៊ីលុយដាច់ ២០ ម៉ឺនរៀល ពីថៅកែការដ្ឋានដឹកដីរបស់ខ្លួន។ ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២២ វេលាម៉ោង ២០ និង២០ នាទី នៅក្នុងភូមិព្រែកតានប់ ២ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ ដាំ ជា ភេទប្រុស អាយុ ៤៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិព្រែកតានប់ ២ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ ជនសង្ស័យឈ្មោះ ឈន ប៊ុនណាក់ ភេទ ប្រុស អាយុ ២៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកឡាន មានទីលំនៅ ភូមិព្រែកតានប់ ២ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះកំពុងតែដេកនៅក្នុងបន្ទប់ផ្ទះរបស់ខ្លួនស្រាប់តែជនសង្ស័យឈ្មោះ ឈន ប៊ុនណាក់ ត្រូវជាប្អូនថ្លៃ បានមកធាក់ទ្វារបន្ទប់ដេករបស់ជនរងគ្រោះហើយស្រែកហៅឲ្យមកចេញខាងក្រៅ និងបានគំរាមកំហែងជនរងគ្រោះថា បើមិនចេញមកក្រៅទេ និងដុតផ្ទះ វ៉ៃកម្ទេចឡាន ហើយនឹងសម្លាប់ជនរងគ្រោះចោល។ លឺដូច្នេះជនរងគ្រោះភ័យក៏បានរត់ទៅយកឡានបើកផ្ញើផ្ទះអ្នកភូមិនៅក្បែរគ្នា នឹងបានទូរស័ព្ទប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ស្វាយ ឲ្យចុះមកអប់រំណែនាំ ជនសង្ស័យឲ្យឈប់រករឿងខ្លួនទៀត។

លុះដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ វេលាម៉ោង២០ និង២០នាទី ជនសង្ស័យឈ្មោះ ឈន ប៊ុនណាក់ ភេទប្រុស បានកាន់កាំបិតផ្គាក់ផ្លែដែក ដងឬស្សីរករឿងជនរងគ្រោះដោយបានគំរាមគំហែង រកដុតផ្ទះ វ៉ៃកម្ទេចឡាន នឹងរកសម្លាប់ជនរងគ្រោះឈ្មោះ ដាំ ជា ភេទប្រុសចោលម្ដងទៀត។ ពេលនោះជនរងគ្រោះ បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ស្វាយ ក្រោយពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះរួចកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ស្វាយបានចុះទៅដល់កន្លែងហេតុរួចបាននាំខ្លួនជនសង្ស័យយកមកប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ស្វាយដើម្បីធ្វើការសាកសួរ។
នៅចំពោះសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថាៈកាលពីថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២២ ខ្លួនបានតេទូរស័ព្ទទៅឈ្មោះទី សេងចាំង ភេទប្រុស អាយុប្រហែល ៤៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរ ថៅកែការដ្ឋានដឹកដី មានទីលំនៅភូមិព្រែកបាឡាក់ឆឹង ឃុំត្រោយស្លា ស្រុកស្អាង ខេត្តកណ្ដាល ដើម្បីសុំចូលធ្វើការងារវិញ ហើយនឹងសុំខ្ចីប្រាក់ចំនួន២០០០០០៛(ម្ភៃម៉ឺនរៀល) រួចថៅកែការដ្ឋានដឹកដី បានប្រាប់ថា ចាំផ្ញើតាមឈ្មោះដាំ ជា ភេទប្រុស(ត្រូវជាបងថ្លៃរបស់ខ្ញុំ) ។
លុះដល់ម៉ោង២១ និង ៣០ នាទីថ្ងៃខែឆ្នាំដដែល ខ្លួនស្រវឹងស្រាបានទៅគោះទ្វារផ្ទះជនរងគ្រោះ(បងថ្លៃ)ដើម្បីសួរនាំរឿងលុយដែលខ្លួនបានខ្ចីពីថៅកែដឹកដី ពេលនោះជនរងគ្រោះ(បងថ្លៃ)បានហុចមីកញ្ចប់ពណ៌ខៀវចំនួនប្រាំកញ្ចប់មកឲ្យ ភ្លាមនោះខ្លួនបាននិយាយគំរាមកំហែងជនរងគ្រោះជាច្រើនតែភ្លេចអស់មិនចាំថា ខ្លួនបាននិយាយពាក្យសម្ដីអ្វីខ្លះ។ លុះដល់ថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២២ វេលាម៉ោង ២០ និង ២០ នាទី ជនសង្ស័យបានផឹកស្រាថ្នាំស្រវឹងកាន់កាំបិតផ្គាក់ដងឫស្សី ផ្លែដែកស្រែកជេរគំរាមកំហែងរកសម្លាប់ និងរកដុតផ្ទះជនរងគ្រោះចោល។

ជនសង្ស័យបានឆ្លើយសារភាពទៀតថា មូលដែលខ្លួនធ្វើសកម្មភាពបែបនេះលើជនរងគ្រោះ មកពីខ្លួនខឹងជនរងគ្រោះមិនព្រមឲ្យលុយដែលខ្លួនបានខ្ចីពីថៅកែម្ចាស់ការដ្ឋានដឹកដីរបស់ខ្លួន។ បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីបន្តតាមនីតិវិធីច្បាប់៕
អត្ថបទ៖ ឆៃ យ៉ា

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ