Connect with us

សន្តិសុខសង្គម

បុរសម្នាក់ស្លាប់ ក្រុមគ្រួសារឲ្យសមត្ថកិច្ចធ្វើកោសល្យវិច័យ ខ្លាចពាក់ព័ន្ធករណីផ្សេង

បានផុស

នៅ

នៅវេលាម៉ោង១១ និង ៣០ នាទីថ្ងៃទី ២០ ខែមករា កម្លាំងសមត្ថកិច្ចនិងមានចូលរួមពីព្រះរាជអាជ្ញា បានចុះធ្វើកោសល្យវិច័យ បុរសម្នាក់ស្លាប់ដោយសារឆក់ខ្សែភ្លើង តែក្រុមគ្រួសារថាការស្លាប់នេះជាករណីផ្សេង។

ហេតុការណ៍បុរសខាងលើស្លាប់នោះ បានកើតឡើងនៅវេលាម៉ោង ៤ និង ៣០ នាទីរសៀលថ្ងៃទី ១៩ ខែមករាឆ្នាំ​២០២២ នៅចំណុចកន្លែងសាងសង់ទឹកស្អាតមួយកន្លែង ស្ថិតក្នុងភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកយ៉េន ម៉ី ត្រូវជាពូជនរងគ្រោះបានឲ្យដឹងថា ក្មួយរបស់គាត់ដែលស្លាប់មានឈ្មោះមែន ភារម្យ ភេទប្រុសអាយុ ៤៦ ឆ្នាំ មានទីលំនៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។

លោក យ៉េន ម៉ីបានបន្តឲ្យដឹងទៀតថា ជនរងគ្រោះបានទៅធ្វើសំណង់នៅក្នុងក្រុមហ៊ុនទឹកស្អាតមួយកន្លែង ហើយនៅព្រឹកថ្ងៃទី២០មករានេះ គេប្រាប់ថាបានឆក់​ខ្សែភ្លើងស្លាប់។

លោកបន្តថា ក្រោយដឹងថាក្មួយឆក់ខ្សែ​ភ្លើង​ស្លាប់ គាត់ក៏ចុះមកមើលក្មួយហើយខ្លាចថា ជាករណីផ្សេងក៏ស្នើដល់សមត្ថកិច្ចចុះមកធ្វើកោសល្យវិច័យ ដើម្បីរកការពិត។ ក្រោយការចុះពិនិត្យមើលរបស់សមត្ថកិច្ចកុសល្យ​វិច្ច័យ និងមានការចូលរួមពីព្រះរាជអាជ្ញាផង​នោះ ជនរងគ្រោះពិតជាស្លាប់ដោយសារឆក់ខ្សែភ្លើងពិតប្រាកដមែន។

ក្រោយពិនិត្យមិនមានពាក់ព័ន្ធក្នុងករណីផ្សេងទេនោះ ជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យទៅតាមប្រពៃណី៕

អត្ថបទ៖ ងិនលីម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

បៃដិន ទុកសំបុត្រមួយច្បាប់ឲ្យ ត្រាំ នៅក្នុងថតតុ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

​ធ្លាក់​ព្រឹលខ្លាំង​ពេក រដ្ឋភាគខាងត្បូងអាមេរិកប្រកាសអាសន្ន ​ខណៈ​​មនុស្ស​២២០​លាននាក់​រង​ផល​ប៉ះពាល់

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ត្រាំ ចេញបញ្ជាដាក់ទោសប្រហារជីវិត អ្នកណាសម្លាប់មន្ត្រី និងជនអន្តោប្រវេសន៍ដែលប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម

សន្តិសុខសង្គម៦ ម៉ោង មុន

ឃាត់ខ្លួនអ្នកសារព័ត៌មាន២នាក់បញ្ជូនទៅតុលាការ ក្រោយផ្សាយប្រឌិតរឿងអំពើហិង្សាធ្វើឲ្យប៉ះពាល់កិត្តិយសប្រទេសកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម